“តើ​ក្នុង​រូបថត​នេះ​មាន​ក្មេង​ស្រី​ប៉ុន្មាន​នាក់?” រូប​ថត​ដែល​កំពុង​តែ​ល្បី​ល្បាញ​ពេញ​ Instagram

រូបថត​​មួយ​សន្លឹក​បាន​ធ្វើ​មាន​ភាព​ភ្ញាក់​ផ្អើល​ពេញ​បណ្ដាញ​សង្គម​ Instagram រហូត​ដល់ Facebook ក្រោយ​ម្ចាស់​រូបថត​មួយ​នេះ​បាន​បង្ហោះ​វា​ចូល​ទៅ​ក្នុង​ Instagram។

អ្វី​ដែល​​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​ជាមួយ​នឹង​រូបថតមួយ​សន្លឹក​នេះ​គឺ​ដោយ​សារ​ គេ​មិន​អាច​បែង​ចែក​ឲ្យ​ច្បាស់​ថា​តើ​​នៅ​ក្នុង​រូបថត​មួយ​សន្លឹក​​​នេះ​មាន​ក្មេង​ស្រី​ចំនួន​ប៉ុន្មាន​នាក់ ។ ក្រោយ​ពី​ការ​បង្ហោះ​រូបថត​នេះ មនុស្ស​ជា​ង 1000 នាក់​​បាន​ចូល​ទៅ​​ធ្វើ​ការ​បញ្ចេញ​មតិ​ពី​ចំនួន​ក្មេង​ស្រី​ដែល​ខ្លួន​បាន​ប៉ាន់ស្មាន​តាម​រយៈការ​មើល​រូបថត​មួយ​សន្លឹក​នោះ។

មនុស្ស​ម្នាក់​បាន​បញ្ចេញ​មតិ​ថា​ ” មាន​ក្មេង​ស្រី​ចំនួន ២ នាក់​ ក្រៅ​ពី​នោះ​គ្រាន់​តែ​ជា​ចំណាំង​ផ្លាត​នៃ​កញ្ចក់​តែ​ប៉ុណ្ណោះ”  ឯ​​មនុស្ស​ម្នាក់​ទៀត​ក៏​បាន​បញ្ចេញ​មតិ​​របស់​ខ្លួន​ថា ” មាន​ក្មេង​ស្រី​ចំនួន ៤ នាក់ ដោយ​ពួក​គេ​ទាំង ៤ គឺ​ជា​បង​ប្អូន​ភ្លោះ​ពីរគូ ហើយ​មាន​កញ្ចក់​ពី​សង្ខាង”។

ចំណែក​ឯ​ម្ចាស់​រូបថត​កញ្ញា Tizzia មិន​បាន​បញ្ជាក់​​ពី​ចំនួន​ក្មេង​ស្រី​នៅ​ក្នុង​រូបថត​នោះ​ទេ នាង​គ្រាន់​តែ​សរសេរ​ថា ” ថាដូច​ក៏​បាន ថា​អត់​ក៏​បាន ”  ដែល​ហាក់​​មាន​ចេតនា​ឲ្យ​អ្នក​រាល់​គ្នា​មាន​ការ​យល់​ច្រលំ​ពី​ចំនួន​ក្មេង​ស្រី​ក្នុង​រូបថត។

A photo posted by tiziana vergari iPhoneography (@tizzia) on

ក្រោយ​ពី​មើល​ក្នុង​រយៈ​ពេល​យូរ​តើ​អ្នក​អាច​ប្រាប់​បាន​ទេ​ថា​មាន​ក្មេង​ស្រី​ប៉ុន្មាន​នាក់​នៅ​ក្នុង​រូបថត​មួយ​នេះ?

អត្ថបទ ៖ ជលស័យ

  • “តើ​ក្នុង​រូបថត​នេះ​មាន​ក្មេង​ស្រី​ប៉ុន្មាន​នាក់?” រូប​ថត​ដែល​កំពុង​តែ​ល្បី​ល្បាញ​ពេញ​ Instagram已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:បច្ចេកវិទ្យា
Tags: