ចិន​ជម្លៀស​​ពលរដ្ឋ​​ជិត​កន្លះ​លាន​នាក់ ​ខណៈ​ជួប​ព្យុះ​កំណាច Sarika

ព្យុះ​​ទីហ្វុង​ Sarika បាន​វាយ​​ប្រហារ​កោះ​​ Hainan ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ ដែល​បណ្ដាល​​ឲ្យ​មាន​ភ្លៀង​​ធ្លាក់​ខ្លាំង ​និង​​ខ្យល់​​បក់​​​​ក្នុង​ល្បឿន​ដល់​ទៅ​ ១៦២​​គីឡូម៉ែត្រ​​​ក្នុង​​មួយ​ម៉ោង​ ដោយ​បង្ខំ​​​ឲ្យ​អាជ្ញាធរ​​​​ត្រូវ​​ជម្លៀស​ពលរដ្ឋ​​ជិត​​កន្លះ​លាន​​នាក់ ​និង​សេវា​ដឹក​ជញ្ជូន​នានា​​ត្រូវ​ផ្អាក។

 

ចិន​ជម្លៀស​​ពលរដ្ឋ​​ជិត​កន្លះ​លាន​នាក់ ​ខណៈ​ជួប​ព្យុះ​កំណាច Sarika

 

​សេវា​​កម្ម​​ផ្លូវ​រថភ្លើង​​​ ​ត្រូវ​​បាន​​ផ្អាក​​តាំង​​ពី​ថ្ងៃ​ច័ន្ទ ​និង​​ជើង​ហោះ​ហើរ​​​ចំនួន​ ២៥០​​ ត្រូវ​បាន​លុប​ចោល​​​​​នៅ​ព្រលាន​យន្តហោះ​ខេត្ត​ Haikou ។

 

ការិយាល័យ​​​ឧតុនិយម​​​​ខេត្ត​​រំពឹង​ថា​​ការ​បាត់​បង់​​​ទ្រព្យ​សម្បត្តិ​​​​ដោយ​សារ​ព្យុះ​​​នឹង​មាន​ទំហំ​ធំ ព្រោះ Sarika ​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ព្យុះ​​​​ខ្លាំង​ និង​មហន្តរាយ​បំផុត​​​ប៉ះ​លើ​​កោះ​ Hainan ​ក្នុង​រយៈពេល​​មួយ​ទសវត្ស​​ចុង​ក្រោយ​នេះ។

 

​ប្រជាជន​ជិត​ ៥០​ម៉ឺន​នាក់ ​​រួម​ទាំង​​អ្នក​នេសាទ​​ និង​​​អ្នក​ស្រុក​រស់​​នៅ​តាម​តំបន់​ទំនាប​​​​ត្រូវ​​បាន​ជម្លៀស​​ទាំង​​ប្រញាប់​ប្រញាល់​។ ចំណែក​សាលា​រៀន​​​ក្នុង​ស្រុក​ចំនួន​ ៨​ត្រូវ​បិទ​ទ្វារ​ និង​​តំបន់​ទេសចរណ៍​ជា​ច្រើន​​ត្រូវ​​ផ្អាក​​​ផង​ដែរ។

 

បើ​យោង​ទៅ​តាម​​ទូរទស្សន៍​រដ្ឋ​ចិន​​​ ​បន្ទាប់​​ពី​ព្យុះ​ខាង​លើ​បាន​​ឆ្លង​កាត់​​កោះ​ Hainan វា​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​​​​​កាន់​តំបន់​​​​ក្វាងស៊ី ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ហើយ៕

 

ចិន​ជម្លៀស​​ពលរដ្ឋ​​ជិត​កន្លះ​លាន​នាក់ ​ខណៈ​ជួប​ព្យុះ​កំណាច Sarika

 

ចិន​ជម្លៀស​​ពលរដ្ឋ​​ជិត​កន្លះ​លាន​នាក់ ​ខណៈ​ជួប​ព្យុះ​កំណាច Sarika

 

ចិន​ជម្លៀស​​ពលរដ្ឋ​​ជិត​កន្លះ​លាន​នាក់ ​ខណៈ​ជួប​ព្យុះ​កំណាច Sarika

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ផ្ដល់​សិទ្ធ​ដោយ៖ Reuters