អាជ្ញាធរ​យួន​រក​ ឃើញ​ផលិតផល​ ទឹកត្រី​ក្នុងស្រុក​មាន​ផ្ទុក ​សារធាតុ​គ្រោះថ្នាក់​ Arsenic​ កម្រិត​ខ្ពស់​

សារព័ត៌មាន VBN របស់វៀតណាម ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះឲ្យដឹងថាក្រុមអ្នកគាំពារសិទ្ធិអតិថិជនអ្នកប្រើប្រាស់ បានធ្វើការត្រួតពិនិត្យទៅលើគំរូផលិតផលទឹកត្រីចំនួន១៥០ប្រភេទ ស្មើនឹង៨៨ម៉ាក (ក្នុងនោះមាន១ម៉ាកជាផលិតផលមកពីប្រទេសថៃ) ដោយចំនួន៦៧%នៃផលិតផលទាំងនោះដែលបានចែកចាយនៅតាមបណ្តាទីក្រុង និងខេត្តចំនួន១៩ទូទាំងប្រទេសវៀតណាម ត្រូវបានរកឃើញថា មានផ្ទុកនូវសារធាតុ Arsenic ក្នុងកម្រិតខ្ពស់បំផុត ។

អាជ្ញាធរ​យួន​រក​ ឃើញ​ផលិតផល​ ទឹកត្រី​ក្នុងស្រុក​មាន​ផ្ទុក ​សារធាតុ​គ្រោះថ្នាក់​ Arsenic​ កម្រិត​ខ្ពស់​

សមាគមស្តង់ដារ និងអ្នកប្រើប្រាស់របស់ប្រទេសវៀតណាម បានចេញសេចក្តីប្រកាសឲ្យមានការប្រុងប្រ័ត្នខ្ពស់បន្ថែមទៀតចំពោះ ផលិតផលទឹកត្រីជាច្រើនប្រភេទដែលប្រជាពលរដ្ឋវៀតណាមកំពុងប្រើប្រាស់យ៉ាងពេញនិយម ដែលក្នុងនោះគំរូផលិតផលទឹកត្រីចំនួន១០១លើ១៥០ចែកចាយនៅលើទីផ្សារ វៀតណាមត្រូវបានរកឃើញថា មានផ្ទុកសារធាតុ Arsenic កម្រិតខ្ពស់ (១មីល្លីក្រាមក្នុង១លីត្រ) និងលើសពីនេះទៀត ក្នុងចំណោមគំរូផលិតផលទឹកដីទាំងនោះ គឺមានផ្ទុកសារធាតុបំពុលប៉ះពាល់ដល់សុខភាពលើសពីកម្រិតគ្រោះថ្នាក់ រហូតដល់ទៅ៥ដង ។

អាជ្ញាធរ​យួន​រក​ ឃើញ​ផលិតផល​ ទឹកត្រី​ក្នុងស្រុក​មាន​ផ្ទុក ​សារធាតុ​គ្រោះថ្នាក់​ Arsenic​ កម្រិត​ខ្ពស់​

លោក Vu Van Dien អនុប្រធានសមាគមស្តង់ដារ និងអ្នកប្រើប្រាស់ ប្រទេសវៀតណាម បានបញ្ជាក់ឲ្យដឹងថា សមាគមត្រូវធ្វើការសិក្សា និងត្រួតពិនិត្យបន្ថែមទៀត រួមទាំងការយកគំរូផលិតផលទឹកត្រីម៉ាកផ្សេងៗមកពិនិត្យផងដែរ ពីព្រោះសារធាតុ Arsenic នេះគឺជាសារធាតុពុល ឬ Carcinogen អាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ក្នុងរយៈពេលយូរអង្វែង ៕

ប្រភព ៖ dtn7

Loading...

  • អាជ្ញាធរ​យួន​រក​ ឃើញ​ផលិតផល​ ទឹកត្រី​ក្នុងស្រុក​មាន​ផ្ទុក ​សារធាតុ​គ្រោះថ្នាក់​ Arsenic​ កម្រិត​ខ្ពស់​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:កំសាន្ត
Tags: