លោក មាជ សុវណ្ណារ៉ា ស្នើ​សុំ​តុលាការ​កំពូល​នៅ​ក្រៅ​ឃុំ​ព្យាបាល​ជំងឺ

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែល​ជាប់​ឃុំ​ពី​បទ​ដឹកនាំ​កុប្បកម្ម​ក្បែរ​ស្ពាន​នាគ ស្នើ​សុំ​តុលាការ​កំពូល នៅ​ក្រៅ​ឃុំ​ដើម្បី​ព្យាបាល​ជំងឺ​នៅ​បរទេស។

លោក មាជ សុវណ្ណារ៉ា ត្រូវ​មន្ត្រី​ពន្ធនាគារ​បញ្ជូន​មក​ដល់​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ តុលា ដើម្បី​ចូល​បន្ទប់​សវនាការ។

លោក មាជ សុវណ្ណារ៉ា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​ដាក់​ពន្ធនាគារ​ចំនួន​២០ឆ្នាំ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ២០១៥ ពី​បទ​ចូលរួម និង​ដឹកនាំ​ចលនា​កុប្បកម្ម នៅ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពីថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ២០១៤។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។