បេសកកម្ម ១៣​ថ្ងៃ របស់​លោក ហ៊ុន ម៉ា​ណែ​ត នៅ​អូស្ត្រាលី​-​នូ​វែ​ល​សេ​ឡង់ ទទួល​ជោគជ័យ

បេសកកម្ម ១៣​ថ្ងៃ របស់​លោក ហ៊ុន ម៉ា​ណែ​ត នៅ​អូស្ត្រាលី​-​នូ​វែ​ល​សេ​ឡង់ ទទួល​ជោគជ័យ



ភ្នំពេញ​: លោក ហ៊ុន ម៉ា​ណែ​ត បាន​ដឹកនាំ​ក្រុម​ចលនា​យុវជន វិល​ត្រឡប់​មក​កម្ពុជា វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា នេះ បន្ទាប់​ពី​លោក បាន​បំពេញបេសកកម្ម ១៣​ថ្ងៃ នៅ​អូស្ត្រាលី​-​នូ​វែ​ល​សេ​ឡង់ ប្រកបដោយ​ជោគជ័យ​នោះ​។

លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​បញ្ជាក់ ក្នុង​សន្និសីទកាសែត​ថា បេស​កម្ម​រយៈពេល ១៣ ថ្ងៃ ពី​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី​១៩ ខែតុលា គឺ​ទទួល​បាន​ជោគជ័យ ដោយ​មានការ​រួបរួម​គ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ ។ ហើយ​លោក​បាន​ពាំនាំ​ព័ត៌មាន ពី​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា ទៅ​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ នៅ​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​។

លោក​បាន​បន្ត​ថា នៅ​ក្នុង​ដំណើរ​បេសកកម្ម លោក​បាន​ជួប​ជាមួយ សមាជិក​សភា ព្រឹទ្ធសភា របស់​អូស្ត្រាលី ដើម្បី​ភ្ជាប់​ទំនាក់ទំនង រវាង​កម្ពុជា និង​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​។ ជាមួយ​គ្នា​នេះ លោក​បាន​សំណូមពរ ផ្តល់​អាហារូបករណ៍ ដល់​និស្សិត​កម្ពុជា និង​ផ្តល់​ទិដ្ឋាការ ដល់​ប្រជាពលរដ្ឋ​ខ្មែរ ធ្វើការ​។

លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​ថា សមាជិក​សភា​អូស្ត្រាលី បាន​កោតសរសើរ រាជរដ្ឋាភិបាល​កម្ពុជា លើ​នយោបាយ​ឈ្នះ ឈ្នះ បញ្ចប់សង្គ្រាម ដែល​បណ្តា​ប្រទេស​មួយ​ចំនួន មិន​អាច​ធ្វើ​បាន​។ ហើយ​គេ​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កា​រវិ​វត្ត នៅ​ប្រទេស​កម្ពុជា​៕