Big Bang ទើប​តែ​ថត​ MV ថ្មី​ហើយ ត្រៀម Comeback ខែ​ក្រោយ

តាម​សេចក្ដី​​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្រុម​ចម្រៀង​ល្បី Big Bang បាន​បញ្ចប់​ការ​ថត​វីដេអូ​ចម្រៀង​ថ្មី​​រួចរាល់​កាល​ពី​ថ្ងៃ​ទី ១៨ ខែ តុលា​នេះ​  ទីក្រុង Chungju ខេត្ត North Chungcheong  នៃ​ប្រទេស​កូរ៉េ​ខាងត្បូង។

 

Big Bang ទើប​តែ​ថត​ MV ថ្មី​ហើយ ត្រៀម Comeback ខែ​ក្រោយ

 

មាន​មនុស្ស​ជា​ច្រើន​បាន​សង្ស័យ​​​ចំពោះ​ការ​ថត​​វីដេអូ​ចម្រៀង​ថ្មី​នេះ បន្ទាប់​ប្រធាន​ក្រុម  G-Dragon បាន​បង្ហោះ​រូប​អគារ​​មួយលើ​បណ្ដាញ​ instagram ​ដែល​ថត​ក្នុង​ទីក្រុង Chungju ហើយ​សញ្ញា​មួយ​ទៀត​នោះ ​​តារា​វ័យ​២៨​ឆ្នាំ​រូប​នេះ​មិន​​បាន​ធ្វើ​ឆ្លើយឆ្លង comment  ​ទាក់ទង​ក្នុង​រូប​ខ្លួន​​ឡើយ ទោះ​មាន​ការ​សួរ​ពី​អ្នកគាំទ្រ។

 

ពាក់ព័ន្ធ​នឹង​រឿង​នេះ ផលិតកម្ម​ YG បាន​ចេញ​មក​និយាយ​ស្រដៀង​គ្នា​នេះ​ដែរ​ថា៖ “​វា​ជា​ការពិត​ Big Bang បាន​បញ្ចប់​ការ​ថត​វីដេអូ​ចម្រៀង​ថ្មី​​មែន”។ ហើយ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Osen ​ពេល​ថ្មី​ៗ​​ឲ្យ​ដឹង​ថា ក្រុម​ចម្រៀង Big Bang មាន​គម្រោង​ធ្វើ​ការ Comeback នៅ​ខែ​ក្រោយ​។

 

Big Bang ទើប​តែ​ថត​ MV ថ្មី​ហើយ ត្រៀម Comeback ខែ​ក្រោយ

 

ក្រៅ​ពី​ Big Bang ​ តារា​ចម្រៀង​​២​ក្រុម​ទៀត​របស់​ផលិត​កម្ម​ YG គឺ Black Pink និង Akdong Musicianក៏​មាន​គម្រោង​ត្រលប់​មក​វិញ​នៅ​ខែ វិច្ឆិកា ​ដូច​គ្នា​នេះ​ដែរ។ ប្រសិន​ជា​ក្រុម​ទាំង​នេះ​ចេញ​ វីដេអូ​ពេល​ណា​ភ្លាម Sabay នឹង​ធ្វើ​ការ​ផ្សាយ​ជួន​ដល់​ប្រិយមិត្ត​ទាំង​អស់​៕

 

ចុចអាន៖Big Bang និង Black Pink ប្រកាស​ Comeback ​នៅ​ខែ​ក្រោយ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ allkpop