Pond’s ​នាំ​មក​នូវ​ការ​ប្រឡង​កញ្ញា​ឯក​កម្ពុជា​ឆ្នាំ​២០១៦​ដ៏​អស្ចារ្យ

Pond’s​ (ផនស៍) ដែល​ជា​ម៉ាក​ផលិត​ផល​ថែ​រក្សា​ស្បែក​មុខ​​​ឈាន​​មុខ​ជា​អន្តរជាតិ​បាន​រៀប​ចំ​​​ព្រឹត្តិការណ៍​ជ្រើស​រើស​​កញ្ញា​ឯក​កម្ពុជា​ ឆ្នាំ២០១៦ នៅ​សណ្ឋាគារ​ណាហ្គាវើល រាជធានី​ភ្នំពេញ។ ជា​លទ្ធផល​ កញ្ញា​ឯក​១​រូប​​ត្រូវ​បាន​ជ្រើស​រើស​ជា​កញ្ញា​ឯក​កម្ពុជា​ ឆ្នាំ​២០១៦ ក្នុង​ចំណោម​កញ្ញា​ឯក​ទាំង​២០​រូប មក​ពី​បណ្ដា​ខេត្ត​ក្រុង ​រាជធានី​នានា​ទូទាំង​ប្រទេស​។
 
Pond’s ​នាំ​មក​នូវ​ការ​ប្រឡង​កញ្ញា​ឯក​កម្ពុជា​ឆ្នាំ​២០១៦​ដ៏​អស្ចារ្យ
 
ព្រឹត្តិការណ៍​កញ្ញា​ឯក​កម្ពុជា​ ឆ្នាំ​២០១៦​នេះ​ ត្រូវ​បាន​រៀប​ចំឡើង ​ក្រោម​ប្រធានបទ​​ “សម្រស់​ព្រះ​រាជាណាចក្រ​កម្ពុជា​​នៃ​ខ្ញុំ” ដោយមានការ​សហការ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក្រសួង​ទេសចរណ៍ និង​បណ្ដា​ក្រុម​ហ៊ុន​នានា ដើម្បី​ទទួល​ស្គាល់​អំពី​សម្រស់ សោភ័ណ​ភាព និង​​ភាព​សម​សួន​នៃ​ស្ត្រី​ខ្មែរ​នា​សម័យ​ទំនើប​ក្នុង​ពេល​បច្ចុប្បន្ន​​​។
 
លោក សោម ច័ន្ទ​ណា​រ៉ាត ​ប្រធាន​គ្រប់គ្រង​ម៉ាក​ផលិតផល​ផនស៍​នៃ​ក្រុមហ៊ុន​យូនី​លី​វើរ​​កម្ពុជា​បាន​ថ្លែង​ថា៖ “យើង​យល់ថា ស្ត្រី​កម្ពុជា​មាន​សម្រស់​សែន​ផូរផង់​ពី​ធម្មជាតិ ដូច្នេះ​ការ​បង្ហាញ​​​សម្រស់​ពិតៗ​តាម​កម្មវិធី​ប្រកួត​ប្រជែង​ជា​ផ្លូវការ​បែប​នេះ ធ្វើ​ឱ្យ​ស្ត្រី​កម្ពុជា​រឹត​តែ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ពី​សម្រស់​របស់​ខ្លួន​ថែម​ទៀត” ។
 
Pond’s ​នាំ​មក​នូវ​ការ​ប្រឡង​កញ្ញា​ឯក​កម្ពុជា​ឆ្នាំ​២០១៦​ដ៏​អស្ចារ្យ
 
លោក​បាន​​បន្ត​ថា៖​ “យើង​ក៏​សង្ឃឹម​ផង​ដែរ​ថា កម្មវិធី​បែប​នេះ​នឹង​ជំរុញ​ឱ្យ​ស្ត្រី​កម្ពុជា​យើង​កាន់​តែ​មាន​ភាព​ក្លាហាន ក៏ដូចជា​​ការ​ខិត​ខំ​ប្រឹង​ប្រែង​ ដើម្បី​ថែ​រក្សា​សម្រស់​របស់​ខ្លួន​។ ទន្ទឹម​នឹង​នេះ​ យើង​យល់​ថា ការ​ប្រើ​ប្រាស់​​ផលិតផល​ថែ​រក្សា​សម្រស់​ដែល​ត្រឹមត្រូវ ដូចជា​ផលិត​ផល ផនស៍​ (Pond’s) នេះ​ជា​ដើម​នឹង​ធ្វើ​ឱ្យ​ស្បែក​ស​ម៉ដ្ឋ​រលោង។”​
 
