បញ្ហាទៀតហើយ iPhone 7 Plus ពណ៌ខ្មៅរលោង ក្រោយបក Screen បិទការពា ស្រាប់តែ….

បញ្ហាទៀតហើយ iPhone 7 Plus ពណ៌ខ្មៅរលោង ក្រោយបក Screen បិទការពា ស្រាប់តែ....

បើយោងតាមគេហទំព័រ MacRumors បានប្រាប់ឱ្យដឹងថា ទូរស័ព្ទ iPhone 7 Plus ប្រភេទពណ៌ Jet
Black (ខ្មៅរលោង) ជំនាន់ថ្មី ក៏កំពុងប្រឈមនឹងបញ្ហាមួយដែលគ្រប់គ្នានឹកស្មានមិនដល់។ យោងតាមសម្តីរបស់បុរសម្នាក់ បានលើកឡើងថា ក្រោយពីគាត់បកថង់អ៊ុតការពារ មិនថាតែប្រភេទថង់ស្កុតការពារឆ្នូត
និង Screen ការពារធ្លាក់បែក ក៏ស្រាប់តែជាប់របកដាមដោយមកជាមួយនូវពាក្យមួយជួរ ផ្នែកខ្នងខាងក្រោយ
"Designed By Apple in California," ព្រមមួយជាមួយថង់ស្កុតដែលគាត់បានបកមកនោះ។

បញ្ហាទៀតហើយ iPhone 7 Plus ពណ៌ខ្មៅរលោង ក្រោយបក Screen បិទការពា ស្រាប់តែ....

រួមសេចក្តីមកយើងអាចសន្មត់បានថា ប្រភេទស្មាតហ្វូន Apple
iPhone 7 Plus ជំនាន់ថ្មីនេះ វាអាចនឹងមានម៉ូឌែលខ្លះ ជួបបញ្ហាដ៏ចម្លែកនោះក៏ថាបាន ហើយវាអាចនឹងឆាប់របក Logo ទាំងនោះបន្តិចម្តងៗ ក្រោយពេលដែលយើងធ្វើការផ្លាស់ប្តូរ Screen ការពារ
នៅផ្នែកខាងក្រោយច្រើនពេក ដោយប្រភពខាងលើបន្ថែមថា មិនបាច់ដល់យូរនោះទេ គាត់អ៊ុតហើយ ទុកចោលត្រឹម ១ នាទីបក បញ្ហានោះក៏មានកើតឡើងដូចគ្នា។ យ៉ាងណាមុិញអ្នកជំនាញមួយចំនួនក៏បានលើកឡើងថា បញ្ហានេះក៏អាចមកពីប្រភេទថង់ស្កុតបិទការពារខ្លះផងដែរ វាមិនទាក់ទងទៅនឹងខ្នងទូរស័ព្ទអ្វីនោះទេ។
ចុះចំណែកអ្នកវិញ តើកំពុងជួបបញ្ហានោះដែរឫទេ?

ប្រភព - MacRumors

---------------------------------------

ដោយ: កៅ រក្សា

ចុះថ្ងៃទី 19 ខែតុលា ឆ្នាំ 2016 ម៉ោង 09:44 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

បញ្ហាទៀតហើយ iPhone 7 Plus ពណ៌ខ្មៅរលោង ក្រោយបក Screen បិទការពា ស្រាប់តែ....