មានកាមេរ៉ាភ្លោះ ដូច iPhone 7 Plus តែ Honor 6X តម្លៃថោកជាង 1 ទ្វេជា 5

មានកាមេរ៉ាភ្លោះ ដូច iPhone 7 Plus តែ Honor 6X តម្លៃថោកជាង 1 ទ្វេជា 5

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនលំដាប់លេខ 1 របស់ប្រទេសចិន HUAWEI ទើបតែបានដាក់បង្ហាញជាសាធារណៈនូវស្មាតហ្វូនជំនាន់ថ្មីមួយម៉ូឌែលរបស់ខ្លួនគឺ Honor 6X
ដែលជាត្រកូលតួខ្លួនរំលេចសម្រស់ ដូចទៅនឹង Honor 5x ជំនាន់មុនដែរ។ អ្វីដែលកាន់តែពិសេសសំរាប់ម៉ូឌែលថ្មីនេះ HUAWEI បានបន្ថែមកាមេរ៉ាភ្លោះដល់ទៅពីរគ្រាប់ ជាលក្ខណៈកាមេរ៉ាប្រភេទបញ្ឈរ ម្យ៉ាងម្នាក់ពី iPhone 7 Plus របស់ Apple ហើយវាក៏អាចផ្តិតយករូបភាពច្បាស់ល្អ ក្នុងទំហំ 12MP ជាមួយនឹងកាមេរ៉ាខាងមុខថត Selfie មហាអស្ចារ្យ
8MP ក្នុងកម្រិត Full HD 1080p ដែលមាននៅលើអេក្រង់ទំហំ 5.5 អុីញ មិនខុសពី iPhone 7 Plus អ្វីនោះទេ។

មានកាមេរ៉ាភ្លោះ ដូច iPhone 7 Plus តែ Honor 6X តម្លៃថោកជាង 1 ទ្វេជា 5


Honor 6X ក៏អាចគាំទ្រប្រព័ន្ធប្រើប្រាស់អុីនធឺណែត 4G LTE ជាមួយនឹងសុីមទាំងពីរបានយ៉ាងល្អផងដែរ មួយវិញទៀតវាបានសម្របខ្លួនជាមួយនឹង ​Android ជំនាន់ចុងក្រោយបង្អស់ Marshmallow គួបផ្សំនឹងផ្ទាំង Interface Emotion UI 4.1 របស់ខ្លួន។ ល្បឿនលឿនរហ័សទាន់ចិត្ត ដើរដោយបន្ទះឈីប Kirin 655 Octa Core CPU ល្បឿន
2.1GHz និង GPU ប្រភេទ Mali-T830 ដែលមាន RAM ដល់ទៅ 4GB និងទំហំអង្គចងចាំ 64GB។
ប្រភេទស្មាតហ្វូន Honor 6X ក៏មានរន្ធដោតបន្ថែម microSD Card ដល់ទៅ 128GB ហើយមានប្រព័ន្ធស្កេនក្រញៅដៃ Fingerprint Scanner បានយ៉ាងល្អថែមទៀតផង។
មានកាមេរ៉ាភ្លោះ ដូច iPhone 7 Plus តែ Honor 6X តម្លៃថោកជាង 1 ទ្វេជា 5


Honor 6x ជាប្រភេទស្មាតហ្វូនដែលមិនមានកម្រាស់ក្រាសពេក ត្រឹមតែ 8.2mm ហើយទម្ងន់ខ្លួន 162 ក្រាម ងាយស្រួលក្នុងការកាន់ប្រើប្រាស់ ហើយប្រភេទម៉ូឌែលមួយនេះ នឹងមានលក់នៅក្នុងទីផ្សារប្រទេសចិន នាថ្ងៃទី 25 តុលា សប្តាហ៍ក្រោយនេះ ដោយវាមាន 3 សេរ៊ីខុសគ្នា: ប្រភេទ RAM 3GB + ROM 32GB តម្លៃ 604,800 រៀល (148.5$) រីឯប្រភេទ RAM 4GB + ROM 32GB តម្លៃ 785,500 រៀល (193$) និងចុងក្រោយប្រភេទ RAM 4GB + ROM 64GB តម្លៃ 961,000 រៀល (238$) ។
មានកាមេរ៉ាភ្លោះ ដូច iPhone 7 Plus តែ Honor 6X តម្លៃថោកជាង 1 ទ្វេជា 5


ប្រភព: AndroidAuthority

---------------------------------------

ដោយ: កៅ រក្សា

ចុះថ្ងៃទី 19 ខែតុលា ឆ្នាំ 2016 ម៉ោង 10:33 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

មានកាមេរ៉ាភ្លោះ ដូច iPhone 7 Plus តែ Honor 6X តម្លៃថោកជាង 1 ទ្វេជា 5