បែកធ្លាយគូដណ្តឹង ហ្វាន់ ពីងពីង មានទ្រព្យសម្បត្តិច្រើនដល់ម្លឹង!

6 Videos


តាមប្រភពព័ត៌មានរបស់កាសែត Oriental Daily បានឲ្យដឹងថា មុននេះកំពូលតារាសម្តែងដ៏ល្បីល្បាញ របស់ចិន នាង ហ្វាន់ ពីងពីង ធ្លាប់បាននិយាយយ៉ាងខែងរែងថា ខ្ញុំមិនរៀបការជាមួយនឹងអ្នកមានទេព្រោះខ្ញុំជាអ្នកមានទ្រព្យស្រាប់ហើយ ។ ដូច្នេះទាំងសមត្ថភាព និង ទាំងទ្រព្យសម្បត្តិរបស់នាង គឺមិនត្រូវមើលរំលងបានឡើយ ។

បែកធ្លាយគូដណ្តឹង ហ្វាន់ ពីងពីង មានទ្រព្យសម្បត្តិច្រើនដល់ម្លឹង!

ចាប់តាំងពីឆ្នាំ ២០១៣ រហូតមកទល់ពេលនេះនាង ហ្វាន់ ពីងពីង គឺក្រៅពីជាប់ចំណាត់ថ្នាក់លេខ ១ របស់ទស្សនាវដ្តី Forbes ថាជាតារាសម្តែងស្រីចិន ដែលរកប្រាក់ចំណូលបានច្រើនជាងគេជាច្រើនឆ្នាំបន្តបន្ទាប់ហើយនោះ គឺនៅឆ្នាំ ២០១៦ នេះនាងបានជាប់ចំណាត់ថ្នាក់ទូទាំងពិភពលោកក្នុងចំណោមតារាសម្តែងស្រីទាំង ១០ រូបដែលរកប្រាក់ចំណូលបានច្រើនជាងគេ ដោយក្នុងនោះនាងជាប់ចំណាត់លេខ ៥ ដែលមានប្រាក់ចំនួន ១៧ លានដុល្លារអាមេរិក ។

បែកធ្លាយគូដណ្តឹង ហ្វាន់ ពីងពីង មានទ្រព្យសម្បត្តិច្រើនដល់ម្លឹង!

បើនិយាយពីគូដណ្តឹងរបស់នាង គឺលោក លី ឆើន វិញមិនថាតែភាពល្បីល្បាញ ឬ ទ្រព្យសម្បត្តិនោះទេថ្វី ត្បិតតែមិនអាចប្រៀបផ្ទឹមនឹងអនាគតភរិយាក្តី តែប៉ុន្មានឆ្នាំកន្លងទៅនេះតាមរយៈការសម្តែងរឿង «Run it brother» លោករកប្រាក់ចំណូលបានប្រមាណជា ៦០ ម៉ឺនដុល្លារ ។ ម្យ៉ាងទៀតកាលពីឆ្នាំ ២០១៣ លោកក៏ធ្លាប់មាន ឈ្មោះនៅក្នុងបញ្ជីចំណាត់ថ្នាក់របស់ទស្សនាវដ្តី Forbes ផងដែរ ជាពិសេសក្នុងឆ្នាំ ២០១៦ នេះដោយសារតែ រកប្រាក់ចំណូលបានរហូតដល់ទៅ ៤៤,៦ លានយន់នោះ ទើបបានជាប់ចំណាត់ថ្នាក់លេខ ១៩ ។ ថ្វីត្បិតតែរកប្រាក់ចំណូលប្រចាំឆ្នាំបានតិចជាងនាង ហ្វាន់ ពីងពីង ក្តីប៉ុន្តែបើតាមព័ត៌មានបានឲ្យដឹងថា លោក លី ឆើន ដែលប្រសូត្រចេញពីក្នុងក្រុមគ្រួសារជាកងទ័ពនោះ ក៏ជាអ្នកមានទ្រព្យលាក់ខ្លួនម្នាក់ផងដែរដែល អាចមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ ១០០០ លានយន់ ។

បែកធ្លាយគូដណ្តឹង ហ្វាន់ ពីងពីង មានទ្រព្យសម្បត្តិច្រើនដល់ម្លឹង!

មានការកត់សម្គាល់ផងដែរថា រយៈពេលមិនដល់កន្លះឆ្នាំផងលោក លី ឆើន បានផ្លាស់ប្តូររថយន្តស៊េរីទំនើបៗជិះ ដែលក្នុងនោះរួមមានរថយន្តម៉ាក Lamborghini ជាដើម ។ ក្រៅពីនោះលោកក៏មានមុខជំនួញនៅទីក្រុប៉េកាំង សៀងហៃ និង ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ថែមទៀតផង ៕ គ ឡេង

បែកធ្លាយគូដណ្តឹង ហ្វាន់ ពីងពីង មានទ្រព្យសម្បត្តិច្រើនដល់ម្លឹង!បែកធ្លាយគូដណ្តឹង ហ្វាន់ ពីងពីង មានទ្រព្យសម្បត្តិច្រើនដល់ម្លឹង!