ធ្វេសប្រហែសមែន! កុមារីអាយុ៣ឆ្នាំ ធ្លាក់ពីលើជណ្តើរយន្ត លទ្ធផលគួរឲ្យអាណោចអាធ័ម (មានវីដេអូ)

ម៉ាឡេស៊ី៖ ក្មេងស្រីអាយុអាយុ៣ឆ្នាំម្នាក់ ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយសារធ្លាក់ពីលើជណ្តើរយន្ត​នៅផ្សារទំនើប Kompleks Bukit Jambul ក្នុងទីក្រុង George Town រដ្ឋ Penang ប្រទេសម៉ាឡេស៊ី។

ប្រភពព័ត៌មានពីគេហទំព័រវីដេអូ LiveLeak បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅចន្លោះម៉ោងប្រមាណជា ៦និង៣០នាទីល្ងាច ថ្ងៃទី១៦ តុលា ឆ្នាំ២០១៦ កន្លងទៅ បន្ទាប់ពីកុមារីរងគ្រោះ ត្រូវបានឪពុករបស់នាងដាក់ឲ្យអង្គុយនៅលើស្មា ស្របពេលដែលកំពុងឡើងជិះជណ្តើរយន្ត។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅពេលកើតហេតុ ឪពុករបស់ក្មេងស្រីរងគ្រោះ ផ្អៀងក្បាលរបស់គាត់ ជាហេតុបណ្តាលឲ្យកុមារីរងគ្រោះ ធ្លាក់មកតែម្តងជាមួយនឹងកម្ពស់ប្រមាណជា ៣ម៉ែត្រ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរបំផុត។

មន្ត្រីនគរបាលម្នាក់ លោក Mior Faridalathrash Wahid មានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នក្មេងស្រីរងគ្រោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលកំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យមួយកន្លែងក្នុងរដ្ឋ Penang។ លោកបន្តថា «ជុំវិញនឹងករណីខាងលើនេះ សមត្ថកិច្ចកំពុងតែបន្តធ្វើការស្រាវជ្រាវស៊ើបអង្កេត បន្ថែមទៀតផងដែរ» ។

យ៉ាងណាមិញ នេះក៏ជាសារមួយសម្រាប់ជួយដាស់តឿន ដល់ឪពុកម្តាយគ្រប់រូប គួរណាស់ត្រូវចេះយកចិត្តទុកដាក់លើ កូនតូចៗរបស់ខ្លួនបន្ថែមទៀត មិនថាតែនៅផ្ទះ ទីសាធារណៈ ឬនៅកន្លែងណាមួយឡើយ ចៀសវាងកុំឲ្យកើតមានហេតុការណ៍ ធ្វេសប្រហែសណាមួយកើតឡើងជាយថាហេតុ បន្សល់ត្រឹមវិប្បដិសារី ដូចករណីខាងលើនេះផងដែរ ៕

ទស្សនាវីដេអូ៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត កន្លងទៅនេះ អ្នកប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក នៅក្នុងប្រទេសយើង ហាក់មានការ ចាប់អារម្មណ៍ទៅនឹង វីដេអូមួយយ៉ាងខ្លាំង ដែលក្នុងនោះ គឺបានបង្ហាញពីទិដ្ឋភាព នៃ។

បើយើងមើលតាម វីដេអូនោះ យើងនឹងបាន ឃើញថា ដំបូងឡើយ គឺមានកុមារា ២នាក់ ដែលអាចជា បងប្អូននឹងគ្នា កំពុងរត់លេង នៅជាន់ខាងលើ ហើយបន្តិចក្រោយមក ក្មេងប្រុសម្នាក់ បានចុះតាមជណ្តើរយន្ត ទើបធ្វើឲ្យ ក្មេងប្រុសតូច ម្នាក់ទៀត រត់មកតាម ពីក្រោយដែរ។ តែអ្វីដែល មិននឹកស្មានដល់នោះ គឺថាក្មេងតូចនោះ មិនបានចុះទៅក្រោម តាមជណ្តើរយន្ត ភ្លាមៗនោះទេ គេបែរទៅជា តោងលេងនៅឯ បង្កាន់ដៃរបស់ ជណ្តើរយន្តទៅវិញ មិនយូរប៉ុន្មាន ក្រោយពីគេតោង បង្កាន់ដៃនោះជាប់ ជាហេតុធ្វើឲ្យក្មេងនោះ ជាប់ទៅជាមួយនឹង បង្កាន់ដៃ ហើយក៏របូតដៃ ធ្លាក់ចុះមកក្រោម ភ្លាមៗតែម្តង ដែលមើលទៅ គួរឲ្យរន្ធត់បំផុត។

យ៉ាងណាមិញ មិនទាន់មានប្រភពព័ត៌មាន ឲ្យដឹងអំពីស្ថានភាព នៃក្មេងប្រុស នោះ នៅឡើយទេ។ តែវីដេអូនេះ ក៏ជាការដាស់តឿន មួយផងដែរ សម្រាប់អ្នកដែល នាំក្មេងតូចៗ ទៅលេង នៅផ្សារទំនើប ឬកន្លែងណា ដែលមានជណ្តើរយន្ត ដើម្បីឲ្យមាន ការប្រុងប្រយ័ត្ន ដោយមិនគួរ បណ្តោយឲ្យ ក្មេងៗរត់លេង តែខ្លួនពួកគេ នោះទេ៕

តោះចង់ដឹងថា តើវីដេអូនោះ យ៉ាងណាសូម ទស្សនាទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត