ប៉ាគីស្ថានព្រមព្រៀងទិញនាវាមុជទឹក S20 ពីចិន៨គ្រឿង

ប៉ាគីស្ថានព្រមព្រៀងទិញនាវាមុជទឹក S20 ពីចិន៨គ្រឿង

ដើម្បីពង្រឹងកម្លាំងទាហានជើងទឹកពេល ដែលប្រទេសក្នុងតំបន់មានការរីកចំរើនជាបន្តបន្ទាប់ប្រទេសមហាអំណាចបរមាណូ ប៉ាគិស្ថានកាលពីថ្ងៃទី១៨ ខែតុលា បាន ប្រកាសថា ប៉ាគិស្ថានបានចុះកិច្ចព្រមព្រៀង ទិញនាវាមុជទឹកចំនួន៨គ្រឿងប្រភេទ Di- esel S 20 ពីប្រទេសចិនមានតម្លៃងជាង៥ ពាន់លានដុល្លារអាមេរិក។តាមកិច្ចព្រមព្រៀងខាងលើក្នុងចំណោម នាវាមុជទឹក៨គ្រឿង មាន៤គ្រឿងត្រូវផលិត នៅក្នុងទីក្រុងការ៉ាជី ប្រទេសប៉ាគិស្ថាន និង៤គ្រឿងទៀតផលិតនៅក្នុងប្រទេស ចិន។ នាវាមុជទឹក៤គ្រឿងដំបូងនឹងត្រូវ ប្រគលជួននៅឆ្នាំ២០២៣ ចំណែក៤គ្រឿង ទៀតនឹងត្រូវប្រគល់ឲ្យនៅឆ្នាំ២០២៨។

ប្រភពព័ត៌មានបានឲ្យដឹងថា នាវាមុជ ទឹកខាងលើមានសមត្ថភាពបាញ់មីស៊ីលបុក និងមីស៊ីលផ្សេងទៀតទៅលើគោលដៅរបស់ សត្រូវ។ នាវាមុជទឹកទាំងនោះនឹងត្រូវដាក់ពង្រាយនៅក្នុងតំបន់សមុទ្រអារ៉ាប់ដើម្បី បង្កើនឥទ្ធិពលនៅក្នុងតំបន់ពេលដែល ឥណ្ឌាកំពុងតែធ្វើសកម្មភាពនៅទីនោះ។បច្ចុប្បន្នទាហានឥណ្ឌាមាននាវាមុជទឹក ១៤គ្រឿង កំពុងតែធ្វើសកម្មភាពនៅតំបន់សមុទ្រអារ៉ាប់។ នាវាមុជទឹករបស់ឥណ្ឌាភាគច្រើនផលិតនៅក្នុងប្រទេសរុស្ស៊ី និង អាល្លឺម៉ង់៕

ប្រភព ៖ nokorwatnews

Loading...

  • ប៉ាគីស្ថានព្រមព្រៀងទិញនាវាមុជទឹក S20 ពីចិន៨គ្រឿង已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:កំសាន្ត
Tags: