ព្យុះទីហ្វុង Sarika បង្កការបាក់ដីធ្ងន់ធ្ងរនៅភាគខាងត្បូងចិន​​​​​​​​​​​​, មនុស្ស៥សែននាក់ត្រូវជម្លៀសពីផ្ទុះសំបែង

ព្យុះទីហ្វុង Sarika បានបក់បោកកោះរមណីយដ្ឋាន Hainan ភាគខាងត្បូងនៃប្រទេសចិន នាំមកជាមួយភ្លៀងធ្លាក់ខ្លាំង និងល្បឿនខ្យល់រហូតដល់ ១៦២ គីឡូម៉ែត្រ/ម៉ោង បានបង្ខំអាជ្ញាធរត្រូវជម្លៀសមនុស្សជិតកន្លះលាននាក់ និងសេវាដឹកជញ្ជូនក៏ត្រូវផ្អាកផងដែរ ។

Sarika គឺជាព្យុះទី២១ក្នុងឆ្នាំនេះ ដែលបានបង្កឲ្យបាក់ដីនៅ Hainan កាលពីវេលាម៉ោង ៩ និង ៥០ នាទី ព្រឹកម្សិលមិញ ស្ថិតក្នុងទីប្រជុំជន Hele នៃទីក្រុង Wanning, នេះបើតាមការិយាល័យឧតុនិយមក្នុងតំបន់ឲ្យដឹង ។

Loading...

មជ្ឈមណ្ឌលឧតុនិយមជាតិ បានចេញដំណឹងក្រហម អំពីមានកម្រិតខ្ពស់បំផុតរបស់ព្យុះ Sarika ។

លោក Ding Sheng មន្ត្រីជួយសង្គ្រោះគ្រោះមហន្តរាយ បាននិយាយថា អ្នកដែលត្រូវបានជម្លៀសរួមមានៈ ពួកអ្នកនេសាទ និងពលរដ្ឋរស់នៅតំបន់ទំនាប និងមានផ្ទះសំបែងទ្រុឌទ្រោម ។

លោកបន្តថា នាយកដ្ឋានកិច្ចការស៊ីវិល បានបញ្ជូនសំភារៈជំនួយមានដូចជាៈ តង់, មុងភួយ, អាហារ និងទឹកស្អាត ទៅកាន់តំបន់ដែលរងផលប៉ះពាល់ ។

ពួកអាជ្ញាធរនៅក្នុងតំបន់ឆ្នេរ Wanning និយាយថា ពលរដ្ឋជាង ១៣៧,០០០ នាក់ ត្រូវបានជម្លៀសចេញពីទីក្រុង ។ ហើយជើងហោះហើរចំនួន ២៥០ នៅព្រលានយន្តដ៏សំខាន់មួយនៃកោះនេះ Meilan International Airport ត្រូវលុបចោល កាលពីព្រឹកម្សិលមិញ ។ រីឯសេវាកម្មរថភ្លើងល្បឿនលឿន ក៏ត្រូវបានផ្អាកដំណើរការផងដែរ កាលពីថ្ងៃចន្ទ ៕