Apple លុប​ចោល​គម្រោង​រថយន្ត Apple Car ដោយ​ផ្ដោត​អភិវឌ្ឍ​តែ​សូហ៊្វែរ (Software) ​ជំនួស​វិញ!

Apple លុប​ចោល​គម្រោង​រថយន្ត Apple Car ដោយ​ផ្ដោត​អភិវឌ្ឍ​តែ​សូហ៊្វែរ (Software) ​ជំនួស​វិញ!

យោងតាមរបាយការណ៍ពីគេហទំព័រ Bloomberg ឱ្យដឹងថា វិស្វកររាប់រយនាក់ ព្រមទាំងសមាជិកជាច្រើននាក់ទៀតនៅក្នុងក្រុមផលិតរថយន្ត បានដកខ្លួនចេញពីគម្រោង Apple Car ដោយពួកគេបានផ្លាស់ប្ដូរភារកិច្ចទៅកាន់ផ្នែកផ្សែងគ្នា ហើយខ្លះក៏បានឈប់ពីការងារ។ ចចាមអារ៉ាម បានលើកឡើងថា ក្រុមហ៊ុន Apple បានដាក់មនុស្សចំនួន ១០០០នាក់ក្នុងគម្រោងផលិតរថយន្ត Apple Car។

កាលពីខែមុន ធ្លាប់មានសេចក្ដីរាយការណ៍ថា ក្រុមហ៊ុន Apple បានកំពុងរៀបចំគម្រោងរថយន្ត Apple Car ហើ យស្រាប់តែរបាយការណ៍ថ្មីនេះ បែរជាអះអាងថា គម្រោងនឹងត្រូវលុបចោលទៅវិញ។ គម្រោងផលិតរថយន្តផ្នែក Hardware នឹងត្រូវបញ្ឈប់ ហើយក្រុមហ៊ុននឹងបែរទៅអភិវឌ្ឍផ្នែកសូហ្វ៊ែរសម្រាប់ប្រព័ន្ធរថយន្តជំនួសវិញ។

គម្រោង Apple Car ឥឡូវនេះ ត្រូវបានក្រុមហ៊ុនផ្ដោតស្រាវជ្រាវ និងអភិវឌ្ឍតែទៅលើផ្នែកកម្មវិធីជាជាងការផ លិតផ្នែករូបធាតុនៃរថយន្ត។ នេះបើផ្អែកតាមសេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មាន Mark Gurman មកពីគេហ ទំព័រ Bloomberge។ ក្រុមហ៊ុន Apple ថែមទាំងអាចជ្រើសរើសដៃគូសហការក្នុងការបង្កើតសូហ្វ៊ែរទំនើបសម្រា ប់បំពាក់នៅលើរថយន្តទំនើបៗពេលអនាគត។

ទោះជាយ៉ាងណានេះមិនប្រាកដថា Apple ពិតជានឹងបោះបង់ការខិតខំប្រឹងប្រែងកន្លងមកទេ មានន័យថា Apple បង្កើតតែសូហ្វ៊ែរ ឬផលិតទាំងរថយន្តរបស់ខ្លួនផ្ទាល់ បច្ចុប្បន្នយើងមិនទាន់ដឹងច្បាស់ គឺមានតែរង់ចាំមើលថ្ងៃខាងមុខ៕

ប្រភព ៖ thephnompenhtimes

Loading...

  • Apple លុប​ចោល​គម្រោង​រថយន្ត Apple Car ដោយ​ផ្ដោត​អភិវឌ្ឍ​តែ​សូហ៊្វែរ (Software) ​ជំនួស​វិញ!已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:កំសាន្ត
Tags: