មើល​សមត្ថភាព​កុមារី​ម្នាក់​នេះ​​អាច​ជា​គូ​ប្រជែង​កូន​ខ្មែរ​-កាណាដា​នៅ​ The Voice Kid

ប្រជាជន​កម្ពុជា​ពិត​ជា​មោទនភាព​រីករាយ​កាល​ពី​សប្ដាហ៍​មុន បន្ទាប់​ពី​ឃើញ​កុមារា​កាណាដា​ Andy Khun ដែល​មាន​ឈាម​ជ័រ​ខ្មែរ​ជោគជ័យ​វគ្គ​ដំបូង​ ពេល​ឡើង​ប្រឡង​កម្មវិធី​ចម្រៀង The Voice Kid នៅ​ឯ​ប្រទេស​កាណាដា​ ព្រម​ទាំង​មាន​ការ​បក​ស្រាយ​ចម្រៀង​ជា​ភាសា​ខ្មែរ​យ៉ាង​ពីរោះ​​នៅ​ខាង​ក្រោយ​ឆាក​​។

មើល​សមត្ថភាព​កុមារី​ម្នាក់​នេះ​​អាច​ជា​គូ​ប្រជែង​កូន​ខ្មែរ​-កាណាដា​នៅ​ The Voice Kid

 

តែ​ក្នុង​​សប្ដាហ៍​នេះ​វគ្គ Blind Auditions កុមារី​​អាយុ​១៤​ឆ្នាំ​ម្នាក់​​ បាន​ទទួល​កា​រ​ចាប់​អារម្មណ៍​ខ្លាំង​ដោយ​ទទួល​​ការ​ចុច​បង្វិល​កៅអី​ពី​គ្រូ​បង្វឹក​ទាំង​៣​ ដូច​កុមារា Andy Khunដែរ។ កុមារី​នោះ​ឈ្មោះ​ថា Katrina Becker-Gedge មក​ពី​ទីក្រុង Vancouver ប្រទេស​កាណាដា​ បាន​លើក​យក​បទ​ “All I want” មក​ច្រៀង​ជាមួយ​ហ្គីតា​យ៉ាង​ពីរោះ​ជាប់​ចិត្ត​គ្រូ​បង្វឹក​ទាំង​អស់។

 

អ្វី​ដែល​អាច​ចាត់​ទុក​ថា Katrinaនិង Andy អាច​ជា​គូ​ប្រជែង​​នឹង​គ្នា ព្រោះ​អ្នក​ទាំង​ពីរ​បាន​សម្រេច​ចុងក្រោយ​យក​គ្រូ​បង្វឹក Marc Dupré ដូច​គ្នា​ដើម្បី​ដឹង​ដៃ​ពួក​គេ​ទៅ​វគ្គ​បន្ត។ ដោយ​យោង​​តាម​កុមារ​ទាំង​​២​មាន​​សំឡេង​និង​ចូលចិត្ត​ច្រៀង​បទ​លន្លង់លន្លោច​ដូច​គ្នា​ ដូច្នេះ​​ពួក​គេ​​​​អាច​ប៉ះ​គ្នា​នៅ​វគ្គ Battle round ដែល​ជា​ជុំ​បន្ទាប់ តម្រូវ​កូន​ក្រុម​នៃ​គ្រូ​បង្វឹក​នីមួយ​ៗ​ប្រជែង​​គ្នា។ ទោះជា​យ៉ាង​ណា ​វា​មិន​ទាន់​ច្បាស់​១០០%​ទេ មាន​តែ​ចាំ​មើល​គ្រូ​បង្វឹក​ពួក​គេ​ជា​អ្នក​សម្រេច។

 

មើល​សមត្ថភាព​កុមារី​ម្នាក់​នេះ​​អាច​ជា​គូ​ប្រជែង​កូន​ខ្មែរ​-កាណាដា​នៅ​ The Voice Kid

 

​​​
Katrina ហាត់​លេង​ព្យាណូ​តាំង​ពី​អាយុ​៣​ឆ្នាំ​​ ហើយ​ថែម​ទាំង​ចេះ​បង្រៀន​ហ្គីតា​​ផង​ដែរ។ ផ្នែក​នៃ​គ្រួសារ​របស់​នាង​រស់​នៅ​​ទ្វីប​អាហ្វ្រិក។ Katrina តែង​ចំណាយ​ពេល​និពន្ធ​ចម្រៀង​ដោយ​ខ្លួន​ឯង ហើយ​នាង​ចូលចិត្ត​តន្ត្រី​ចង្វាក់​ Pop និង Country៕

 

 

ចុចអាន៖ កូន​ខ្មែរ​-​កាណាដា​ឡើង​ប្រឡង​ The Voice Kid កាណាដា​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖.canoe