Ronaldo ​ចង់​​​ឲ្យ​ Coutinho ​ទៅ​លេង​​នៅ​ក្រុម​ Real Madrid

វីរបុរស​ប្រេស៊ីល​ Ronaldo ​​​ចង់​ឃើញ​ Philippe Coutinho ​ដែល​ជា​ជន​រួម​ជាតិ​ប្រេស៊ីល​របស់​ខ្លួន​ ​ទៅ​លេង​​នៅ​ក្រុម​​ស្ដេច​ស Real Madrid ​នា​​ពេល​​អនាគត​ដ៏​ខ្លី។

 

Ronaldo ​ចង់​​​ឲ្យ​ Coutinho ​ទៅ​លេង​​នៅ​ក្រុម​ Real Madrid

Philippe Coutinho ខ្សែ​បម្រើ​ក្រុម​ Liverpool

 

កីឡាករ​វ័យ​២៤​ឆ្នាំ​ Coutinho​​ ​​បាន​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​របស់​ក្រុម​ Liverpool រដូវ​កាល​មុន​ និង​ជា​តួអង្គ​ដ៏​សំខាន់​​ ជួយ​ឲ្យ​ក្រុម​លោក​ Jurgen Klopp ​កំពុង​ឈរ​លេខ​៤ នៅ​ Premier League ​បច្ចុប្បន្ន។ ​ខ្សែ​បម្រើ​ឆ្នើម​រូប​នេះ​ នៅ​ជាប់​កុងត្រា​ជាមួយ​ហង្ស​ក្រហម​ ដល់​ឆ្នាំ​២០២០ ប៉ុន្តែ Ronaldo ​សង្ឃឹម​ថា រូប​គេ​​នឹង​ចាក​ចេញ​ពី​ Anfield ទៅ​កីឡដ្ឋាន​ Bernabeu ​ឆាប់ៗ។

 

Ronaldo ​ចង់​​​ឲ្យ​ Coutinho ​ទៅ​លេង​​នៅ​ក្រុម​ Real Madrid

Ronaldo ប្រេស៊ីល អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម Real Madrid

 

ពេល​អ្នក​សារព័ត៌មាន​សួរ​ថា តើ​កីឡាករ​រូប​ណា​ដែល​លោក​ចង់​ឃើញ​លេង​ឲ្យ​ក្រុម​ Real Madrid? ​​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ស្ដេច​ស (Ronaldo) ​​​បាន​ប្រាប់​ដល់​ Onda Cero’s ​​ថា៖ “ខ្ញុំ​ចង់​ឃើញ​ Coutinho ​​លេង​នៅ​ Real Madrid, កីឡាករ​ក្រុម​ Liverpool”។

 

Coutinho ​កន្លង​មក​ក៏​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ថា ក្លឹប​ Real Madrid ​ចង់​បាន​ផង​ដែរ ​មុន​ពេល​​បន្ត​កុងត្រា​ជាមួយ​ Liverpool ដល់​ឆ្នាំ​២០២០។ អតីត​កីឡាករ​ក្រុម​ Inter Milan រូប​នេះ​ បង្ហាញ​ខ្លួន​ ៨​ប្រកួត​នៅ​ Premier League រដូវ​កាល​នេះ​ ស៊ុត​បាន​៣​គ្រាប់ និង​ Assists ​២​ដង៕

 

Ronaldo ​ចង់​​​ឲ្យ​ Coutinho ​ទៅ​លេង​​នៅ​ក្រុម​ Real Madrid

 

Ronaldo ​ចង់​​​ឲ្យ​ Coutinho ​ទៅ​លេង​​នៅ​ក្រុម​ Real Madrid

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Daily Mail