អស់បារម្ភ! ភេសជ្ជៈ ៩ប្រភេទនេះ អាចកែបញ្ហាឈឺចុកចាប់ ពេលមករដូវបានយ៉ាងល្អ!

សុខភាពរបស់ស្រ្តីម្នាក់ៗគឺមិនដូចគ្នាទេ ហើយមាននារីភាគច្រើន គឺត្រូវទទួលរងការ ឈឺចាប់ពន់ពេកណាស់ នៅពេលដែលមករដូវប្រចាំខែម្តងៗ។ មានករណី មួយចំនួនទៀតអាចនឹងមាន ជំងឺរាគរូសមកជាមួយផង ដែលវាពិតជាលំបាកទ្រាំណាស់។ មានអ្នកខ្លះ ទ្រាំមិនបានក៏បានប្រើថ្នាំបំបាត់ការឈឺចាប់ ប៉ុន្តែអ្នកដឹងទេថា វាប៉ះពាល់សុខភាពខ្លាំងប៉ុណ្ណា? ពេលនេះយើងមានដំណោះស្រាយដ៏ល្អមួយ ដែលមិនចាំពឹងផ្អែកលើថ្នាំបំបាត់ការឈឺចាប់ទៀតទេ ថែមទាំងមិនប៉ះពាល់ ដល់សុខភាពទៀតផង ពិសេសថ្លើម និងតម្រងនោម។ នោះគឺភេសជ្ជៈសុខភាព ដែលអាចជួយបន្ធូរបន្ថយ ការឈឺចាប់អំឡុងពេលមានរដូវបានយ៉ាងល្អ៖

១. ទឹកក្តៅ៖ ពេលមករដូវរាងកាយតែងតែបាត់បង់ជាតិទឹក ដូច្នេះត្រូវផឹកទឹក ឱ្យបានច្រើន ហើយបើបានផឹកទឹកក្តៅទៀតនោះ កាន់តែប្រសើរ ព្រោះទឹកក្តៅជួយ ឱ្យលំហូរឈាមមានដំណើរការស្រួល និងបន្ថយការឈឺចាប់សាច់ដុំក្នុងរាងកាយ។

២. ទឹកខ្ញី៖ ខ្ញីគឺជាឱសថដែលមានរសជាតិហឹរ ដូច្នេះវានឹងជួយទៅរំញោចឱ្យ លំហូរឈាមកាន់តែងាយស្រួល។ ផឹកទឹកខ្ញីក្តៅៗ អាចជួយបំបាត់ភាពតឹងណែន នៃសាច់ដុំ និងជួយការរំលាយអាហារបានល្អ អំឡុងពេលមករដូវ ជាពិសេស វាក៏អាចកាត់បន្ថយ អាការក្អួតចង្អោរបានទៀតផង។

៣. ក្រូចឆ្មារទឹកឃ្មុំ៖ ទឹកឃ្មុំជួយចិញ្ចឹមឈាម ប្រឆាំងនឹងការរលាក ពេលមាន ជំងឺរាគរូសមកជាមួយផង។ ឯក្រូចឆ្មារគឺសម្បូរវីតាមីន និងសារធាតុប្រឆាំង អុកស៊ីតកម្ម ដែលអាចជួយបន្ធូរបន្ថយការឈឺចាប់។ ដូចនេះគួរផឹកទឹកក្រូចឆ្មារ លាយជាមួយទឹកឃ្មុំក្តៅៗ ដើម្បីអារម្មណ៍ស្រស់ថ្លា និងជួយឱ្យឈាមរដូវហូរបាន ស្រួលផងដែរ។ វិធីធ្វើ គឺយកទឹកឃ្មុំ១ស្លាបព្រា ទឹកក្រូចឆ្មារ១ផ្លែលាយជាមួយ ទឹកក្តៅ១កែវ មកទទួលទានជាការស្រេច។

៤. ទឹកម្នាស់៖ មិនថាទឹកម្នាស់ ឬបរិភោគវាទាំងផ្លែស្រស់នោះទេ ផ្លែម្នាស់អាចជួយ សាច់ដុំ ក្នុងរាងកាយត្រង់បរិវេណស្បូន បន្ថយការឈឺចាប់បានយ៉ាងប្រសើរ។

