ទា​អាំង អំបិល​ម្ទេស គ្រឿង​​ក្លែម​ពេញ​និយម អ្នក​ខេត្ត ​កំពង់​ស្ពឺ

ទា​អាំង អំបិល​ម្ទេស ជា​​មុខ​ម្ហូប​​ល្បី​មួយ​​ប្រចាំ​ហាង “ផ្ទះ​យើង០០៧” ដែល​ស្ថិត​នៅ​​ទីរួមខេត្ត កំពង់ស្ពឺ។ ចុងភៅ​ប្រចាំ​ហាង​ឲ្យ​​ដឹង​ថា ​មាន​មុខម្ហូប​ច្រើន​មុខ ដូច​ជា គោដុត ទា ស៊ុប ជា​ដើម​ ប៉ុន្តែ​​ភ្ញៀវ​ដែល​​ចូល​មក​តែងតែ​កុម្ម៉ង់​មុខ​ម្ហូបទា​អាំង​អំបិល​ម្ទេស​មុន​គេ មុន​ឈាន​ទៅ​កុម្ម៉ង់​មុខ​ម្ហូប​ផ្សេង​ទៀត។

 

ទា​អាំង អំបិល​ម្ទេស គ្រឿង​​ក្លែម​ពេញ​និយម អ្នក​ខេត្ត ​កំពង់​ស្ពឺ

ចុងភៅ​ដដែល បាន​ប្រាប់​ថា គ្រឿង​ផ្សំ​​សម្រាប់​​ធ្វើ​ទា​អាំង​អំបិល​ម្ទេស​ មាន​សាច់​​ទា ទឹកត្រី អំបិល ស្ករ​ ប៊ីចេង ខ្ទឹម ម្ទេស ជា​ដើម។  ​​វិធី​ធ្វើ​ត្រូវ​​ប្រឡាក់ និង​ចម្អិនឲ្យ​​ឆ្អិន​ក្រៀម​ល្អ ប៉ុណ្ណោះ។

 

ហាង “ផ្ទះ​យើង០០៧ តម្លៃ​ទា ១ ក្បាល ៣០ ០០០ រៀល បើ​កុម្ម៉ង់​ជា​ចាន​ថ្លៃ ១៥ ០០០ រៀល ក្នុង​១ចាន។

 

តាម​មេចុង​ភៅ​ប្រចាំ​ហាង​នេះ​ប្រាប់​ថា មុខ​ម្ហូប​​ទា​អាំង​អំបិល​ម្ទេស​ ​​ត្រូវ​ចិត្ត​​អ្នក​ចូលចិត្ត​ក្លែម​​​ដោយសារ​រសជាតិប្រៃ​ហិល​ញាំ​មិន​សូវ​ទ្រលាន់​។

 

 

ទា​អាំង អំបិល​ម្ទេស គ្រឿង​​ក្លែម​ពេញ​និយម អ្នក​ខេត្ត ​កំពង់​ស្ពឺ

 
ទា​អាំង អំបិល​ម្ទេស គ្រឿង​​ក្លែម​ពេញ​និយម អ្នក​ខេត្ត ​កំពង់​ស្ពឺ
អត្ថបទ៖ ខុត សីហា