ធុញ​ថប់​នឹង​ការងារ​ពេក នារី​ម្នាក់​សម្រេច​ចិត្ត​លោត​សម្លាប់​ខ្លួន

នារីធ្វើការក្នុងរោងចក្រនៅភាគខាងត្បូងនៃប្រទេសចិនម្នាក់បានត្រូវបានគេប្រទះឃើញបម្រុងនឹងលោតសម្លាប់ខ្លួនពីជាន់លើនៃអគារមួយកន្លែង ។

បើយោងតាមការចុះផ្សាយរបស់ NetEase បានឲ្យដឹងថារឿងហេតុនេះបានកើតឡើងនៅក្នុង ក្រុង Zhongshan ខេត្ត Guangdong ។ ប្រភពដដែលបានបន្តថា នៅថ្ងៃកើតហេតុនោះនាង ហាក់មានអារម្មណ៍ស្ត្រិសខ្លាំងបំផុត ហើយក៏សម្រេចចិត្តសុំច្បាប់សម្រាកក្នុងម៉ោងធ្វើការរបស់នាង ( Some Time Off) ប៉ុន្តែបែរជាត្រូវចៅហ្វាយនាយរបស់នាងបដិសេធ បន្ទាប់មកនាងក៏បានសម្រេចឡើងទៅជាន់លើបំផុតនៃអគារដើម្បីបញ្ចប់ជីវិតដោយការលោតសម្លាប់ខ្លួនតែម្ដង។

ប៉ុន្តែសំណាងល្អក៏មានអ្នកដែលបានឃើញទាន់ ហើយបានព្យាយាមលួងលោមនាងឲ្យបោះបង់ចោលគំនិតក្នុងការលោតសម្លាប់ខ្លួន និងបានរាយការណ៍ទៅកាន់ប៉ូលិសផងដែរ៕

 

 

  • ធុញ​ថប់​នឹង​ការងារ​ពេក នារី​ម្នាក់​សម្រេច​ចិត្ត​លោត​សម្លាប់​ខ្លួន已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:កំសាន្ត
Tags: