រដ្ឋមន្ត្រីក្រសួង​ការ​ពារជាតិ​និយាយ​ថា ប្រទេសចិន​នឹង​ជួយ​ធ្វើ​ទំនើប​កម្ម​ដល់​យោធាកម្ពុជា​

លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍កាលពីម្សិលមិញខណៈនាវាទ័ពជើងទឹកមកពីប្រទេសចិន និងសហរដ្ឋអាមេរិកបានចូលចតនៅកំពង់ផែប្រទេសកម្ពុជាថា ជំនួយរបស់ចិន ជំនាញ និងប្រហែលយន្តហោះចម្បាំងមួយចំនួនផង នឹងជួយធ្វើទំនើបកម្មយោធាកម្ពុជា។ មានប្រសាសន៍បន្ទាប់ពីត្រឡប់មកពីចូលរួមវេទិកា Xiangshan លើកទី៧ជាកិច្ចប្រជុំកំពូលសន្តិសុខថ្នាក់តំបន់ដែលបានធ្វើឡើងកាលពីដើមសប្ដាហ៍មុននៅក្នុងទីក្រុងប៉េកាំង នាយឧត្ដមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះទទួលបានភាពជោគជ័យ។ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ កាលពីម្សិលមិញនៅក្នុងរាជធានីភ្នំពេញថា “យើងក៏មានចុះពិធីសារជាមួយគ្នាអំពីការផ្គត់ផ្គង់កិច្ចការមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងនេះឱ្យមានការរីកចម្រើនឡើង ហើយក៏មានរួមចំណែកក្នុងការពង្រឹងប្រសិទ្ធភាពការពារជាតិឱ្យវាកាន់តែខ្លាំងក្លាឡើងផងដែរ”។ នាយឧត្តមសេនីយ៍រូបនេះបានមានប្រសាសន៍ថា ទីបំផុតប្រទេសកម្ពុជាមានគម្រោងទទួលបានយន្តហោះចម្បាំងពីចិន ប៉ុន្តែលោកបានបដិសេធមិនផ្ដល់ព័ត៌មានលម្អិតជាក់លាក់បន្ថែមទៀតអំពីផែនការនោះទេ។ រដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះក៏បានយកឱកាសនេះស្វាគមន៍សមាជិកនាវិកចិនដែលបានមកដល់ក្រុងព្រះសីហនុតាមនាវាចម្បាំងចំនួនបីគ្រឿងកាលពីថ្ងៃអាទិត្យផងដែរ ដោយលើកឡើងថា ការមកដល់របស់ពួកគេបានធ្វើឱ្យ “មិត្តភាព និងកិច្ចសហប្រតិបត្តិការ” វាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត។ ការលើកឡើងរបស់នាយឧត្ដមសេនីយ៍ ទៀ បាញ់ កើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនភីង ប្រធានាធិបតីចិនកាលពីថ្ងៃព្រហស្បតិ៍ ដែលក្នុងដំណើរទស្សនកិច្ចនោះ មេដឹកនាំចិនរូបនេះបានសន្យាផ្ដល់ជំនួយជាទឹកប្រាក់ប្រហែល២៣៧លានដុល្លារ និងទឹកប្រាក់បន្ថែម១៥លានដុល្លារទៀតសម្រាប់ផ្គត់ផ្គង់ផ្នែកយោធា។ លោក ស៊ី ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីៗជាច្រើនទៀតរួមទាំងការធ្វើឱ្យទំនាក់ទំនងស្ដីពីកិច្ចសហប្រតិបត្តិការដែនទឹក និងការប្រមូលផ្តុំព័ត៌មានសម្ងាត់កាន់តែស៊ីជម្រៅផងដែរ។ ដោយឡែកនាវារបស់អាមេរិកឈ្មោះ USS Germantown […]

The post រដ្ឋមន្ត្រីក្រសួង​ការ​ពារជាតិ​និយាយ​ថា ប្រទេសចិន​នឹង​ជួយ​ធ្វើ​ទំនើប​កម្ម​ដល់​យោធាកម្ពុជា​ appeared first on The Cambodia Daily.