ប្តូរឈ្មោះអ្នកទៅជា Seven iPhone អាចទទួលបាន iPhone 7 មួយគ្រឿង តម្លៃត្រឹម 1$?

ប្តូរឈ្មោះអ្នកទៅជា Seven iPhone អាចទទួលបាន iPhone 7 មួយគ្រឿង តម្លៃត្រឹម 1$?

ចម្លែកម្ល៉េះទេ? គេហទំព័រដ៏ធំមួយរបស់ប្រទេសអ៊ុយក្រែន Allo.ua បានធ្វើការបង្ហោះ
Promotion ថ្មីមួយ ដែលបាននិយាយថា គ្រប់គ្នាអាចមានឱកាសទទួលបាន iPhone 7
មួយគ្រឿង ដោយចំណាយត្រឹមតែ 1$ បើអ្នកអាចធ្វើតាមលក្ខខណ្ឌរបស់ពួកគេ។ ប្រភពពី PhoneArena
បានបកស្រាយជាត្រួសៗថា លក្ខខណ្ឌរបស់ពួកគេ គឺតម្រូវឱ្យអ្នកប្តូរឈ្មោះ Passport របស់អ្នកផ្ទាល់ ឫក៏បង្កើតថ្មី
ទៅជា "Sim iPhone" ដោយមានន័យថា (Seven iPhone) ខណៈដែល
Sim ជាឈ្មោះខាងចុង និង iPhone ជាឈ្មោះត្រកូលខាងដើម។ បន្ទាប់មកតម្រូវឱ្យអ្នកដែលបានធ្វើតាមលក្ខខណ្ឌ
ខាងលើថត Selfie កាន់ Passport នោះ ហើយផ្ញើរូបភាពទៅកាន់ Email របស់ក្រុមការងារ Website ខាងលើ។ ដោយពួកគេរើសយកត្រឹមតែ 5 នាក់ប៉ុណ្ណោះ យ៉ាងណាមុិញនេះអាចជាអំពើមួយដែលមើលទៅមិនទំនងអ្វីសោះ
ហើយគេហទំព័រ PhoneArena ក៏បានបន្ថែមថា ពួកគេក៏មិនជឿជាក់លើការ Promotion នោះដូចគ្នា។

ប្តូរឈ្មោះអ្នកទៅជា Seven iPhone អាចទទួលបាន iPhone 7 មួយគ្រឿង តម្លៃត្រឹម 1$?


ប្រភព: Allo.ua

---------------------------------------

ដោយ: កៅ រក្សា

ចុះថ្ងៃទី 19 ខែតុលា ឆ្នាំ 2016 ម៉ោង 10:15 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

ប្តូរឈ្មោះអ្នកទៅជា Seven iPhone អាចទទួលបាន iPhone 7 មួយគ្រឿង តម្លៃត្រឹម 1$?