ដី​និង​ផ្ទះ​មួយ​ណា​ វិនិយោគ​ឆាប់​ចំណេញ​ជាង?

ដី​និង​ផ្ទះ​សុទ្ធ​តែ​ជា​អចលនវត្ថុ​ដែល​វិនិយោគិន​ចង់​ទិញ-​លក់ ព្រោះ​​ងាយ​ចំណេញ​ប្រាក់​កប់​ក្ដោង។ ប្រសិន​បើ​អ្នក​មាន​ប្រាក់​អាច​ត្រឹម​ទិញ​មួយ​ក្នុង​ចំណោម​ដី​និង​ផ្ទះ តើ​គួរ​វិនិយោគ​លើ​មួយ​ណា​ឆាប់​ចំណេញ​ជាង?​​​

 

ដី​និង​ផ្ទះ​មួយ​ណា​ វិនិយោគ​ឆាប់​ចំណេញ​ជាង?

​លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់​ងារ​អចលនវត្ថុ​នៅ​កម្ពុជា ប្រាប់​ថា ហាង​ឆេង​ផ្ទះ​ និង​ដី​ឡើង​ថ្លៃ​​ខុស​គ្នា។ ​ផ្ទះ​ជា​មធ្យម​ឡើង​ពី​៧-១០% ក្នុង​មួយ​ឆ្នាំ ខណៈ​​​ដី​ឡើង​ពី២០-៣០ %  ​បើ​មើល​ពី​ល្បឿន​នៃ​ការ​រីក​ចម្រើន​ គឺ​ដី​ឡើង​ខ្លាំង​ជាង ប៉ុន្តែ​​អចលនវត្ថុ​ទាំង​ពីរ​នេះ​ ល្អ​ម្យ៉ាង​ម្នាក់។

 

​​ វិនិយោគ​លើ​ផ្ទះ​ ​បើ​ចង់​លក់​គឺ​ស្រួល ​ពោល​គឺ​លក់​ឆាប់​បាន​ មិន​ចំណាយ​ពេល​យូរ ។ ​ចំពោះ​ដី​វិញ គឺ​ចំណាយ​ពេល​យូរ។ លើស​ពី​នេះ ផ្ទះ​បើ​លក់​មិន​ទាន់​បាន គេ​អាច​ចំណេញ​ពី​ការ​ជួល​៣-៤% តែ​ដី​វិញ​ដាក់​ជួល​ ផល​​ចំណេញ​​មិន​ប៉ុន្មាន​ឡើយ។

 

ដូច្នេះ លោក គីម ហ៊ាង​ បញ្ជាក់​ថា​ ការ​វិនិយោគ​លើ​វិស័យ​អចលន​ទ្រព្យ​ទាំង​ពីរ​ខាង​លើ​ ​ត្រូវ​អាស្រ័យ​លើ​ប្រភេទ​អ្នក​វិនិយោគ​​ផង​ដែរ។ ប្រសិន​បើ​អ្នក​លក់​ត្រូវ​ការ​លុយ​ឆាប់​បង្វិល គួរ​វិនិយោគ​លើ​ផ្ទះ។ បើ​អ្នក​លក់​មាន​ប្រាក់​បម្រុង​ទុក​មិន​ប្រញាប់ នោះ​គួរ​វិនិយោគ​លើ​ដី​ ល្អ​ជាង៕

 

 

សូមអាន៖   អ្នក​ជំនាញ​បង្ហើប​តិច​និក​លក់​ដី​ឲ្យ​ចំណេញ​កប់​ក្ដោង

 

អត្ថបទ៖ លឹម សុ​នា