ចាប់ខ្លួន​បុគ្គលិក​ឥណទាន​អង្គការ​លើក​ស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​រីករាយ

ខេត្តកណ្ដាល ៖ បុគ្គលិក​ឥណទាន​ម្នាក់​​ត្រូវ​​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​កាលពី​វេលា​ម៉ោង​៤ និង​២៥​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦ នៅ​សាខា​អង្គការ​លើក​ស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​រីករាយ ស្ថិត​ក្នុងភូមិ​ព្រែក​ថ្មី ឃុំ ព្រែក​អំបិល ស្រុក​ស្អាង ។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ញ៉េ​ង ស្រ៊ា​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ពោធិ៍​រា​មា ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្ត​ក​ណ្កា​ល មុខរបរ​បុគ្គលិក​ឥណទាន​របស់​អ​ង្អ​ការ​លើក​ស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​រីករាយ ។ ចំណែក​ដើមបណ្ដឹង​ឈ្មោះ ប៊ុត បាន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ប្រធាន​អង្គការ​លើក​ស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​រីករាយ ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឈ្មោះ ប៊ុត បាន បាន​ប្ដឹង​ឈ្មោះ ញ៉េ​ង ស្រ៊ា​ង (​ជនសង្ស័យ​) ពី​បទ​រំលោភ​លើ​ទំនុកចិត្ត ដោយ​ចោទប្រកាន់​ថា​បាន​កឹ​ប​កេង​យក​លុយ​របស់​អ​ង្អ​ការ​ខាងលើ​សរុប​ចំនួន​៨.៦១៥.៣០០​រៀល​(​ប្រាំបី​លាន​ប្រាំមួយ​រយ​ដប់​ប្រាំ​ពាន់​បី​រយ​រៀល​គត់​) ។ បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង មន្ត្រី​នគរបាល​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ។

នៅ​ចំពោះ​មុខ​នគរបាល ជនសង្ស័យ​ឈ្មោះ ញ៉េ​ង ស្រ៊ា​ង បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​កិបកេង​លុយ​របស់​អង្គការ​ខាងលើ​ដោយ​មិន​យក​លុយ​នេះ​ប្រគល់​ដៃ​អតិថិជន​ទេ និង​លុយ​ដែល​អតិថិជន​បង់​រំលស់​មក​អង្គការ​ពិតប្រាកដ​មែន ដោយ​យក​លុយ​ទាំងនោះ​យក​ទៅ​សងបំណុល​ក្នុង​គ្រួសារ និង​ចាយវាយ​ផ្ទាល់ខ្លួន​ខ្លះ​ផង ៕