មិនធម្មតា! Leicester បន្តឈ្នះ ៣ប្រកួតជាប់ៗគ្នា ខណៈ Real ស៊ីគូប្រកួត ៥-១ យប់មិញ នៅ Champions League (មានវីដេអូ)

អឺរ៉ុប៖ ការប្រកួតបាល់ទាត់កំពូលប្រចាំតំបន់អឺរ៉ុប ឬ UEFA Champions League បានវិលត្រលប់មកវិញហើយ នៅវគ្គជម្រុះតាមពូល ជុំទី៣ ដោយក្នុងនោះមាន៤ពូល ធ្វើការប្រកួតកាលពីយប់មិញ។ ប៉ុន្តែដោយឡែកក្នុងចំនោមការប្រកួតទាំងនោះ គូដែលគួរឲ្យចាប់អារម្មណ៍ជាងគេ គឺ ក្លិបមកពីអង់គ្លេស Leicester នៅតែបន្តឈ្នះ ៣ប្រកួតជាប់ៗគ្នា ដែលធ្វើឲ្យពួកគេមានសង្ឃឹមកាន់តែខ្ពស់ ក្នុងការឡើងទៅវគ្គបន្ត ចំនែកឯមួយគូទៀត Real Madrid មកពីពូលF បានយកឈ្នះ ក្លិប Legia Warszawa ក្នុងលទ្ធផល ៥-១ ។

ទាក់ទងនឹងការប្រកួតរបស់ Leicester គួរបញ្ជាក់ផងដែរថា ៣ប្រកួតនៅ Champions League កន្លងទៅនេះ ពួកគេមិនទានស្គាល់ពាក្យថាចាញ់នៅឡើយទេ ប៉ុន្តែការប្រកួតនៅក្នុងលីកអង់គ្លេសវិញ ពួកគេបែរជាចាញ់ច្រើន គួរឲ្យកត់សម្គាល់។ តែទោះជាយ៉ាងណាក៏ដោយ Leicester ធ្វើបានយ៉ាងល្អកាលពីយប់មិញ ដោយបានបំបាក់ក្លិប FC Koebenhavn ក្នុងលទ្ធផល ១-០ ដែលស៊ុតចូលទីដោយកីឡាករឆ្នើមប្រចាំក្រុម គឺ Riyad Mahrez ។ ដូច្នេះ Leicester នៅតែបន្តស្ថិតក្នុងចំណាត់ថ្នាក់លេខ១ មាន៩ពិន្ទុ វ៉ាដាច់គេនៅក្នុងពូលG ខណៈក្រុមលេខ២ និងលេខ៣ មានត្រឹមតែ៤ពិន្ទុ តែប៉ុណ្ណោះ៕ 

ចំនែកឯ Real Madrid ដែលស្ថិតនៅក្នុងពូលF វិញនៅតែបន្តខ្លាំងក្នុងពូល ដោយបានបំបាក់ក្រុម Legia Warszawa ក្នុងលទ្ធផលយ៉ាងចាស់ដៃគឺ ៥-១ ។

៥គ្រាប់របស់ Real Madrid កាលពីយប់មិញ កើតចេញពីការស៊ុតរបស់កីឡាករ៥រូបផ្សេងៗគ្នា ក្នុងនោះមានដូចជា Bale , Marco Asensio, Lucas Vazquez, Alvaro Morata និងមួយគ្រាប់ទៀតស៊ុតចូលទីខ្លួនឯងដោយកីឡាករ Tomasz Jodlowiec ។ ចំនែកឯមួយគ្រាប់របស់ Legia Warszawa វិញធ្វើឡើងដោយកីឡាករ Radovic ដែលជាការស៊ុតបាល់ពិន័យប៉េណាល់ទី។

គួរបញ្ជាក់ផងដែរថា Ronaldo យប់ក៏បានចូលលេងដែរ ប៉ុន្តែគ្មានសំណាងស៊ុតចូលទីគូប្រកូត ហើយថែមទាំងទទួលបានកាតលឿងក្នុងការប្រកួតផងដែរ។ ទោះជាយ៉ាងណាក៏ដោយ លទ្ធផលបញ្ចប់ការប្រកួត Real ទទួលបាន៣ពិន្ទុបន្ថែម ស្ថិតក្នុងចំណាត់លេខ២ នៃពូលF ដែលត្រូវតាមពីក្រោយក្លិបមកពីអាល្លឺម៉ង់ Dortmund ដែលឈរលេខ១ ក្នុងពូល ៕    

លទ្ធផលការប្រកួត Champions League កាលពីយប់មិញ៖

ទស្សនាវីដេអូ Highlights៖

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត