អ្វីជា​ “​កុសល​កម្មប​ថ១០​”​ ?​

តើ​អ្វី​ទៅ​ជា​កុសល​កម្ម​បថ​ទាំង១០​យ៉ាង​?​កុសល​កម្មបថ១០ ​គឺជាគន្លង​ ឬផ្លូវ​នៃអំពើ​ជាកុសល​ (​អំពើល្អ​)​ ទាំង១០យ៉ាង ​ហៅថា​៖ ​កុសលកម្មបថ​ ។ ​​កុសលកម្មបថ​ មាន១០យ៉ាង​គឺ​៖ ​កាយកម្ម​មាន​ ៣យ៉ាង​, ​វចីកម្ម​មាន​ ៤យ៉ាង​, ​និង​មនោកម្ម​មាន​ ៣យ៉ាង​ ។​
*​កាយសុច្ច​រឹ​តកម្ម​ មាន៣យ៉ាង​៖​១.​ បាណាតិ​បាតា​ វេរមណី​៖ ​​ការវៀរ​ចាកការ​សម្លាប់​សត្វ​ ។​២​. ​អទិន្នាទានា ​វេរមនី​៖ ​ការវៀរចាក​ការលួច ​ឆក់ ​ប្លន់ទ្រព្យ​សម្បត្តិ​របស់​អ្នកដទៃ​ ។​៣​. ​កាមេសុ​ មិច្ឆាចារា​ វេរមណី៖​ ការវៀរ​ចាក​ការ​ប្រព្រឹត្ត​ខុស​ក្នុងកាម​ ដូចជា​៖​ ការលួច ​ការបៀតបៀន​ ឬការសន្ដំ​ចិត្តកូន ​ចៅ ​ក្មួយ ​ប្អូន ​ឬភរិយា​នៃបុគ្គល​ដែល​មានការ​គ្របគ្រង ​។​
*​វចីសុច្ចរឹត​កម្ម ​មាន៤យ៉ាង​៖​១.​​ មុសាវាទា ​វេរមណី៖ ​វៀរចាក​នូវ​ការពោល​ពាក្យ​កុហក​ ។​២​. បិសុណាយ ​វាចាយ ​វេរមណី​៖​ វៀរចាក​នូវការ​ពោល​ពាក្យ​ញុះញង់ ​បំបែក​បំបាក់​មិត្តភាព​ និង​សុភមង្គល​របស់​អ្នកដទៃ​ ។​៣​.​ ផរុសាយ ​វាចាយ​ វេរមណី​៖ ​វៀរចាក​នូវការ​ពោល​ពាក្យ​ទ្រគោះ​បោះបោក​ និង​ជេរ​ប្រទេច​អ្នកដទៃ ​។​៤​. សម្ផប្បលាបា ​វេរមណី​៖​ វៀរចាក​នូវការ​ពោល​នូវ​ពាក្យ​រោយរាយ​ឥត​ប្រយោជន៍ ​។​
*​មនោ​សុច្ចរឹត​កម្ម ​មាន៣​យ៉ាង​៖​១.​ អនភិជ្ឈា​៖​ មិនមាន​ចិត្ត​​សម្លឹង​រំពៃចង់​បានទ្រព្យ​របស់​អ្នកដទៃ​មកជា​របស់​ខ្លួន​ ​​។​​២.​ អព្យាបា​ទោ​៖​ មិនមា​ន​ចិត្តចង​​គំនុំ​គំគួន​ប៉ងចង់​ឱ្យអ្នក​ដទៃ​ដល់នូវ​សេចក្ដី​វិ​នាស ​។​៣​. សម្មាទិដ្ឋិ​៖ ​គំនិត​យល់ឃើញ​ត្រឹមត្រូវ​ថា​៖ ​មាតាបិតា​ជាអ្នក​មានគុណ​ជាដើម​ ៕​

អ្វីជា​ “​កុសល​កម្មប​ថ១០​”​ ?​
ដោយ៖ ឈូកស
Cool FM 100.7