Pond’s នាំមកនូវការប្រឡង កញ្ញាឯកកម្ពុជាឆ្នាំ ២០១៦ ដ៏អស្ចារ្យ

ភ្នំពេញ៖ Pond’s (ផនស៍) ដែលជាម៉ាកផលិតផលថែរក្សាស្បែកមុខ ដែលឈានមុខជាអន្តរជាតិ បានរៀបចំនូវព្រឹត្តិការណ៍ជ្រើសរើសកញ្ញាឯកកម្ពុជា ឆ្នាំ២០១៦ នៅឯសណ្ឋាគារ ណាហ្គាវើល រាជធានីភ្នំពេញ ដោយក្នុងនោះ កញ្ញាឯកចំនួន ១ រូបត្រូវបានជ្រើសរើសជាកញ្ញាឯកកម្ពុជាឆ្នាំ២០១៦ ក្នុងចំណោមកញ្ញាឯកទាំង ២០ រូបមកពីបណ្ដាខេត្តក្រុងរាជធានីនានា ទូទាំងប្រទេស ។

ព្រឹត្តិការណ៍កញ្ញាឯកកម្ពុជាឆ្នាំ ២០១៦ នេះ ត្រូវបានរៀបចំឡើង ក្រោមប្រធានបទថា “សម្រស់ព្រះរាជាណាចក្រកម្ពុជានៃខ្ញុំ” និងមានការសហការ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ និងបណ្ដាក្រុមហ៊ុននានា ដើម្បីទទួលស្គាល់អំពីសម្រស់ សោភ័ណភាព និង ភាពសមសួន នៃស្ត្រីខ្មែរនាសម័យទំនើបក្នុងពេលបច្ចុប្បន្ននេះ ។

លោក សោម ច័ន្ទណារ៉ាត ដែលជា ប្រធានគ្រប់គ្រងម៉ាកផលិតផល ផនស៍ នៃក្រុមហ៊ុនយូនីលីវើរ កម្ពុជា បានថ្លែងថា៖ “យើងយល់ថា ស្ត្រីកម្ពុជាមានសម្រស់សែនផូរផង់ពីធម្មជាតិ ដូច្នេះការបង្ហាញពី សម្រស់ពិតៗតាមកម្មវិធី ប្រកួតប្រជែងជាផ្លូវការបែបនេះ ធ្វើឲ្យស្ត្រីកម្ពុជារឹតតែត្រូវបាន គេទទួលស្គាល់ពីសម្រស់របស់ខ្លួនថែមទៀត” ។

លោកសោម ច័ន្ទណារ៉ាត បានថ្លែងបន្តថា៖”យើងក៏សង្ឃឹមផងដែរថា កម្មវិធីបែបនេះនឹងជំរុញឲ្យស្ត្រី កម្ពុជាយើងកាន់តែមានភាពក្លាហាន ក៏ដូចជា ការខិតខំប្រឹងប្រែង ដើម្បីថែរក្សាសម្រស់របស់ខ្លួន ។ ទន្ទឹមនឹងនេះ យើងយល់ថាការប្រើប្រាស់នូវផលិតផលថែរក្សាសម្រស់ដែលត្រឹមត្រូវ ដូចជាផលិតផល ផនស៍ (Pond’s) នេះជាដើម ធ្វើឲ្យស្បែកសម៉ដ្ឋរលោង។  

នៅក្នុងព្រឹត្តិការណ៍ផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ កញ្ញា ប៊ី សុធារី មកពីរាជធានីភ្នំពេញ បានក្លាយជាជ័យលាភី កញ្ញាឯកកម្ពុជាឆ្នាំ ២០១៦ ។ តាមរយៈការគ្រងតំណែងកញ្ញាឯកនេះ កញ្ញានឹងមានឱកាសតំណាង ឲ្យប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីអន្តរជាតិនានា ។

បន្ទាប់ពីបានគ្រងម្កុដកញ្ញាឯកកម្ពុជាឆ្នាំ ២០១៦ កញ្ញា ប៊ី សុធារី បានថ្លែងថា កញ្ញាមានក្តីរំភើបជាពន់ពេក ដែលបានគ្រងតំណែង ជ័យលាភីដ៏អស្ចារ្យមួយនេះ ហើយសង្ឃឹមថា នឹងខិតខំប្រឹងប្រែងពង្រីកកេរ្តិ៍ឈ្មោះ របស់កម្ពុជាឲ្យកាន់តែល្បីថែមទៀតតាមរយៈការចូលរួមនៅក្នុងកម្មវិធីអន្តរជាតិនាពេលខាងមុខ ។

កញ្ញា ប៊ី សុធារី បានថ្លែងថា៖ “ខ្ញុំចង់និយាយថា វាគឺជាមោទនភាពមួយ ដែលមានឈ្មោះព្រះរាជាណាចក្រកម្ពុជា យើងនៅលើឆាកអន្តរជាតិ ដែលអាចឲ្យពិភពលោកស្គាល់ថា ប្រទេសកម្ពុជាក៏អាចចូលរួម ក្នុងកម្មវិធីឆាកអន្តរជាតិបានដែរ”។

បន្ថែមលើសពីនេះទៀត ក៏មានការជ្រើសរើសកញ្ញាឯកសក់ស្អាត កញ្ញាឯកស្នាមញញឹមស្រស់ និងកញ្ញាឯកស្បែកស្អាតផងដែរ ។ ជ័យលាភី សម្រាប់ចំណាត់ថ្នាក់នេះទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ចំនួន ២ លានរៀលពី សាប៊ូកក់សក់ Sunsilk ថ្នាំដុសធ្មេញ Close-up និងផលិតផល Vaseline ផងដែរ៕   

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload