អាមេរិកមានគម្រោងយកឈ្នះរុស្ស៊ីដោយមិនចំណាយសូម្បីតែមួយគ្រាប់

អាមេរិកមានគម្រោងយកឈ្នះរុស្ស៊ីដោយមិនចំណាយសូម្បីតែមួយគ្រាប់

ដើម្បីឆ្លើយតបទៅនឹងមតិសាធារណស្តីពីសង្គ្រាមអាមេរិករុស្ស៊ីជិតកើតឡើង នោះអាមេរិកមានគម្រោងបង្ខំឲ្យរុស្ស៊ីដកទាហានចេញ (បរាជ័យ) ដោយមិនចាំបាច់ ចំណាយសូម្បីតែមួយគ្រាប់កាំភ្លើងក៏គ្មានដែរ។ពេលនេះមានសញ្ញាជាច្រើនបានបង្ហាញ ថា អាមេរិកនិងរុស្ស៊ីកំពុងតែស្ថិតនៅម៉ាត់ រណ្តៅនៃសង្គ្រាមក្នុងប្រទេសស៊ីរី។ ដើម្បី បង្ហាញថា ទីក្រុងវ៉ាស៊ីនតោនទើបជាអ្នក មិនចង់ឲ្យមានសង្គ្រាមកើតឡើង ប៉ុន្តែក៏ ត្រូវរង់ចាំភាគីរុស្ស៊ីដកខ្លួនចេញពីទីក្រុង ដាម៉ាកាសប្រទេសស៊ីរីដែរ។

ស្ថានភាពបច្ចុប្បន្នបានបង្ហាញឲ្យឃើញ ថា ការត្រៀមលក្ខណៈពីនយោបាយនិង ចិត្តសាស្ត្ររបស់លោកខាងលិចគឺពង្រីកការវាយប្រហារនៅក្នុងប្រទេសស៊ីរីក្នុង រយៈពេលខ្លី។ កន្លងមករដ្ឋមន្ត្រីការបរទេស អង់គ្លេសបានប្រកាសថា ជម្រើសយោធា ត្រូវបានលើកមកពិភាក្សាដើម្បីបញ្ចប់វិបត្តិនៅស៊ីរី។កត្តាដែលធ្វើឲ្យស៊ីរីក្លាយទៅជាទីតាំង ដ៏ទាក់ទាញក្នុងការប្រឈមមុខដាក់គ្នារវាងអាមេរិកនិងរុស្ស៊ីដោយសារតែនៅទីនោះមានហេតុផលជាច្រើនដើម្បីអាមេរិកទមា្លក់ កំហុសទៅឲ្យរុស្ស៊ីពីវិវាទដែលបានចាប់ផ្តើម ឡើង។

នៅក្នុងប្រទេសស៊ីរីអាមេរិកចង់បង្កឲ្យមានជម្លោះតែមិនចង់ឲ្យមានការវាយគ្នាជាមួយរុស្ស៊ីឡើយ។ ចំណុចទាំងនោះគឺគ្រប់គ្រាន់ដើម្បីធ្វើឲ្យទីក្រុងមូស្គូត្រូវតែយល់ព្រម ដកកម្លាំងទាហានរបស់ខ្លួនចេញពីស៊ីរីដោយ គ្មានលក្ខខណ្ឌណាមួយឡើយ។ ទាំងនោះជាយុទ្ធសាស្ត្រនយោបាយដែលអាមេរិក ចូលចិត្តប្រើក្នុងនោះអូសទាញទីក្រុងមូស្គូឲ្យយល់ព្រម «លះបង់តូច» ដើម្បីរក្សាធំ។ លទ្ធផលទាំងនោះទើបស្ថិតនៅក្នុងគោលដៅចុងក្រោយរបស់អាមេរិក។

យុទ្ធសាស្ត្រយោធារបស់អាមេរិកមាន លក្ខណធម្មតាតែប៉ុណ្ណោះ។ ទីក្រុងវ៉ាស៊ីន តោនបានបង្កើតឲ្យមានព្រិត្តិការផ្សេងដើម្បី បង្វែរទិសដៅសាធារណ និងដើម្បីប្រឆាំង ជាមួយរុស្ស៊ីក្នុងនោះមានការបំផ្លោងថា អាមេ រិកនិងរុស្ស៊ីកំពុងតែឆ្ពោះទៅកាន់សង្គ្រាមដ៏ពិតប្រាកដ។

អាមេរិកជឿជាក់ថា ពលរដ្ឋរុស្សីគ្រប់ ស្រទាបវណ្ណៈព្រួយបារម្ភនិងមិនចង់ឲ្យមាន ស្គ្រាមជាមួយអាមេរិកកើតឡើងនៅក្នុង តំបន់ឆ្ងាយពីប្រទេសខ្លួន។ អាមេរិកគ្រាន់ តែប្រកាសថា បានត្រៀមលក្ខណធ្វើសង្គ្រាមជាទ្រងទ្រាយធំជាមួយរុស្ស៊ីនៅស៊ីរីនោះអ្នក នយោបាយរុស្ស៊ីមិនចង់ឲ្យកើតឡើងឡើយ ដែលត្រូវចំណាយប្រាក់ច្រើន។ នៅពេលនោះអាមេរិកបានសហការជាមួយក្រុម ប្រឆាំងនៅរុស្ស៊ីដើម្បីដាក់គំនៀបទៅលើ រដ្ឋាភិបាលរបស់លោក ពូទីន អាចធ្វើឲ្យ លោក ពូទីន ត្រូវបាត់បង់ការគាំទ្រពេលនោះរុស្ស៊ីមានជម្រើសតែមួយគឺដកទាហាន ចេញពីស៊ីរី។