៥. តែបៃតង៖ សម្បូរសារជាតិប្រឆាំងអុកស៊ីតកម្ម មានសមាសធាតុសំខាន់ៗ ដែលជួយកាត់បន្ថយការឈឺចាប់ ប៉ុន្តែគួរផឹកតែបៃតងក្តៅៗ ដោយមិនបាច់ដាក់ស្ករទេ បើចូលចិត្តផ្អែមអាច ដាក់ទឹកឃ្មុំបន្ថែមរសជាតិ បន្តិចវិញជាការប្រសើរ។

៦. តែ Chamomile៖ វាមានលក្ខណៈពិសេស អាចជួយកាត់បន្ថយការឈឺចាប់សាច់ដុំ និងដោះស្រាយការរលាកបាន ដូច្នេះប្រសិនបើមានការឈឺចាប់ពេលមករដូវ អ្នកគួរព្យាយាមទទួលទានតែ Chamomile ម្តងទៅមើល នឹងឃើញលទ្ធផលជាក់ស្តែង។

៧. តែជីអង្កាម (peppermint) ៖ វាមានរសជាតិហឺរ ល្អសម្រាប់រំញោច ចរាចរឈាម និងបន្ថយការឈឺចាប់ផងដែរ ដូច្នេះប្រសិនបើគ្មានតែ Chamomile គួរជំនួសដោយតែជីអង្កាមក្តៅឧណ្ហៗវិញក៏បាន។

៨. ទឹកផ្លែប៉ោម(Apple Cider)៖ ប្រើទឹកប៉ោម ១ស្លាបព្រាកាហ្វេ លាយជាមួយ ទឹកក្តៅ១កែវ ផឹកតិចៗមុនញ៉ាំអាហារទាំង ៣ពេល។ វាមានផ្ទុកជាតិកាល់ស្យូម និងប៉ូតាស្យូម ដែលអាចជួយកាត់បន្ថយការឈឺចាប់ អស់កម្លាំង អំឡុងពេលមករដូវ។

៩. ទឹកដោះគោក្តៅៗ៖ វាក៏មានផ្ទុកជាតិកាល់ស្យូម ម៉ាញ៉េស្យូមផងដែរ ដែលជួយកាត់បន្ថយការឈឺចាប់សាច់ដុំ ក្នុងពោះពេលមានរដូវនេះឯង។

ក្រៅនេះទៀតស្ត្រីដែលមានការឈឺចាប់អំឡុងពេលមករដូវ គ៏គួរចៀសវាងភេសជ្ជៈដូចជា៖

១. ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនច្រើន៖ វានឹងធ្វើឱ្យឈាមខាប់ជាងធម្មតា បណ្តាលឱ្យការឈឺចាប់នេះ កាន់តែខ្លាំងឡើង ដូច្នេះកាហ្វេ កាកាវ សូកូឡា ជាដើម ឬសូម្បីតែភេសជ្ជៈប៉ូវកម្លាំង ក៏គួរចៀសវាងដែរ។

២. ភេសជ្ជៈដែលមានជាតិហ្គាស៖ វាមានផ្ទុកឧស្ម័ន និងជាតិកាហ្វេអ៊ីន ដែលអាចធ្វើឱ្យហើមពោះ ឆ្អល់ពោះ ថែមទាំងធ្វើឱ្យឈាមខាប់ ពិបាកហូរចេញមកក្រៅ ជាលទ្ធផលវានឹងបង្កការឈឺចាប់កាន់តែខ្លាំងទៅៗ។

៣. គ្រឿងស្រវឹង៖ ត្រូវបានហាមដាច់ខាត ព្រោះវាអាចបញ្ចុះទឹកនោម នាំឱ្យរាងកាយបាត់បង់ទឹកច្រើន បណ្តាលឱ្យហើមពោះបង្ក ការឈឺធ្ងន់ធ្ងរបន្ថែមទៀត។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត