កម្ពុជា​ក្លាយ​ជា​ប្រទេស ​នាំ​ចេញ​សំលៀកបំពាក់​ ឈានមុខ​គេ​ក្នុង​តំបន់​

កម្ពុជា​ក្លាយ​ជា​ប្រទេស ​នាំ​ចេញ​សំលៀកបំពាក់​ ឈានមុខ​គេ​ក្នុង​តំបន់​

រាជធានីភ្នំពេញ៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា “ការនាំចេញរបស់កម្ពុជា នៅក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេស ក្នុងឆ្នាំ២០១៥ មានទឹកបា្រក់សរុប៨០៣៧ លានដុល្លារអាម៉េរិក ក្នុងនោះការនាំចេញសំលៀកបំពាក់ និងវាយនភណ្ឌបានកើនឡើងដល់៥,៧៤១ លានដុល្លារអាម៉េរិក ដែលចំនួននេះធ្វើឱ្យកម្ពុជាក្លាយជាប្រទេសនាំចេញសំលៀកបំពាក់ឈានមុខគេមួយនៅក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយរបស់AKP។

ថ្លែងនៅក្នុងពិធីប្រារព្ធខួបលើកទី១៥ នៃកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលរៀបចំឡើងនៅឯសណ្ឋា គារសូហ្វីតែលភ្នំ ពេញភូគីត្រា កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ការផ្សារភ្ជាប់វិស័យពាណិជ្ជកម្មទៅនឹងបទដ្ឋានការងារ បានលើក ស្ទួយកិត្តិនាមរបស់កម្ពុជា ក្នុងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ និងបានប្រែក្លាយកម្ពុជា ឱ្យទៅជា ប្រទេសគំរូមួយសម្រាប់ប្រទេសមួយចំនួនរៀនសូត្រតាម។

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា “ប្រការនេះ បានបង្កើនទំនុកចិត្ត ដល់អ្នកបញ្ជាទិញម៉ាកយីហោល្បីៗ ក្នុងការបញ្ជាទិញផលិតផលសំលៀកបំពាក់ និងវាយនភណ្ឌពីកម្ពុជា កាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ”៕

ប្រភព ៖ kqube

Loading...

  • កម្ពុជា​ក្លាយ​ជា​ប្រទេស ​នាំ​ចេញ​សំលៀកបំពាក់​ ឈានមុខ​គេ​ក្នុង​តំបន់​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:កំសាន្ត
Tags: