ភ្លៀង​​បន្តធ្លាក់​​​​ក្នុងស្រុក​​​ឱរ៉ាល់ កំពុង​កើត​ក្តីបារម្ភ​​ខ្លាំង

ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​ជំនាញ​ និង​អាជ្ញាធរ​ ​ស្រុក​ឱ​រ៉ា​ល់ កំ​ពុង​តែ​មានការ​បារម្ភ​ជា​ខ្លាំង​ ព្រោះ​​រហូត​មក​ទល់​ព្រឹក​ថ្ងៃទី​១៩ ​តុលា​ ​នេះ​ភ្លៀង​​នៅ​តែ​បង្អុរ​ធ្លាក់​​នៅឡើយ​ ខណៈ​​កម្ពស់​​ទឹក​កាន់តែ​​កើនឡើង​​លើស​កំរិត​ដល់​​ប្រកាស​អាសន្ន​ទៅ​ទៀត ​។

​បើ​​មិន​បើកទ្វា​រទឹក​​បង្ហូរ​ចេញ​អាច​ប្រឈម​នឹង​បញ្ហា​ បណ្តាល​ឱ្យ​​បាក់​ទំនប់ ​តែបើ​បើក​ទំនប់​ទឹក​អាច​​ហូរ​ជន់​លិច​ផ្នែក​ខាងក្រោម ​ដូច​ជា​ស្រុក​ភ្នំស្រួច ​ស្រុក​សំរោង​ទង ​ក្រុង​ច្បារមន ​និង​ស្រុក​គងពិសី​ជាក់​ជា​មិន​ខាន ។ ​នេះ​បើ​តាម​ការ​បង្ហើប​ប្រាប់​ពី​មន្ត្រី​ជំនាញ​។

លោក​​មួង ​ធី​ អភិបាល​ស្រុក​ឱ​រ៉ា​ល់​​​បាន​បញ្ជាក់​ប្រាប់​​​តាម​ទូរស័ព្ទ​នៅ​​ព្រឹក​ថ្ងៃ១៩​ តុលា​ នេះ​ ក្នុង​នាម​ជា​​ថ្នាក់ដឹកនាំ​​ស្រុក​ ក៏​ដូច​​ជា
ម​ន្ត្រី​​​ជំនាញ​បាន​ និង​កំពុង​បន្ត​យក​ចិត្តទុកដាក់​ដល់​​សុខ​ទុ​ក្ខ​របស់​​ប្រជា​ពល​រដ្ឋ​ ក្នុង​មូលដ្ឋាន​ជា​​ខ្លាំង​ ។​ ​