អារ៉ាប៊ីសាអ៊ូឌីតប្រហារជីវិតព្រះ អង្គម្ចាស់មួយអង្គ ដើម្បីបញ្ជាក់ពីភាពយុត្តិ ធម៌ដល់ប្រជាជន

ព្រះអង្គម្ចាស់មួយអង្គនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវគេកាត់ទោសឲ្យប្រហារជីវិត បន្ទាប់ពីទ្រង់បានសម្លាប់មនុស្សម្នាក់កាលពី៣ឆ្នាំមុន ក្នុងរដ្ឋធានី Riyadh នេះបើយោងតាមការឲ្យដឹងរបស់ក្រសួងមហាផ្ទៃ ។ព្រះអង្គម្ចាស់ Turki bin Saud al-Kabir ត្រូវគេកាត់ទោសប្រហារជីវិតនៅក្នុងរដ្ឋធានី Riyadh តែព័ត៌មានលម្អិតស្ដីពីការប្រហារជីវិតនេះ មិនត្រូវបានគេបង្ហើបឲ្យដឹងទេ នោះគឺត្រង់ថា តើគេប្រហារជីវិតទ្រង់ដោយវិធីសាស្ត្របែបណា តែគេដឹងថា ក្នុងករណីដែលមនុស្សម្នាក់នោះមានទោសធ្ងន់បំផុត ការប្រហារជីវិតនឹងត្រូវធ្វើឡើងដោយការកាត់ក្បាល ។ព្រះអង្គម្ចាស់អង្គនេះ បានក្លាយជាជនទី១៣៤ហើយ ដែលត្រូវរាជរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតកាត់ទោសប្រហារ ជីវិតក្នុងឆ្នាំនេះ តែវាពិតជាកម្រណាស់ ដែលការដាក់ទោសប្រហារជីវិតនេះ កើតឡើងចំពោះខ្សែរាជវង្ស ដូចជាព្រះអង្គម្ចាស់ Turki bin Saud al-Kabir ។

អារ៉ាប៊ីសាអ៊ូឌីតប្រហារជីវិតព្រះ អង្គម្ចាស់មួយអង្គ ដើម្បីបញ្ជាក់ពីភាពយុត្តិ ធម៌ដល់ប្រជាជន

ទោសដែលនាំឲ្យទ្រង់ត្រូវកាត់ទោសប្រហារជីវិត គឺដោយសារតែការបាញ់សម្លាប់មនុស្សម្នាក់ ជាជនជាតិអារ៉ា ប៊ីសាអ៊ូឌីតដូចគ្នា កាលពី៣ឆ្នាំមុន គ្រាន់តែឈ្លោះគ្នាបន្តិចសោះ ។ ក្រសួងមហាផ្ទៃបានចេញមុខបកស្រាយថា ការប្រហារជីវិតខ្សែរាជវង្សលើកនេះ គឺធ្វើឡើងដើម្បីធានាឲ្យបានថា សន្តិសុខ និងភាពយុត្តិធម៌ក្នុងប្រទេស ត្រូវតែសម្រេចឲ្យបានដើម្បីផ្ដល់ដល់ប្រជាជន ។គ្រួសារជនរងគ្រោះដែលត្រូវព្រះអង្គម្ចាស់អង្គបាញ់សម្លាប់ បានបដិសេធក្នុងការទទួលយកប្រាក់សងជំងឺចិត្ត ជំនួសឲ្យការរួចទោសប្រហារជីវិតនេះ ហើយនៅតែទទូចចង់ឲ្យមានការប្រហារជីវិតដល់ព្រះអង្គម្ចាស់ Turki bin Saud al-Kabir ។

អារ៉ាប៊ីសាអ៊ូឌីតប្រហារជីវិតព្រះ អង្គម្ចាស់មួយអង្គ ដើម្បីបញ្ជាក់ពីភាពយុត្តិ ធម៌ដល់ប្រជាជន

សូមរម្លឹកថា ការកាត់ទោសប្រហារជីវិតដល់គ្រួសាររាជវង្ស គឺជារឿងដ៏កម្រណាស់ក្នុងប្រទេសនេះ តែករណីមួយដែលល្បីខ្លាំងបំផុតគឺ ការធ្វើគុតស្ដេចនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតកាលពីឆ្នាំ១៩៧៥ ពីសំណាក់ព្រះអង្គម្ចាស់ Faisal bin Musaid al Saud ត្រូវជាក្មួយប្រុសរបស់ព្រះរាជា ដោយព្រះអង្គម្ចាស់អង្គនេះ ត្រូវគេកាត់ក្បាលនៅកណ្ដាលហ្វូងមហាជន ៕

ប្រភព ៖ kqube

Loading...

  • អារ៉ាប៊ីសាអ៊ូឌីតប្រហារជីវិតព្រះ អង្គម្ចាស់មួយអង្គ ដើម្បីបញ្ជាក់ពីភាពយុត្តិ ធម៌ដល់ប្រជាជន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:កំសាន្ត
Tags: