Pokemon Go អាប់ដេត​ថ្មី​ មិនអាច​លេង​ពេល​បើក​ឡាន​បាន

​ហ្គេម​ Pokemon Go ទទួល​បាន​ការ​អាប់ដេត​ថ្មី​មួយ​ទៀត​ហើយ​ ដោយ​ម្ដង​នេះ​មាន​បន្ថែម​មុខងារ​ដែល​នឹង​ដក​សត្វ​ Pokemon ចេញ​ពី​តំបន់​អ្នក​​លេង​ទាំង​អស់ ប្រសិន​បើ​ហ្គេម​ចាប់​បាន​ថា​អ្នក​លេង​កំពុង​តែ​នៅ​ក្នុង​រថយន្ត​ដែល​ធ្វើ​ដំណើរ​ក្នុង​ល្បឿន ៤៨ គ.ម/ម៉។

 

Pokemon Go អាប់ដេត​ថ្មី​ មិនអាច​លេង​ពេល​បើក​ឡាន​បាន

 

ការ​បន្ថែម​មុខងារ​ថ្មី​នេះ​ក្នុង​គោល​បំណង​ដើម្បី​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​លេង​ហ្គេម​ Pokemon Go ពេល​កំពុង​បើកបរ​ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​ដល់​អាយុជីវិត។ ជាក់​ស្ដែង​កាល​ពី​ខែ​សីហា​ កន្លង​ទៅ​មាន​គ្រោះថ្នាក់​​ចរាចរ​ប៉ះពាល់​​​ដល់​អាយុ​​ជីវិត​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ដោយ​មាន​ពាក់​ព័ន្ធ​នឹង​ហ្គេម​ Pokemon Go។

 

ត្បិត​ថា​ចំនួន​អ្នក​លេង​​ Pokemon Go បាន​ថយ​ចុះ​នៅ​តាម​​ប្រទេស​​មួយ​ចំនួន​​​ ប៉ុន្តែ​តំបន់​ផ្សេងៗ​ទៀត​លើ​ពិភពលោក​​នៅ​តែ​ទទួល​បាន​ការ​ពេញ​និយម​នៅ​ឡើយ៕​​

 

​​​
ចុច​អាន៖ ប្រជាជន​ឥណ្ឌា​​ប្រើ​ Wi-Fi ​Free ដើម្បី​មើល​រឿង​អាស​អាភាស​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AndroidAuthority

​​​