ប្រធានាធិបតីហ្វីលីពីន បានទៅដល់ទីក្រុងប៉េកាំងហើយ សម្រាប់ដំណើរទស្សនកិច្ចជាលើកដំបូង និងជាប្រវត្តិសាស្ត្រ

ប្រធានាធិបតីហ្វីលីពីន បានទៅដល់ទីក្រុងប៉េកាំងហើយ សម្រាប់ដំណើរទស្សនកិច្ចជាលើកដំបូង និងជាប្រវត្តិសាស្ត្រ

(ប៉េកាំង)៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នៅល្ងាចថ្ងៃអង្គារនេះបានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ប្រទេសចិនហើយ ដោយនេះគឺជាការចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការ រយៈពេល០៤ថ្ងៃ ទៅកាន់ប្រទេសចិន នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ។

ការជ្រើសរើសប្រទេសចិន ជាប្រទេសទីមួយ នៃដំណើរទស្សនកិច្ចនៅក្រៅតំបន់អាស៊ាន គឺជាដំណើរទស្សនកិច្ចលើកដំបូង របស់លោក Duterte ចាប់តាំងពីលោក បានឡើងកាន់តំណែងនៅក្នុងខែមិថុនា ហើយដំណើរទស្សនកិច្ចនេះបានធ្វើឡើង ខណៈមានការធ្លាក់ចុះទំនាក់ទំនងរវាងចិន-ហ្វីលីពីន ដោយសារបញ្ហាសមុទ្រចិនភាគខាងត្បូង។

លោកប្រធានាធិបតី Duterte នឹងជួបជាមួយសមភាគីរបស់លោក គឺលោកប្រធានាធិបតីចិន Xi Jinping, នាយករដ្ឋមន្ត្រីចិន លោក Li Keqiang និងសមាជិកសភាជាន់ខ្ពស់ចិន លោក Zhang Dejiang ផងដែរ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសចិន។

«នេះគឺជាដំណើរទស្សនៈកិច្ចប្រវត្តិសាស្ត្រ និងបង្ហាញពីឱកាសមួយសម្រាប់ទំនាក់ទំនងរវាងចិន និងហ្វីលីពីន ដើម្បីចាប់ផ្តើមឡើងវិញ នូវភាពស្រុះស្រួលគ្នា ព្រមទាំងមានជំហរវិជ្ជមានបន្ថែមទៀត» នេះបើតាមសម្តីលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានឲ្យដឹងយ៉ាងដូច្នេះ។

លោក Ruan Zongze អនុប្រធានប្រតិបត្តិស្ថាប័នសិក្សាអន្តរជាតិចិន បានឲ្យដឹងថា កិច្ចប្រជុំដែលនឹងធ្វើឡើង នៅពេលខាងមុខឆាប់ៗនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងគ្រឿងញៀនផងដែរ»៕

ប្រភព ៖ freshnewsasia

Loading...

  • ប្រធានាធិបតីហ្វីលីពីន បានទៅដល់ទីក្រុងប៉េកាំងហើយ សម្រាប់ដំណើរទស្សនកិច្ចជាលើកដំបូង និងជាប្រវត្តិសាស្ត្រ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:កំសាន្ត
Tags: