អ.ស.ប.ព្រមានថាសង្គ្រាមនៅ Mosul នឹងធ្វើឲ្យពលរដ្ឋជាង១លាននាក់ត្រូវភៀសខ្លួន

ក្នុងប្រទេសអីុរ៉ាក់ត្រូវភៀសខ្លួន និងរាប់ពាន់នាក់ទៀតអាចក្លាយទៅជារនាំងការពារគ្រាប់របស់ក្រុម IS ក្នុងពេលដែលកម្លាំងទាហានអីុរ៉ាក់បើកការវាយប្រហារដណ្តើមទីក្រុងដ៏សំខាន់ខាងលើ។តាមការប្រកាសរបស់អង្គការសហប្រជាជាតិពលរដ្ឋនៅទីក្រុង Mosul នឹងជួប គ្រោះថ្នាក់ ។សង្គ្រាមវាយប្រហារជាទ្រង់ទ្រាយធំនោះនឹងបង្ការខាតបង់អាយុជីវិតជាច្រើន ។ ទីក្រុងខាងលើស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុម IS ចាប់តាំងពីឆ្នាំ ២០១៤មកក្រោយកម្លាំងទាហានអីុរ៉ាក់បានដកចេញពីទីនោះ។នៅពេលនេះអង្គការសហប្រជាជាតិបានបង្កើតទីតាំងជួយដល់ជនភៀសខ្លួននៅជិតទីក្រុង Erbil ដោយបានបោះជំរំបណ្តោះអាសន្នចំនួន១០.០១៤កន្លែងអាចឲ្យពលរដ្ឋស្នាក់នៅបណ្តោះអាសន្នបាន៦០.០៨៤នាក់។លើសពីនេះទៅទៀតក៏បានឡើងគម្រោងបន្ថែមសាងសង់ជំរំជាង៤០មឺុនទៀតសម្រាប់ជនភៀសខ្លួន។

អ.ស.ប.ព្រមានថាសង្គ្រាមនៅ Mosul នឹងធ្វើឲ្យពលរដ្ឋជាង១លាននាក់ត្រូវភៀសខ្លួន

កាកបាទក្រហមអន្តរជាតិក៏បានប្រកាសឲ្យដឹងផងដែរថា កាលពីថ្ងៃទី១៧ ខែតុលាអង្គការនេះបានត្រៀមលក្ខណៈជួយដល់ជនភៀសខ្លួនប្រមាណ៣សែននាក់។កម្លាំងទាហានអីុរ៉ាក់ជាង៣មឺុននាក់រួមទាំងទាហានក្រុមជនជាតិឃើដបានបើកការវាយប្រហារទៅលើក្រុម IS ដណ្តើម ទីក្រុងដ៏សំខាន់នោះមកវិញ។នៅពេលប្រតិបត្តិការវាយលុកបានចូលទៅក្រុងក្នុងដំណាក់កាលនោះការវាយប្រហារនឹងត្រូវប្រឈមគ្នាស្ទើរទល់មុខត្រូវវាយពីមួយផ្លូវទៅមួយផ្លូវទប់ទល់នឹងពួកទាហានជីហាដរដ្ឋអ៊ិស្លាមដែលមានគ្នាប្រមាណពី៣.០០០ទៅ៤.៥០០នាក់ ។ នេះបើតាមការប៉ាន់ស្មានរបស់សម្ព័ន្ធអន្តរជាតិ។ ប្រភពខ្លះឲ្យដឹងទៀតថាមានដល់ទៅ៩ពាន់នាក់។

អ.ស.ប.ព្រមានថាសង្គ្រាមនៅ Mosul នឹងធ្វើឲ្យពលរដ្ឋជាង១លាននាក់ត្រូវភៀសខ្លួន

បើតាមតាក់ទិកកន្លងមកដែលទាហានអីុរ៉ាក់ធ្លាប់ធ្វើនិងវាយឈ្នះអង្គការរដ្ឋអ៊ិស្លាមយកក្រុងទីគ្រីត កាលពីខែមីនា ឆ្នាំ២០១៥ និងរ៉ាម៉ាឌី នៅខែកុម្ភៈ ឆ្នាំ២០១៦ នោះគឺឡោមព័ទ្ធក្រុងហើយបញ្ជូនទ័ពដៃឆើតឱ្យដើរជួរមុខក្នុងសមរភូមិ។ ប៉ុន្តែមុននឹងអាច ចូលដល់ក្រុង កងទ័ពអីុរ៉ាក់ត្រូវកម្ចាត់និងយកឈ្នះលើពួកជីហាដ ដែលឈរជើងការពារក្រុងមូស៊ូលតាំងពីរាប់សិបគីឡូម៉ែត្រមុន។ដោយសារតែពួកជីហាដរដ្ឋអ៊ិស្លាមត្រួតត្រាមូស៊ូលអស់ជាងពីរឆ្នាំមុនពេលត្រៀមប្រយុទ្ធ ពួកគេប្រើកម្លាំងស្នាព័រ បំផ្ទុះរថយន្ត ដាក់មីនបង្អាក់ដំណើររុលទៅមុខរបស់ទាហាននិងប៉ូលិសអីុរ៉ាក់។ ប្រជាពលរដ្ឋស៊ីវិលអាចនឹងត្រូវពួកជីហាដយកមកប្រើជាខែលការពារផង។

ហេតុដូច្នេះហើយបានជាចំណោទទាក់ទងនឹងបញ្ហាមនុស្សធម៌កំពុងចោទខ្លាំង។ ព្រោះគេមិនដឹងថាតើប្រតិបត្តិការនេះអាចអូសបន្លាយពេលយូរប៉ុនណា? តើប្រជាពលរដ្ឋស៊ីវិលជាងមួយលាននាក់កន្លះអាចនឹងបញ្ចេញប្រតិកម្មបះបោរយ៉ាងណា? រត់ទៅណា? អង្គការសហប្រជាជាតិបានបង្ហាញក្តីព្រួយបារម្ភមុនគេនិងព្យាករណ៍ពីវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។ លោក ពូទីន ប្រធានាធិបតី រុស្ស៊ី បានចំអកថា លោកសង្ឃឹមលើអាមេរិកនិងសម្ពន្ធមិត្តក្នុងការខិតខំប្រឹងប្រែងខ្ពស់មិនឱ្យប៉ះពាល់ដល់ជីវិតជនស៊ីវិល។

ក្រុម IS វាយបកសម្លាប់ទាហានអីុរ៉ាក់ ៧០នាក់នៅថ្ងៃទី១៨ ខែតុលា ក្រុម IS បានបើកការវាយប្រហារតបតទៅនឹងទាហានអីុរ៉ាក់នៅទីក្រុង Mosul សម្លាប់ទាហាន អីុរ៉ាក់ជាង៧០នាក់។ហេតុការណ៍ខាងលើកើតឡើងនៅក្នុងភូមិBilawed ជាទីកន្លែងដែលទាហានអីុរ៉ាក់ និងកម្លាំងជនជាតិឃើដស្នាក់នៅដើម្បីវាយប្រហារ។ ការវាយប្រហារខាងលើធ្វើឡើងដោយរថយន្តបំផ្ទុះគ្រាប់បែក ។ រថយន្តផ្ទុកទៅដោយគ្រាប់បែកបានបើកសំដៅចូលទីតាំងយោធា ហើយបំផ្ទុះតែម្តង ។

ការវាយឆ្មក់បែបនេះបានធ្វើឲ្យទាហានអីុរ៉ាក់ ប្រឈមនឹងការខូចខាតយ៉ាងខ្លាំងពិសេសគឺការវាយប្រហារអត្តឃាតដែលទាហានអីុរ៉ាក់មិនហ៊ានធ្វើឡើយ ៕

ប្រភព ៖ nokorwatnews

Loading...

  • អ.ស.ប.ព្រមានថាសង្គ្រាមនៅ Mosul នឹងធ្វើឲ្យពលរដ្ឋជាង១លាននាក់ត្រូវភៀសខ្លួន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:ជីវិតនិងសង្គម
Tags: