ច្បាស់​ការហើយ​ថា​ Nokia នឹង​​ប្រឡូក​ពិភព​គុណ​វិញ​​ចុង​ឆ្នាំ​នេះ

លោក​ James Rutherfoord នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Microsoft ប្រចាំ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ HMD គ្រោង​នឹង​បញ្ចេញ​ស្មាតហ្វូន​កំពូល​​ប៉ុន្មាន​គ្រឿង​សម្រាប់​ឆ្នាំ​នេះ​ និង ឆ្នាំ​ក្រោយ​ផង​ដែរ។

 

ច្បាស់​ការហើយ​ថា​ Nokia នឹង​​ប្រឡូក​ពិភព​គុណ​វិញ​​ចុង​ឆ្នាំ​នេះ

 

រំលឹក​ថា​ HMD Global ជា​ក្រុមហ៊ុន​មួយ​ដែល​ទទួល​បាន​សិទ្ធ​ផលិត​ទូរសព្ទ​ម៉ាក​ Nokia ពី​ខាង​ក្រុមហ៊ុន​ Microsoft ហើយ​ថែម​ទាំង​បាន​ចាប់​ដៃ​គូ​ជា​មួយ​ក្រុមហ៊ុន​ Nokia ពិត​ប្រាកដ​ទៀត​ផង។ យោង​តាម​សារព័ត៌មាន​វៀតណាម​បាន​ស្រង់​សម្ដី​លោក​ Rutherfoord ថា​ទូរសព្ទ​​ Nokia ពីរ​ម៉ូដែល​កំពូលៗ​នឹង​ចេញ​មុន​ដំណាច់​ឆ្នាំ​នេះ​ ហើយ​យ៉ាង​ហោច​ណាស់​ចេញ​ពីរ​ម៉ូដែល​ទៀត​នៅ​ដើម​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៧។

 

​​​​​​​​កាល​ពី​ពេល​កន្លង​ទៅ​នេះ​លក្ខណៈ​សម្បត្តិ​របស់​ទូរសព្ទ​ Nokia ម៉ូដែល​ថ្មី​បាន​​លេច​ធ្លាយ​លើ​បណ្ដាញ​​​អ៊ីនធឺណិត ដោយ​ឃើញ​ថា​មាន​ចំណុច​ខ្លឹមៗ​ជា​ច្រើន ដែល​ទំនង​អាច​ប្រជែង​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​ធំៗ​បាន៕

 

ចុច​អាន៖ Nokia​ ​ត្រៀម​ចេញ​ស្មាតហ្វូន​ប្រជែង​ ​iPhone

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GSMArena

​​​