Pique ថា​ Man City កំពុង​ព្យាយាម​លេង​តាម​ Barcelona

Manchester City កំពុង​បង្កើត​របៀប​លេង​បាល់​បែប Tiki Taka តាម​ Barcelona ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់​ការ​ទូទៅ​ថ្មី Pep Guardiola។ នេះ​បើ​តាម​សំដី​របស់​ Gerard Pique។

 Pique ថា​ Man City កំពុង​ព្យាយាម​លេង​តាម​ BarcelonaGerard Pique

 

ការ​លើក​ឡើង​របស់​ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ​សំអាង​លើ​ហេតុផល​ថា​ ដោយ​សារ​ Pep ធ្លាប់​ដឹក​នាំ​នៅ Barcelona ជាង​៤​ឆ្នាំ​ទើប​ពេល​នេះ​លោក​ព្យាយាម​យក​ Tiki Taka ទៅ​ប្រើ​ជាមួយ​ Man City។

 

“Man City មាន​របៀប​លេង​បាល់​ដូច​យើង​ ដោយ​សារ Pep ធ្លាប់​បង្វឹក​នៅ Barcelona ជា​ច្រើន​ឆ្នាំ។ គាត់​យល់​ពី​បាល់​ទាត់​ដូច​គ្នា​ជាមួយ​ពួក​យើង​ ដូច្នេះ​ការ​ប៉ះ​គ្នា​នៅ​ Champions League នឹង​កាន់​តែ​តានតឹង។” កីឡាករ​ដែល​ Pep ចុះ​ហត្ថលេខា​យក​ដំបូង​គេ​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ Barcelona បាន​និយាយ​ដូច្នេះ។

 

 Pique ថា​ Man City កំពុង​ព្យាយាម​លេង​តាម​ BarcelonaPep អ្នកចាត់ការទូទៅ Man City

 

Pep Guardiola ឈ្នះ​ពាន​១៤​ជាមួយ​ Barca ពី​ចន្លោះ​ឆ្នាំ​២០០៨ ដល់​២០១២ ហើយ​យប់​នេះ​លោក​នឹង​ត្រូវ​ដឹក​នាំ​ Man City ទៅ​ប៉ះ​ក្រុម​ចាស់​ក្នុង​ការ​ប្រកួត​ Champions League ពូល C វេលា​ម៉ោង​១ និង​៤៥​នាទី​រំលង​អាធ្រាត្រ​៕


ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC