តារា​ម៉ូដែល ២ រូប ​ចេញ​មុខ​សុំទោស​ ចំពោះ​រូប​ភាព​ទាំង​នេះ!

តារា​ម៉ូដែល ច័ន្ទ កេសី រួម​ជាមួយ​មិត្ត​រួម​អាជីព​ម្នាក់​ទៀត​បាន​ចេញ​មុខ​សុំទោស​ ក្រោយ​មាន​ការ​រិះគន់​ចំពោះ​រូបភាព​សិចស៊ី​អំឡុង​ពេល​ប្រណាំង​ឡាន​នៅ​ក្រុម​ហ៊ុន 7NG កាលពី​សប្ដាហ៍​មុន។ តែ​​នាង​ថា​​ការ​ស្លៀក​នោះ​តាម​កាលៈទេសៈ​តែ​ប៉ុណ្ណោះ។

 

តារា​ម៉ូដែល ២ រូប ​ចេញ​មុខ​សុំទោស​ ចំពោះ​រូប​ភាព​ទាំង​នេះ!

 

ច័ន្ទ កេសី ពាក់​អាវ​លេខ ២៨ និង CiCi  ពាក់​អាវ​លេខ ១៨

 

កេសី បន្ត​ថា “ពេល​មាន​អ្នក​គាំទ្រ​បង្ហោះ​រូប​នោះ​ ហើយ​មាន​អ្នក​រិះគន់ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​មិន​ស្ងប់​ទេ និង​ចង់​សុំ​ទោស​ចំពោះ​រឿង​នេះ។ តែ​ខ្ញុំ​ក៏​មិន​បាន​ធ្វើ​ខុស​អ្វី​ដែរ ព្រោះ​រាល់​ដង​ ក៏​ខ្ញុំ​មិន​ដែល​ស្លៀកពាក់​ចឹង​ដែរ តែ​នេះ​កម្មវិធី​បែប​ណា​ យើង​ត្រូវ​លៃលក​ឲ្យ​ត្រូវ​នឹង​កម្មវិធី​គេ”។

 

អតីត​ជយលាភី​លេខ ២ ក្នុង​កម្មវិធី Cambodia’s Next Top Model រដូវ​កាល​ទី​១ បាន​បន្ត​ទៀត​ថា​ នៅ​​បរទេស​ពេល​មាន​កម្មវិធី​ប្រណាំង​បែប​នោះ ក៏​មាន​ម៉ូដែល​ស្លៀកពាក់​សិចស៊ី​បង្ហាញ​រាង ដើម្បី​ទាក់ទាញ​អ្នក​ទស្សនា​ដូច​គ្នា​នឹង​ពួក​នាង​ដែរ។ “ការ​ស្លៀកពាក់​បែប​នោះ ព្រោះ​ខាង​ម្ចាស់​កម្មវិធី​គេ​តម្រូវ​ឲ្យ​ពួក​ខ្ញុំ​ស្លៀក​ចឹង ណា​មួយ​កម្មវិធី​បែប​នេះ ​នៅ​ប្រទេស​ណា​ក៏​គេ​ស្លៀក​ចឹង​ដែរ។ ខ្ញុំ​ដឹង​ថា​ ប្រទេស​យើង​មាន​វប្បធម៌​ប្រពៃណី​តាំងពី​យូរលង់​ណាស់​មក​ហើយ ពេល​ឃើញ​មាន​រូប​បែប​នេះ​ អ្នក​ខ្លះ​គាំទ្រ ហើយ​អ្នក​ខ្លះ​ទៀត​គេ​ក៏​មិន​គាំ​ទ្រ ខ្ញុំ​គិត​ថា​ជា​រឿង​ធម្មតា តែ​យ៉ាង​ណា​ក៏​សុំទោស​ផង​ដែរ”។

 

តារា​ម៉ូដែល ២ រូប ​ចេញ​មុខ​សុំទោស​ ចំពោះ​រូប​ភាព​ទាំង​នេះ!

 

ចំណែក​តារា​ម៉ូដែល​វ័យ​ក្មេង​ម្នាក់​ទៀត​ដែល​ត្រូវ​គេ​រិះគន់​ដែរ​ឈ្មោះ CiCi បាន​លើក​ឡើង​ស្រដៀង​គ្នា​ទៅ​នឹង ច័ន្ទ កេសី ដែរ។ “ខ្ញុំ​ជា​តារា​ម៉ូដែល ខ្ញុំ​ស្លៀកពាក់​ទៅ​តាម​កាលៈទេសៈ​តែ​ប៉ុណ្ណោះ កម្មវិធី​តម្រូវ​ឲ្យ​ស្លៀក​សិចស៊ី​ខ្ញុំ​ត្រូវ​តែ​ធ្វើ។ ណា​មួយ​ពេល​ទៅ​ចូល​វត្ត​ គឺ​ខ្ញុំ​ស្លៀកពាក់​ហូល​អាវ​ប៉ាក់​ដូច​តែ​គេ​ឯង​ចឹង តែ​កម្មវិធី​បែប​នេះ​គេ​ច្រើន​តែ​រៀង​សិចស៊ី​តិច​ហើយ”។

 

ម្សិលមិញ​មាន​ការ​ចែក​រំលែក​រូបភាព​តារា​បង្ហាញ​ម៉ូដ​ខ្មែរ ស្លៀកពាក់​ខោ​អាវ​ខើច​ខ្លី​បញ្ចេញ​រាង​ស្លីម​កាច់រាង​នៅ​ចំពោះ​ឡាន​មួយ​គ្រឿង​ដែល​ប្រឡាក់​សុទ្ធតែ​ភក់។ ក្រោយ​មក​ក៏​មាន​អ្នក​គាំទ្រ​ចូល​មកបញ្ចេញ​មតិ​រៀង​ខ្លួន​ពី​រូបភាព​ទាំង​នោះ​៕

 

ចុះ​ប្រិយមិត្ត យល់​យ៉ាង​ណា​វិញ…!

 

តារា​ម៉ូដែល ២ រូប ​ចេញ​មុខ​សុំទោស​ ចំពោះ​រូប​ភាព​ទាំង​នេះ!

 

តារា​ម៉ូដែល ២ រូប ​ចេញ​មុខ​សុំទោស​ ចំពោះ​រូប​ភាព​ទាំង​នេះ!
តារា​ម៉ូដែល ២ រូប ​ចេញ​មុខ​សុំទោស​ ចំពោះ​រូប​ភាព​ទាំង​នេះ!

 

តារា​ម៉ូដែល ២ រូប ​ចេញ​មុខ​សុំទោស​ ចំពោះ​រូប​ភាព​ទាំង​នេះ!

 

 

ចុចអាន៖ប្រណាំង​សេះ​វគ្គ​ផ្ដាច់ព្រ័ត្រ​​​​​រង្វាន់ ១៥ ០០០​ដុល្លារ​នៅ 7NG ​រំពឹង​មាន​សេះ​ចូល​រួម​៨០​ក្បាល

 

អត្ថបទ៖ទ្រី រ៉ាវី
រូបភាព​ផ្ដល់​ឲ្យ​ដោយ៖CiCi