Li Chen មាន​ទ្រព្យ​សម្បត្តិ​ច្រើន និង​គ្រួសារ​ខ្ពង់ខ្ពស់​ជាង Fan Bingbing ទៅ​ទៀត

សារ​ព័ត៌មាន​នានា​តែង​លើក​តម្កើង​ពី​ទ្រព្យ​ស្ដុកស្ដម្ភ​របស់​តារា​សម្ដែង​ស្រី Fan Bingbing ទាំង​មិន​ដឹង​ថា Li Chen មិត្ត​ប្រុស​របស់​នាង​ក៏​ជា​អ្នក​មាន​មិន​ចាញ់​ស្រី​ស្អាត​នេះ​ដែរ។

 

Li Chen មាន​ទ្រព្យ​សម្បត្តិ​ច្រើន និង​គ្រួសារ​ខ្ពង់ខ្ពស់​ជាង Fan Bingbing ទៅ​ទៀត

 

មុន​នេះ​បន្តិច កាសែត West Capital News បាន​ចុះផ្សាយ​ថា តារា​សម្ដែង​ប្រុស​ចិន Li Chen មិត្ត​ប្រុស​របស់​តារា​សម្ដែង​ស្រី Fan Bingbing មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​មិត្ត​ស្រី​របស់​ខ្លួន​ដែល​ជា​សេដ្ឋី​នី​ទៅ​ទៀត។ ផ្ដើម​សេចក្ដី ប្រភព​ខាង​លើ​បាន​សរសេរ​ថា ស្រី​ស្អាត​ត្រកូល Fan ធ្លាប់​ប្រកាស​ត្រង់ៗ​ថា​ខ្លួន​មិន​ត្រូវ​ការ​សង្សារ​ជា​អ្នក​មាន​នោះ​ទេ​ត្បិត​នាង​ជា​មហាសេដ្ឋី​ស្រាប់។ Fan Bingbing ក៏​ជា​តារា​ស្រី​ចិន​តែ​មួយ​គត់​ដែល​មាន​ឈ្មោះ​ក្នុង​តារាង​តារា​សម្ដែង​ស្រី​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​២​ឆ្នាំ​ជាប់​គ្នា។

 

Li Chen មាន​ទ្រព្យ​សម្បត្តិ​ច្រើន និង​គ្រួសារ​ខ្ពង់ខ្ពស់​ជាង Fan Bingbing ទៅ​ទៀត

គេហដ្ឋានលំដាប់ខ្ពស់របស់ Li Chen

 

មាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ និង​ទ្រព្យ​សម្បត្តិ​ហូរហៀរ នៅ​ពេល​ប្រកាស​ពី​ចំណង​ស្នេហ៍​របស់​ខ្លួន និងLi Chen មនុស្ស​ជា​ច្រើន​បាន​វាយ​តម្លៃ​ថា​គូ​ស្នេហ៍​មួយ​គូ​នេះ​មិន​សម​គ្នា​នោះ​ទេ។ ចំណូល​សរុប​របស់​តារា​ប្រុស​អាយុ៣៧​ឆ្នាំ​ក្នុង​ឆ្នាំ​នេះ​គឺ ៤៤លាន​យាន់(៦,៥ លាន​ដុល្លារ)។ ខ្ទង់​លេខ​នេះ​គឺ​ខុស​គ្នា​ស្រឡះ​បើ​ធៀប​នឹង​ចំណូល ១១០​លាន​យាន់ (១៦លាន​ដុល្លារ) របស់ Fan Bingbing។

 

យ៉ាងណាក៏ដោយ QQ បាន​ឲ្យ​ដឹង​ថា Li Chen មិន​បាន​រស់​នៅ​ដោយ​ពឹង​ផ្អែក​លើ​ចំណូល​រក​បាន​ពី​សិល្បៈ​ទាំង​ស្រុង​នោះ​ឡើយ។ គ្រួសារ​របស់​តួ​ប្រុស​រឿង “មហិច្ឆតា​អ៊ូម៉ីនាង” គឺ​មាន​ប្រភព​ជា​មេទ័ព​យូរ​ឆ្នាំ​នៅ​កោះ Sanya។ មរតក​របស់​ត្រកូល Li ត្រូវ​គេ​ប៉ាន់ស្មាន​ថា​​ឡើង​ដល់ ១១០០ពាន់​លាន​យាន់ (១៦៣​លាន​ដុល្លារ) ហើយ​លោក​ក៏​ជា​អ្នក​ស្នង​មរតក​តែ​មួយ​គត់​ផង​ដែរ។ បើ​ធៀប​នឹង​ត្រូវ​ទ្រព្យ​សម្បត្តិ​សរុប ១០០០​លាន​យាន់ (១៤៨លាន​ដុល្លារ) របស់ Fan Bingbing អាច​និយាយ​បាន​ថា មិត្ត​ប្រុស​របស់​នាង​នៅ​លើ​នាង​មួយ​កម្រិត។

 

Li Chen មាន​ទ្រព្យ​សម្បត្តិ​ច្រើន និង​គ្រួសារ​ខ្ពង់ខ្ពស់​ជាង Fan Bingbing ទៅ​ទៀត

ឡានទំនើបរបស់ Li Chen

 

បន្ថែម​ពី​នេះ​ទៅ​ទៀត បើ​ធៀប​គ្រួសារ​ដែល​មាន​ប្រភព​ជា​អ្នក​សិល្បៈ​របស់ Fan Bingbing និង​គ្រួសារ​ធ្វើ​យោធា​របស់ Li Chen អាច​និយាយ​បាន​ថា គ្រួសារ​របស់​ប្រុស​ស្អាត​នេះ​មាន​ឋានៈ​ខ្ពស់​ជាង​គ្រួសារ​មិត្ត​ស្រី​លោក​មួយ​កម្រិត​ដូច​គ្នា៕

 

Li Chen មាន​ទ្រព្យ​សម្បត្តិ​ច្រើន និង​គ្រួសារ​ខ្ពង់ខ្ពស់​ជាង Fan Bingbing ទៅ​ទៀត

 

ចុចអាន៖Fan Bingbing គ្មាន​ស្បែក​ស​ដូច​ព្រិល​ដូចគ្រប់​​គ្នា​គិត​នោះ​ទេ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing