Seolhyun របស់​ក្រុមAOA កំពុង​ពិចារណា​ក្នុង​ការ​សម្ដែង​​រឿង​ថ្មី “With God”

សមាជិក​វ័យ​ក្មេង មុខ​ស្រស់ ត្រគាក​ស្អាត Seolhyun របស់​ក្រុម AOA ដែល​ជា​តារា​សម្ដែង​ដ៏​មាន​ទេពកោសល្យ​មួយ ប្រហែល​ជា​នឹង​មាន​វត្តមាន​ក្នុង​ខ្សែ​ភាព​យន្ត​​ថ្មី​។

នាង​បាន​ពិចារណា​ពី​តួនាទី​សម្ដែង​របស់​នាង​នៅ​ក្នុង​ខ្សែភាពយន្ត​មួយ​ដែល​មាន​ចំណង​ជើង​ថា “With God”។ អ្នក​ដឹង​នាំ​រឿង​ដ៏​ល្បី​ល្បាញ​លោក Kim Yong Hwa នឹង​ក្លាយ​ជា​អ្នក​ដឹក​នាំ​ការ​សម្ដែង​ខ្សែភាពយន្ត ហើយ​តារា​សម្តែង Ha Jung Woo ក៏​នឹង​ក្លាយ​ជា​តួ​ដ៏​សំខាន់​ក្នុង​ភាពយន្ដ​នេះ​ផង​ដែរ។

នាង​ត្រូវ​បាន​គេ​រាយការណ៍​ថា ប្រសិន​បើ​នាង​ព្រម​ទទួល​យក​ការ​ថត​ខ្សែភាពយន្ដ​នេះ នាង​នឹង​មាន​កាល​វិភាគ​ត្រួត​គ្នា​ជាមួយ​ក្រុម AOA​ របស់​នាង។ យ៉ាង​ណា​ក៏​ដោយ ខាង​ផ្នែក​ខ្សែភាពយន្ដ​នេះ​បាន​ថ្លែង​ថា​ពួក​គេ​នឹង​លៃ​លក​កាល​វិភាគ​ថត​រឿង​សម្រាប់​នាង​តាម​ដែល​អាច​ធ្វើ​ទៅ​ប្រសិន​បើ​នាង​សម្រេច​ចិត្ត​​យក​តួនាទី​នេះ។

ជាមួយ​គ្នា​នេះ​ដែរ ផលិត​កម្ម FNC Entertainment បាន​អះអាង​ថា ” Seolhyun បាន​​យល់​ពី​ការ​ផ្តល់​ជូន​នេះ​ហើយ ហើយ​នាង​កំពុង​ពិចារណា​អំពី​វា​ឥឡូវ​នេះ​។”​

“With God” គឺ​ជា​សាច់រឿង​មួយ​ដែល​រៀប​រាប់​ពី​មនុស្ស​ម្នាក់​ដែល​បាន​ស្លាប់​ហើយ​ជួប​ជាមួយ​ព្រះ។ ការ​ស្លាប់​នេះ​ផង​ដែរ​នឹង​ត្រូវ​បាន​គិត​គូរ​បន្ទាប់​ពី​រយៈ​ពេល​ ៤៩​ថ្ងៃ។

ខ្សែភាពយន្ត​នេះ​ត្រូវ​បាន​គេ​និយាយ​ថា​នឹង​ត្រូវ​ចេញ​ផ្សាយ​ពីរ​ផ្នែក ហើយ​ផ្នែក​ទាំង​ពីរ​នេះ​នឹង​ត្រូវ​បាន​ថត​នៅ​ក្នុង​ពេល​ដូចគ្នា​នេះ។ ការ​ថត​ភាពយន្ត​នឹង​ចាប់​ផ្តើម​នៅ​ខែ​មេសា​ឆ្នាំ​ក្រោយ​នេះ ​ហើយ​នឹង​ចាក់​បញ្ចាំង​នៅ​ក្នុង​ខែ​មករា ឆ្នាំ 2017 ។

ប្រែសម្រួល ៖ Gemini Fleta
ប្រភព​ ៖ Allkpop

  • Seolhyun របស់​ក្រុមAOA កំពុង​ពិចារណា​ក្នុង​ការ​សម្ដែង​​រឿង​ថ្មី “With God”已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:វីដេអូ
Tags: