ខឹងខ្លាំងពេក ធាក់ទម្លាយទ្វារបន្ទប់សណ្ឋាគារ ហៅមកវ៉ៃគ្នា ព្រោះរួមភេទ ឮសូរខ្លាំងពេក (មានវីដេអូ)

ចិន៖ ភ្ញៀវម្នាក់នៅក្នុងសណ្ឋាគារមួយ បានធាក់ទម្លាយទ្វាបន្ទប់បុរសម្នាក់ ហើយបង្កអំពើហឹង្សាវាយគ្នាទាំងយប់ ដោយសារតែបុរសខាងលើឡើងឋានសួគ៌ជាមួយស្រីស្នេហ៍ឮសូរខ្លាំងៗពេក។ នោះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានដេលីម៉ែល ចុះផ្សាយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា យោងតាមកាមេរ៉ាសុវត្ថិភាព (CCTV ) ក្នុងសណ្ឋាគារ បានថតជាប់ភ្ញៀវម្នាក់ ហាក់មានការខឹងសម្បារជាខ្លាំង ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញឈ្មោះ Zhang បានបញ្ចេញកំហឹងទៅលើភ្ញៀវម្នាក់ទៀត ដែលស្នាក់នៅក្នុងសណ្ឋាគារជាមួយគ្នាដែរនោះ។

ហេតុការណ៍វាយទាត់ធាក់គ្នានេះ បានកើតឡើងនៅសណ្ឋាគាមួយ ក្នុងទីក្រុងប៉ីហៃ ភាគខាងត្បូងខេត្ត Guanxi កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា កន្លងទៅ បន្ទាប់ពីលោក Zhang និងមិត្តរួមការងាររបស់លោកចូលទៅស្នាក់នៅ ដើម្បីត្រៀមបើកការប្រជុំនាពេលព្រឹក។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ប្រភពខាងលើបន្តថា ខណៈពេលដែលកំពុងតែគេងលង់លក់ លោក Zhang បានភ្ញាក់ទាំងកណ្តាលយប់ ដោយសារតែគូស្នេហ៍មួយគូ ដែលមានបន្ទប់នៅជិតគាត់នោះ បានរួមភេទស្រែកថ្ងូរឮខ្លាំងៗ ។ លោក Zhang ក៏ដើរទៅខាងមុខបន្ទប់នោះ ហើយបានស្រែកឲ្យពួកគេទាំងពីរស្ងាត់បន្តិច តែពួកគេមិនស្តាប់ ហើយថែមទាំងតម្លើងសំឡេងឮខ្លាំងជាងមុនថែមទៀត។

ដោយការឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗ ធ្វើឲ្យអ្នករួមការងាររបស់លោក Zhang បានចេញមកចោមរោមនៅមុខទ្វារបន្ទប់ ខណៈខឹងខ្លាំងពេក លោក Zhang ក៏បានធាក់ទម្លាយទ្វារបន្ទប់ចូលទៅទាញបុរសឈ្មោះ Lei Mou រូបនោះមកខាងក្រៅ និងវាយទាត់ធាក់ទៀតផង។

មិនយ៉ូរប៉ុន្មានប៉ូលិសក៏មកដល់ ហើយរាល់សកម្មភាពទាំងអស់ត្រូវបានថតជាប់ដោយ​កាមេរ៉ាសុវត្ថិភាព(CCTV ) ក្នុងសណ្ឋាគារ លោក Zhang ក៏ទទួលស្គាល់កំហុសរបស់ខ្លួន ដោយសងសំណង ១៥,០០០យ័ន ទៅបុរសឈ្មោះ Lei Mou ដើម្បីបញ្ចប់ជម្លោះ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត