Honor 6X បំពាក់​​សុទ្ធ​តែ​កាមេរ៉ា​ភ្លោះ​ ​តម្លៃ​ត្រឹម​ ១៤៨ ដុល្លារ​

​​Huawei បាន​ប្រកាស​ស្មាតហ្វូន​​ថ្មី​មួយ​ម៉ូដែល​ទៀត​ហើយ​គឺ​ Honor 6X ដែល​ជា​ស្មាតហ្វូន​មាន​បំពាក់​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​ ជា​មួយ​តម្លៃ​ទាប​មិន​គួរ​ឲ្យ​ជឿ។

 

Honor 6X បំពាក់​​សុទ្ធ​តែ​កាមេរ៉ា​ភ្លោះ​ ​តម្លៃ​ត្រឹម​ ១៤៨ ដុល្លារ​

 

​ចំណុច​ពិសេស​របស់​ Honor 6X នេះ​មាន​ដូច​ជា​អេក្រង់​ ៥,៥ អ៊ីញ​ ដែល​អាច​បង្ហាញ​រូបភាព​កម្រិត​ 1080p, ប្រើ​បន្ទះ​ Chip Kirin 655 SoC, GPU Mali T830-MP2 រួម​ជា​មួយ​ជម្រើស​ RAM 3GB ឬ 4GB សម្រាប់​អង្គ​ផ្ទុក​ទំហំ​ 32 GB និង ជម្រើស​ RAM 4GB សម្រាប់​ម៉ូដែល​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ 64GB។

 

Honor 6X បំពាក់​​សុទ្ធ​តែ​កាមេរ៉ា​ភ្លោះ​ ​តម្លៃ​ត្រឹម​ ១៤៨ ដុល្លារ​

 

នៅ​ផ្នែក​ខាង​ក្រោយ​គឺ​ជា​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​ដោយ​មាន​កាមេរ៉ា​មេ​​កម្រិត​ 12MP ប្រើ​ប្រាស់​ឡេន​ប្រភេទ​ 6P ចំណែក​ឯ​កាមេរ៉ា​មួយ​ទៀត​មាន​កម្រិត​ 2MP។ ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ឡើយ​ថា​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​នេះ​មាន​ចំណុច​ពិសេស​យ៉ាង​ណា​នោះ។ ចំពោះ​កាមេរ៉ា​ខាង​មុខ​សម្រាប់​ការ​ថត​ Selfie វិញ​មាន​កម្រិត​ 8MP។

 

Honor 6X បំពាក់​​សុទ្ធ​តែ​កាមេរ៉ា​ភ្លោះ​ ​តម្លៃ​ត្រឹម​ ១៤៨ ដុល្លារ​

 

Honor 6X ក៏​មាន​មុខងារ​ស្កេន​ក្រយៅ​ដៃ​, ប្រព័ន្ធ​ស៊ីមកាត​ Hybrid (អាច​ប្រើ​ដាក់​​ស៊ីម​​កាត​ ២ ឬ ​ដាក់​ស៊ីម​កាត​ ១ និង​ មេមូរី​កាត​ ១), អាច​ទ្រាំទ្រ​បច្ចេកវិទ្យា​ 4G និង​មាន​ថាមពល​ថ្ម​ 3340mAh ដែល​អាច​សាក​បញ្ចូល​ឆាប់​ពេញ។

 

ទាក់​ទង​នឹង​តម្លៃ​​វិញ​ ម៉ូដែល RAM 3GB/អង្គ​ផ្ទុក​ 32GB មាន​តម្លៃ​ប្រមាណ​ ១៤៨​ដុល្លារ, ម៉ូដែល​ 4GB/32GB តម្លៃ​ប្រមាណ​ ១៩២ ដុល្លារ និង ម៉ូដែល​ 4GB/64GB តម្លៃ​ប្រមាណ​ ២៣៧ ដុល្លារ។ Honor 6X បាន​បើក​ទទួល​ការ​កុម្ម៉ង់​ថ្ងៃ​នេះ​នៅ​ប្រទេស​ចិន​ ដោយ​ចេញ​លក់​ផ្លូវ​ការ​នៅ​ថ្ងៃ​ ២៥ ខែ​តុលា៕​​

 

ចុច​អាន៖ BlackBerry​ ​ម៉ូដែល​ថ្មី​នៅ​តែ​មាន​​ក្តាចុច​ Physical

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GSMArena

​​