ញាក់សាច់ ! ដួល​អូស​ជាង​១០០​ម៉ែត្រ

រាជធានី​ភ្នំពេញ ៖ ជនបរទេស​ម្នាក់​បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង​ជោកជាំ​ហើយ​ចង់​សាក​កម្លាំង​ង​ម៉ូតូ​ធំ​របស់​ខ្លួន​ថា​ខ្លាំង​ប៉ុនណា​ក៏​បាន​ជិះ​ក្នុង​ល្បឿន​យ៉ាង​លឿន​បណ្តាល​ឲ្យ​រអិល​ដួល​ម៉ូតូ​អូស​ជាង​១០០​ម៉ែត្រ រង​របួស​បែក​មុខមាត់​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ក្រោយ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។

បើ​តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជនបរទេស​រូប​នោះ​ចេញពី​ហាង​ផឹកស៊ី​មួយ​កន្លែង​នៅ​ម្តុំ​ផ្សារ​សូ​រិ​យា​ម៉​ល​ក្នុង​សភាព​ស្រវឹង​ទ្រេតទ្រោត បាន​ឡើង​ជិះ​ម៉ូតូ​ធំ​របស់​ខ្លួន​ចេញ​ទៅ ។ ពេល​ដែល​បាន​ផឹក​គ្រឿង​ស្រវឹង​ហើយ​ជិះ​ម៉ូតូ​ធំ​ទៀត​នោះ​បុរស​ខាងលើ​ប្រហែលជា​ចង់​សាក​កម្លាំង​ម៉ូតូ​របស់​ខ្លួន​ហើយ​មើលទៅ ព្រោះ​គ្រាន់តែ​បញ្ឆេះ​ម៉ូតូ​ភ្លាម គឺ​មូល​ហ្គែ​រ​ឡើង​កប់ រួច​បញ្ចូល​លេខ​ធ្វើ​ឲ្យ​ម៉ូតូ​រេ​ពេញ​ផ្លូវ​និង​ដួល​អូស​ម៉ូតូ​ជិត​១០០​ម៉ែត្រ ចំណែក​អ្នក​ជិះ​ម៉ូតូ​ខ្ទាត​ផ្ទប់ និង​ឃឿ​ន​ថ្នល់​តែ​សំណាងល្អ​គ្រាន់តែ​របួស​បន្តិចបន្តួច ។

ក្រោយ​ពេល​កើតហេតុ ជនបរទេស​រូប​នោះ​បាន​ដើរទៅ​លើក​ម៉ូតូ​ជិះ​ទាំង​ស្រវឹង​បន្តដំណើរ​ទៅ​មុខ​ទៀត ហាក់ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​អ៊ីចឹង ៕