កូរ៉េខាងជើងហាក់កំពុង​ចាប់អារម្មណ៍ខ្លាំង លើ​ការបោះឆ្នោត​ប្រធានាធិបតីអាមេរិក​​ដោយ​សង្ឃឹមថា​ លោក ដូណាល់ ត្រាំ នឹងឈ្នះ

កូរ៉េខាងជើងហាក់កំពុង​ចាប់អារម្មណ៍ខ្លាំង លើ​ការបោះឆ្នោត​ប្រធានាធិបតីអាមេរិក​​ដោយ​សង្ឃឹមថា​ លោក ដូណាល់ ត្រាំ នឹងឈ្នះ

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងសង្ឃឹមថា លោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ នឹងទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក លើគូប្រជែងរបស់លោក គឺលោកស្រី ហ៊ីលឡារី គ្លីនតុន ដែលមកពី គណបក្សប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។

លោក Keisuke Fukuda និពន្ធនាយករបស់ទស្សនាវដ្តីជប៉ុន Toyo Keizai ដែលផ្តោតសំខាន់លើកិច្ចការនៅឧបទ្វីបកូរ៉េ បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន Voice of America (VOA) ថា «មន្រ្តីនៅក្នុងជួររដ្ឋាភិបាលនិងនៅតាមបណ្តាស្ថាប័នសាធារណៈ នៃប្រទេសកូរ៉េខាងជើងបានបង្ហាញឲ្យដឹងថា ពួកគេមានការចាប់អារម្មណ៍ខ្ពស់ទៅលើការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក និង ទំនងជាកំពុងរង់ចាំលទ្ធផលយ៉ាងអន្ទះអន្ទែងថែមទៀតផង»

ទន្ទឹមគ្នានេះដែរ លោក Fukuda ដែលបានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង និង វុនសាន នៃប្រទេសកូរ៉េខាងជើង កាលពីខែមុន ហើយបានដឹងថា មនុស្សភាគច្រើនដែលលោកបានជួប សង្ឃឹមថាលោក ដូណាល់ ត្រាំ នឹងទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត ព្រោះថា ប្រសិនបើលោក ត្រាំ ឈ្នះ ការផ្លាស់ប្តូរនឹងកើតមានឡើងជាក់ជាមិនខានឡើយ។

លើសពីនេះទៀតពួកគេបានបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង មានភាពងាយស្រួល ក្នុងការនិយាយគ្នាជាមួយនឹងគណបក្សសារធារណរដ្ឋ ជាជាងគណបក្សប្រជាធិបតេយ្យ ហើយពួកគេក៏មានការខកបំណងជាខ្លាំងណាស់ដែរចំពោះ លោកស្រី គ្លីនតុន ដែលមិនសូវជា រវីរវល់ជាមួយនឹងប្រទេសកូរ៉េខាងជើង។

គួរបញ្ជាក់ដែរថាគេហទំព័រ DPRK Today របស់កូរ៉េខាងជើងក៏ធ្លាប់បានសរសើរ លោក ដូណាល់ ត្រាំ ថាជា «អ្នកនយោបាយដ៏ឆ្លាតវ័យ» និងជា «បេក្ខជនប្រធានាធិបតី ដែលមានការគិតគូរវែងឆ្ងាយ» ម្នាក់ផងដែរ។ ក្រៅពីការសរសើរលោក ត្រាំ នោះ កូរ៉េខាងជើង បែរមកធ្វើការមើលស្រាលលោកស្រី ហ៊ីលឡារី គ្លីនតុន ដោយហៅលោកស្រីថា «ល្ងីល្ងើ» ថែមទៀតផង៕

ប្រភព ៖ freshnewsasia

Loading...

  • កូរ៉េខាងជើងហាក់កំពុង​ចាប់អារម្មណ៍ខ្លាំង លើ​ការបោះឆ្នោត​ប្រធានាធិបតីអាមេរិក​​ដោយ​សង្ឃឹមថា​ លោក ដូណាល់ ត្រាំ នឹងឈ្នះ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:កំសាន្ត
Tags: