Nicki បង្ហាញ​សម្រស់​សិច​ស៊ី​គាប់​ភ្នែក

នាង Nicki Minaj លេងខ្លួន​សិច​ស៊ី​គួរ​ឱ្យ​ចាប់អារម្មណ៍​ទាក់ទាញ​ភ្នែក ជា​ពិសេស​ទស្សនិកជន​បុរស ។

នាង Nicki Minaj តារាចម្រៀង​ដ៏​ល្បី​ជនជាតិ​អា​មេ​រិ​ក បាន​បង្ហាញ​ភាព​សិច​ស៊ី​នោះ​ក្នុង​ពិធី​ប្រគំ​តន្ត្រី​មួយ​នៅ​ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក កាលពី​យប់​ថ្ងៃ​ទី​១៥ តុលា ២០១៦។ ភាព​លេចធ្លោ​របស់​នាង ដែល​ធ្វើ​ឱ្យ​ទស្សនិកជន​គ្រប់​រូប​ចាប់អារម្មណ៍​មើល​មិន​ដាក់​ភ្នែក គឺ​ភាព​សិច​ស៊ី​ដោយ​គ្រង​ឈុត​សំណាញ់​ពណ៌​ខ្មៅ​មើល​ធ្លុះ​រាង​កាយ ។ ឈុត​សំណាញ់​ខ្មៅ​នោះ​បង្ហាញ​សម្រស់​ដងខ្លួន ត្រគាក​ធំ​ពើង និង​សុដន់​របស់​នាង ។

Micki ជា​តារាចម្រៀង​ដ៏​មាន​មន្ត​ស្នេហ៍ និង​ចាត់​ទុក​ថា​ជាតា​រា​មួយ​ដួង​ស្ថិត​ក្នុង​ក្រអៅ​បេះដូង​របស់​បុរស​គ្រប់​រូប ។ ទោះបីជា​មាន​អាយុ​៣៣​ឆ្នាំទៅ​ហើយ​ក៏​ដោយ ប៉ុន្តែ​រូប​សម្រស់​របស់ Nicki មិន​ចាញ់​នារី​វ័យក្មេង​ជាង​នាង​ទេ ។

រាត្រី​នោះ Niki Minaj ពិតជា​លេចធ្លោ​អស្ចារ្យ ដោយ​សម្រស់​សិច​ស៊ី​របស់​នាង​លើស លប់​លើ​ទេព​កោសល្យ​ច្រៀង​រាំ​របស់​នាង​ទៅ​ទៀត ។ ទស្សនិកជន​គួរ​គាប់​ភ្នែក​ណាស់​ចំពោះ​អ្វី​ដែល​នាង​បង្ហាញ​ក្នុង​រាត្រី​ដ៏​រីករាយ​នោះ ៕