ខ្សែ​ការពារ​រូប​នេះ​ថា​មិន​ញញើត​ទេ​ទោះ​ជា​ត្រូវ​ប្រឈម​ជាមួយ​ Messi ក៏​ដោយ​

នៅវេលាម៉ោង១នឹង៤៥នាទីឈានចូលថ្ងៃព្រហស្បតិ៍នេះនឹងមានជំនួបដ៏គួរឲ្យចាប់អារម្មណ៍គឺរវាងក្លឹបអ្នកមានបុណ្យ Barcelona ជាមួយនឹងក្លឹបមេឃខៀវ Man City ។ យ៉ាងណាមុនការប្រកួតមកដល់ខ្សែការពារដ៏រឹងមាំមួយរូបរបស់ Man City គឺកីឡាករ John Stone បានលើកឡើងថារូបគេនឹងមិនខ្លាចនោះទេទោះជាត្រូវប្រឈមជាមួយនឹងខ្សែប្រយុទ្ធឆ្នើម Barcelona ក៏ដោយចុះ ។

ដោយ John Stone បាននិយាយថា « ការដែលត្រូវប្រឈមជាមួយកីឡាករ Lionel Messi គឺមិនបានធ្វើឲ្យខ្ញុំញញើតនោះទេ ។ ខ្ញុំសម្រាប់ការជួបជាមួយនឹងគូប្រជែងដែលរឹតតែខ្លាំងនឹងបង្ហាញឲ្យនូវសមត្ថភាពពិតរបស់អ្នកថាអាចល្អដល់កម្រិតណានោះ » ។

ខ្សែ​ការពារ​រូប​នេះ​ថា​មិន​ញញើត​ទេ​ទោះ​ជា​ត្រូវ​ប្រឈម​ជាមួយ​ Messi ក៏​ដោយ​

Stone បន្តថា « សម្រាប់ខ្ញុំ Messi ជាកីឡាករល្អបំផុតមួយក្នុងពិភពលោក ដួចនេះវាឱកាសដែលខ្ញុំត្រូវបង្ហាញសមត្ថភាពរបស់ខ្ញុំឲ្យអស់ ហើយខ្ញុំពិតជាពេញចិត្តការប្រជែងមួយនេះណាស់ ។ តែយ៉ាងពួកយើងមិនផ្ដោតតែ Messi ម្នាក់នោះទេ ព្រោះពួកគេមានកីឡាករល្អជាច្រើនផ្សេងទៀតជាក់ស្ដែងដូចជា Suarez និង Neymar សុទ្ធតែអាចបង្កឱកាសរកគ្រាប់គ្រប់ពេល » ។

ប្រភព ៖

  • ខ្សែ​ការពារ​រូប​នេះ​ថា​មិន​ញញើត​ទេ​ទោះ​ជា​ត្រូវ​ប្រឈម​ជាមួយ​ Messi ក៏​ដោយ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:វីដេអូ
Tags: