លោកពូទីន៖​ស.រ.អា. មាន​ចេតនា “បន្លប់បន្លែ “ ស្មារតី​អ្នកស្រុក​ម្ចាស់​ឆ្នោត


លោកពូទីន៖​ស.រ.អា. មាន​ចេតនា “បន្លប់បន្លែ “ ស្មារតី​អ្នកស្រុក​ម្ចាស់​ឆ្នោត

លោកប្រធានាធិបតីរុស្ស៊ីពូទីន
REUTERS/Maxim Shemetov

ការដែលនៅសល់មិនដល់មួយខែផង ដល់ថ្ងៃបោះឆ្នោតប្រធានាធិបតី នៅ ស.រ.អា. ចំណែក រុស្ស៊ីស្រាប់តែជាប់ចោទ ក្នុងការវាយលុកចូលក្នុង បណ្តាញអ៊ិនធ័រណែត អាមេរិកាំង ដើម្បីជះឥទ្ធិពលទៅលើការបោះឆ្នោតនោះ វិមានក្រេមឡាំង ខំប្តេជ្ញាការពារខ្លួន ទល់នឹងការចោទប្រកាន់នេះ។ តាមលោកប្រមុខរដ្ឋរុស្ស៊ី វ៉្លាឌីមៀរ ពូទីន គឺស.រ.អា.តែម្តង ដែលចេះតែប្រើ សាច់រឿងរុស្ស៊ី ជាឧបករណ៍ ដើម្បីឲ្យបេក្ខជនខាងរដ្ឋបាលខ្លួនសព្វថ្ងៃ ឈ្នះឆ្នោត ទាល់តែបាន។

“ យើងគ្មានបំណងជះឥទ្ធិពលអ្វីណាសោះឡើយ ទៅលើយុទ្ធនាការឃោសនាបោះឆ្នោត នៅស.រ.អា. “ នេះជាអំណះអំណាង ធ្វើដោយលោកប្រធានាធិតីរុស្ស៊ី ដែលព្រមជាមួយនេះ ក៏ គូសបញ្ជាក់ថា បេក្ខជនខាងគណបក្សសាធារណរដ្ឋអាមេរិកាំង លោក ដូណាល់ ត្រាំ ធ្លាប់បាន ថ្លែង សម្រាប់ជាគុណប្រយោជន៍ នៃសហប្រតិបត្តិការ ជាមួយប្រទេសរុស្ស៊ី ខណៈដែលបេក្ខនារី ខាងបក្សប្រជាធិបតេយ្យវិញ លោកស្រី ហ៊ីឡារី គ្លីនតុន ប្រកាន់ឥរិយាបទកាចជាងគូប្រជែងខ្លួន ឆ្ងាយណាស់ ចំពោះក្រុងម៉ូស្គូ។

ទោះយ៉ាងណាក្តី ក៏តាមសម្តីគាត់ “ រុស្ស៊ីមិនចង់ប្រឈមមុខតទល់នឹងអាមេរិកឡើយ។ ម្យ៉ាងទៀត គាត់យល់ថា ស.រ.អា. ចេះតែប្រើឈ្មោះរុស្ស៊ីជា ឧបករណ៍ បន្លប់បន្លែស្មារតី អ្នកស្រុកម្ចាស់ឆ្នោតអាមេរិកាំង ឲ្យងាកចេញពីបញ្ហាផ្ទៃក្នុងអាមេរិកផ្ទាល់។ តាមលោកពូទីន ពួកគេនាំគ្នាប្រឌិតឡើងជាខ្មាំង ដើម្បីបង្រួបបង្រួមប្រទេសជាតិគេ ឲ្យងើបឡើង ប្រឆាំងនឹង ខ្មាំងនេះ។

លោកពូទីន ជាមេដឹកនាំនៃប្រទេសមួយដែលនយោបាយបរទេស តែងត្រូវប្រព័ន្ធផ្សព្វផ្សាយ លើកឡើងជា មហាអំណាចកំពុងជំនះលើវិបត្តិសេដ្ឋកិច្ច និងសង្គមមិនញញើតនឹងស្នើសុំ ដោយចំអកឲ្យអាមេរិកនិងបារាំងថា ក្នុងប្រតិបត្តិការវាយលុកទៅរំដោះក្រុង មូស៊ូលនៅអ៊ីរ៉ាក់ពីពួកភេរវជននៃអង្គការរដ្ឋអ៊ីស្លាមឲ្យចៀសវាងកុំឲ្យមានបណ្តាជនស៊ីវិលធ្លាក់ខ្លួនស្លាប់ដូចដែលវ៉ាស៊ីនតោន និងប៉ារីសរមែងទិតៀនរុស្ស៊ីនិងកងទ័ពស៊ីរីដែលក្នុងប្រតិបត្តិការបែបនេះបានបង្កឲ្យមានបណ្តាជនស៊ីវិលធ្លាក់ខ្លួនស្លាប់នៅក្រុង អាឡិប ប្រទេសស៊ីរី។

គាត់ថាក្នុងរឿងនេះ ខុសពីដៃគូខ្លួននៅបស្ចិមលោក រុស្ស៊ី មិនក្រហល់ក្រហាយចិត្តដូចខ្មោចចូលឡើយ។ ប៉ុន្តែលោកពូទីនសង្ឃឹមថា ក្រោយពីការបោះឆ្នោតប្រធានាធិបតីអាមេរិកាំងថ្ងៃ៨វិច្ឆិកាខាងមុខ ទំនាក់ទំនងអាមេរិក-រុស្ស៊ី មុខជានឹងមានប្រក្រតីភាពធម្មតាវិញ៕

ដោយ៖ កែវ ឆាយា
ប្រភព៖ RFI

Loading...

  • លោកពូទីន៖​ស.រ.អា. មាន​ចេតនា “បន្លប់បន្លែ “ ស្មារតី​អ្នកស្រុក​ម្ចាស់​ឆ្នោត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:កំសាន្ត
Tags: