ព្រះមហាក្សត្រ​ប្រទេស​ណាខ្លះ​គ្រងរាជ្យ​យូរ​ជាងគេ ?

វេ​ប​សាយ «Metro» របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ព្រះមហាក្សត្រ​ដែល​គ្រងរាជ្យ​បាន​យូរ​ជាងគេ​នៅ​លើ​ពិភពលោក ក្រោយ​ពី​ព្រះមហាក្សត្រ​ភូមី​បុល អា​ឌុ​ល​យ៉ា​ដេ​ត របស់​ថៃ សោយ​ទិវង្គត​ក្នុង​ជន្មាយុ​៨៩​ព្រះ​វស្សា គឺ​សម្តេចព្រះ​រាជិនី​អេ​លី​ហ្សា​បែ​ត ទី​២ របស់​ចក្រភព​អង់គ្លេស ។

ព្រះមហាក្សត្រ​ដែល​គ្រងរាជ្យ​បាន​យូរ​បំផុត​នៅ​លើ​ពិភពលោក​មាន​ចំនួន​៥​អង្គ​រួម​មាន ៖

១-​សម្តេចព្រះ​រាជិនី​អេ​លី​ហ្សា​បែ​តទី​២ នៃ​ចក្រភព​អង់គ្លេស ដែល​មាន​ព្រះ​ជន្ម​៩០​ព្រះ​វស្សា គ្រងរាជសម្បត្តិ​បាន​៦៣​ឆ្នាំ (១៩៥២​ដល់​បច្ចុប្បន្ន​) ។

២-​ព្រះមហាក្សត្រ​ហាច​ជី ហាស់​សា​ណា​ល់ បូល​កៀ មូ​អីុ​ហ្សា​ឌី​ន វ៉ា​ឌ​ដាវ​ឡា របស់​ព្រុយ​ណេ មាន​ព្រះ​ជន្ម​៧០​ព្រះ​វស្សា គ្រងរាជ្យ​បាន​៤៩​ឆ្នាំ (១៩៦៧​ដល់​បច្ចុប្បន្ន​) ។

៣-​ព្រះមហាក្សត្រ​ស៊ុ​ល​តង់ ហ្គា​បូស ប៊ី​ន សា​អីុដ​អាល់ សា​អីុ​ដ នៃ​ប្រទេស​អូ​ម៉​ង់ មាន​ព្រះ​ជន្ម​៧៥​ព្រះ​វស្សា គ្រងរាជ្យ​បាន​៤៦​ឆ្នាំ (១៩៧០​ដល់​បច្ចុប្បន្ន​) ។

៤-​ព្រះមហាក្សត្រ​ហ្គោ​ដ​វី​ល សា​វ៉ែ​ល​លី​ទី​នី នៃ​អំបូរ «​ស៊ូ​លូ​» (Zulus) អាហ្វ្រិក​ខាងត្បូង មាន​ព្រះ​ជន្ម​៦៨​ព្រះ​វស្សា គ្រងរាជ្យ​បាន​៤៥​ឆ្នាំ (១៩៧១​ដល់​បច្ចុប្បន្ន​) ។

៥-​ម្ចាស់​ក្ស​ត្រី​ម៉ា​ហ្គ្រេ​ធ័​រ​ទី​២ នៃ​ប្រទេស​ដា​ណឺ​ម៉ាក មាន​ព្រះ​ជន្ម​៧៦​ព្រះ​វស្សា គ្រង​រាជសម្បត្តិ​៤៤​ព្រះ​វស្សា (១៩៧២​ដល់​បច្ចុប្បន្ន​) ៕