​​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ កញ្ញា ប៊ី សុធារី មក​ពី​រាជធានី​ភ្នំពេញ​​បាន​ក្លាយ​ជា​ជ័យ​លាភី​កញ្ញា​ឯក​កម្ពុជា​ឆ្នាំ​២០១៦​។ តាម​រយៈ​ការ​គ្រង​តំណែង​កញ្ញា​ឯក​នេះ កញ្ញា​នឹង​មាន​ឱកាស​តំណាង​ឱ្យ​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​កម្ម​វិធី​អន្តរជាតិ​នានា​។
 
បន្ទាប់​ពី​បាន​គ្រង​មកុដ​​កញ្ញាឯក​កម្ពុជា​ឆ្នាំ​២០១៦ កញ្ញា ប៊ី សុធារី បាន​ថ្លែង​ថា កញ្ញា​មាន​ក្តី​រំភើប​ជា​ពន់​ពេក ដែល​បាន​គ្រង​តំណែង​ជ័យ​លាភី​ដ៏​អស្ចារ្យ​នេះ ហើយ​សង្ឃឹមថា​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ពង្រីក​កេរ្តិ៍​ឈ្មោះ​​របស់​កម្ពុជា​ឱ្យ​កាន់តែ​ល្បី​ថែម​ទៀត​ តាម​រយៈ​ការ​ចូលរួម​នៅ​ក្នុង​កម្ម​វិធី​អន្តរ​ជាតិ​នា​ពេល​ខាង​មុខ​។
 
ម្ចាស់​ជ័យ​លាភី​រូប​នេះ​ក៏​បាន​រៀបរាប់​ទៀត​ថា៖ “ខ្ញុំ​ចង់​និយាយ​ថា វា​គឺជា​មោទនភាព​មួយ​ដែល​មាន​ឈ្មោះ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​យើង​នៅ​លើ​ឆាក​អន្តរជាតិ ដែល​អាច​ឱ្យ​ពិភព​លោក​ស្គាល់​ថា ប្រទេស​កម្ពុជា​ក៏​អាច​ចូលរួម​ក្នុង​កម្មវិធី​ឆាក​អន្តរជាតិ​បាន​ដែរ!”។
 
Pond’s ​នាំ​មក​នូវ​ការ​ប្រឡង​កញ្ញា​ឯក​កម្ពុជា​ឆ្នាំ​២០១៦​ដ៏​អស្ចារ្យ
 
Pond’s ​នាំ​មក​នូវ​ការ​ប្រឡង​កញ្ញា​ឯក​កម្ពុជា​ឆ្នាំ​២០១៦​ដ៏​អស្ចារ្យ

 

Pond’s ​នាំ​មក​នូវ​ការ​ប្រឡង​កញ្ញា​ឯក​កម្ពុជា​ឆ្នាំ​២០១៦​ដ៏​អស្ចារ្យ
 
ក្រៅ​ពី​ជ័យលាភី​កញ្ញា​ឯក​២០១៦​ ក៏នៅ​មាន​ការ​ជ្រើស​រើស​កញ្ញា​ឯក​​សក់​ស្អាត​ កញ្ញា​ឯក​ស្នាម​ញញឹម​ស្រស់ និង​កញ្ញា​ឯក​ស្បែក​ស្អាត​ផង​ដែរ​។ ជ័យ​លាភី​សម្រាប់​ចំណាត់​ថ្នាក់​នេះ​ទទួល​បាន​ការឧបត្ថម្ភ​ជា​សាច់​ប្រាក់​ចំនួន​២​លាន​រៀល ពី​សាប៊ូ​កក់​សក់​ Sunsilk ថ្នាំ​ដុស​ធ្មេញ​ Close-up​ និង​ផលិត​ផល​ Vaseline​៕

 

អត្ថបទ​៖ ពាណិជ្ជកម្ម