ក្រោមគំនៀបខាងលើទីក្រុងមូស្កូនឹងត្រូវទទួលយកការដកខ្លួនចេញពីស៊ីរី ហើយ អាមេរិកមិនបាច់ចំណាយគ្រាប់ តែទទួលបានជ័យជំនៈតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ បច្ចុប្បន្នគ្មានពលរដ្ឋណាមួយចង់ឲ្យផ្ទុះ សង្គ្រាមជាមួយមហាអំណាចអាមេរិកនោះឡើយ។ ការធ្វើសង្គ្រាមជាមួយអាមេរិកមាន តែផ្លូវមួយគត់គឺបរាជ័យទាំងនៅលើប្រព័ន្ធផ្សព្វផ្សាយនិងសមរភូមិ។ពាក់ព័ន្ធទំនាក់ទំនងអាមេរិករុស្ស៊ីចុះ ខ្សោយនោះរដ្ឋលេខាធិការក្រសួងការបរទេសរុស្ស៊ីលោក Sergei Ryabkov បាន បញ្ជាក់ថា រុស្ស៊ីនិងមិនទុកឲ្យអាមេរិកនៅស្ងៀមឡើយប្រសិនបើអាមេរិកបន្តដាក់ ទណ្ឌកម្មថ្មីទៅលើរុស្ស៊ីទៀតនោះ។

លោកបន្តទៀតថា ប្រសិនបើមានការ គំរាមកំហែងជាបន្តបន្ទាប់ពីអាមេរិកនោះ រុស្ស៊ីក៏មិនអាចអោបដែឈរមើលអាមេរិកបំផ្លាញរុស្ស៊ីនោះដែរ។ក្រុមប្រទេសសម្ព័ន្ធលោកខាងលិច បានអះអាងបញ្ជាក់ពីការសិក្សាយ៉ាងយកចិត្តទុកដាក់របស់ខ្លួនទៅលើការដាក់ទណ្ឌកម្មថ្មីៗប្រឆាំងនឹងប្រធានាធិបតីស៊ីរីលោក អាលអាសាដ និងរុស្ស៊ី។ ក្រុមប្រទេសដែល ជួយខាងក្រុមឧទ្ទាមស៊ីរីបានអំពាវនាវឲ្យ ទីក្រុង Moscou ចូលរួមចំណែកនៅក្នុងការបញ្ចប់សង្គ្រាមក៏ព្រមទាំងការឡោមព័ទ្ធក្រុង អាឡិបដែលក្រុមប្រទេសសម្ព័ន្ធចាត់ទុកថា «ជាអំពើឧក្រឹដ្មកម្មប្រឆាំងមនុស្សជាតិ»។

ប្រមុខការទូតបារាំងលោក Jean-Marc Ayrault វិញ ដែលមានវត្តមាននៅទីក្រុង LONDRES ដែរនោះបានលើកឡើងថា «កិច្ចប្រជុំនៅក្រុង Lausanne ប្រទេសស្វីស កាលពីថ្ងៃសៅរ៍មុនក៏ត្រូវទទួលបរាជ័យដែរ នៅក្នុងការប៉ុនប៉ងរកបទឈប់បាញ់មួយនៅអាឡិប បើទោះបីជាមានគំនិតផ្តួចផ្តើមនានាជាច្រើនយ៉ាងណាក្តី»។ កិច្ចប្រជុំដែល ចូលរួមដោយវ៉ាស៊ីនតោន មូស្គូនិងក្រុម ប្រទេសសំខាន់ៗនៅក្នុងតំបន់ពាក់ព័ន្ធនៅក្នុងអធិករណ៍ស៊ីរី។

លោកប្រមុខការទូតអាមេរិក ចន ឃើរី វិញបានថ្លែងបញ្ជាក់ដែរថា កិច្ចប្រជុំនៅ Lausane ប្រទេសស្វីសនៅពុំទាន់មានការបោះជំហានទៅមុខនៅឡើយទេនាខណៈ នេះនៅលើបញ្ហាបទឈប់បាញ់មួយ និងការបញ្ចប់ទម្លាក់គ្រាប់បែកនៅស៊ីរី។ ដោយ មួលហេតុនេះហើយ ទើបមានការរួមប្រជុំ គ្នានៅទីក្រុង Londres កាលពីពេលកន្លង ទៅដើម្បីចង់បង្ហាញឲ្យដឹងថា ក្រុមប្រទេស សម្ព័ន្ធលោកខាងលិចរួមកម្លាំងគ្នាជាធ្លុង មួយដើម្បីទាមទារឲ្យបញ្ឈប់ការទម្លាក់ គ្រាប់បែកនៅអាឡិបនេះជាការថ្លែងបញ្ជាក់ របស់លោក Kerry ៕

ប្រភព ៖ nokorwatnews

Loading...

  • អាមេរិកមានគម្រោងយកឈ្នះរុស្ស៊ីដោយមិនចំណាយសូម្បីតែមួយគ្រាប់已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:កំសាន្ត
Tags: