មន្ត្រី​អាវុធ​ហត្ថម្នាក់ត្រូវបាន​ដោះលែង ​ទោះជាមាន​ការ​ចោទប្រកាន់ពីបទរារាំង​មន្ត្រី​សាធារណៈ

វរសេនីត្រីយ៍កងរាជអាវុធហត្ថម្នាក់ដែលត្រូវបានឃុំខ្លួនបណ្ដោះអាសន្នកាលពីខែមុនពីបទរារាំងអាជ្ញាធរ ដែលបានព្យាយាមចាប់ខ្លួនក្រុមឈ្មួញឈើនោះ បានត្រឡប់មកធ្វើការវិញហើយ ដោយមន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីតុលាការមិនបានធ្វើការពន្យល់ពីការដោះលែងនេះទេ។ លោក ទៀ គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើមូលដ្ឋានបានមានប្រសាសន៍ថា លោកសេង ប៊ុនតេង ដែលបើករថយន្តឡិចស៊ីស៤៧០ បានរារាំងមន្ត្រីរដ្ឋបាលព្រៃឈើមិនឱ្យដេញតាមរថយន្តតូយ៉ូតាកាមរីពីរគ្រឿងដែលសង្ស័យថា ដឹកឈើគ្រញូងខុសច្បាប់កាលពីថ្ងៃទី៩ ខែសីហា នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោកបានមានប្រសាសន៍ថា លោក សម ប៊ុនពឿ ចៅក្រមស៊ើបសួរបានចោទប្រកាន់លោក សេង ប៊ុនតេង នៅថ្ងៃបន្ទាប់ពីបទរារាំងមន្ត្រីសាធារណៈ ហើយរថយន្តឡិចស៊ីសនោះត្រូវបានយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើ។ លោក ទៀ គឹមសុទ្ធ បានមានប្រសាសន៍ថា លោកបានដឹងពីការដោះលែងលោក សេង ប៊ុនតេង នេះ ប៉ុន្តែលោកមិនហ៊ានរិះគន់សេចក្ដីសម្រេចនេះទេ។ លោក ទៀ គឹមសុទ្ធ បានថ្លែងថា “ខ្ញុំខកចិត្តណាស់ពីការដោះលែងនេះ ពីព្រោះនេះជាសេចក្ដីសម្រេចរបស់តុលាការ។ខ្ញុំមិនអាចប្រាប់អ្នកអំពីករណីនេះបានទេ ពីព្រោះតុលាការនឹងខឹងខ្ញុំ។ ពួកគេនឹងប្ដឹងខ្ញុំ បើចម្លើយរបស់ខ្ញុំពាក់ព័ន្ធរឿងអាស្រូវណាមួយរបស់តុលាការនោះ”។ លោកចៅក្រម សម ប៊ុនពឿ បដិសេធមិនធ្វើអត្ថាធិប្បាយអំពីមូលហេតុនៃការដោះលែងលោក សេង ប៊ុនតេង ទេ។ លោក អេង […]

The post មន្ត្រី​អាវុធ​ហត្ថម្នាក់ត្រូវបាន​ដោះលែង ​ទោះជាមាន​ការ​ចោទប្រកាន់ពីបទរារាំង​មន្ត្រី​សាធារណៈ appeared first on The Cambodia Daily.