ករណីពុលអាហារ នៅតាកែវកើនដល់ ៩៥នាក់ហើយ

 

ករណីពុលអាហារ នៅតាកែវកើនដល់ ៩៥នាក់ហើយ

ខេត្តតាកែវ ៖ មកដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ចំនួន ក្មេងៗដែលពុលអាហារ មានការកើនឡើងបួករួម ទាំងអាណាព្យាបាលសិស្សានុសិស្ស និងគ្រូបង្រៀនផងដែរ ។ ករណីពុលអាហារនេះបើតាមការលើកឡើងជា បឋមពីលោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាល ខេត្តតាកែវបានប្រាប់ថា អាចបណ្តាលមកពីការរៀបចំអា ហារឲ្យសិស្សទទួលទានខ្វះអនាម័យពីអ្នកចំអិន ។

ករណីពុលអាហារ នៅតាកែវកើនដល់ ៩៥នាក់ហើយ

ក្រោយពីមានករណីពុលអាហារនេះកើតឡើង ខាងមន្ទីរសុខាភិបាល ខេត្តតាកែវ បានយកអាហារទាំងនោះ ទៅ ធ្វើពិសោធន៍នៅមន្ទីរពិសោធនារាជនាធីភ្នំពេញដើម្បីរកការពិត។ សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៨ខែតុលា ឆ្នាំ២០១៦ នៅសាលាបថមសិក្សាតាតៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវមានករណីពុលចំណីអាហារមា នបាយសាច់ក្រកគ្រាប់សណ្តែក ពោត ដែលចែកដោយ វិទ្យាស្ថាន ខែម អែត អន្តរជាតិ ដែលមានក្មេងៗចូល រួម១៣៧នាក់។

ករណីពុលអាហារ នៅតាកែវកើនដល់ ៩៥នាក់ហើយ

ក្រោយពីបរិភោគរួចស្រាប់តែក្មេងៗទាំងនោះកើតអាការៈក្អួតចង្អោរ និងរាគរួសជាបន្តបន្ទាប់ នាំឲ្យមានការភ្ញាក់ ផ្អើលតែម្តង ដោយគិតត្រឹមព្រឹកថ្ងៃ១៩ ខែតុលា ឆ្នាំ២០១៦ គឺមានអ្នកពុលចំនួន៩៥នាក់ ក្នុងនោះក្នេងស្រីមាន ៤៣នាក់ អាណាព្យាបាលសិស្ស០៨នាក់ គ្រូបង្រៀន៤នាក់ផងដែរ និងកំពុងសម្រាក់ព្យាបាលនៅមណ្ឌលសុខ ភាពអង្គការចំនួន៥៥នាក់ មន្ទីរពេទ្យបង្អែកខេត្តតាកែវចំនួន ៣៧នាក់ មណ្ឌលសុខភាភអង្គតាសោម៣នាក់ ៕

ប្រភព ៖ nokorwatnews

Loading...

  • ករណីពុលអាហារ នៅតាកែវកើនដល់ ៩៥នាក់ហើយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:កំសាន្ត
Tags: