​សាលារៀន អន្តរទ្វីប អាមេរិកាំង ដឹកនាំ​លោកគ្រូ អ្នកគ្រូ​ចំនួន​១០០​នាក់​ ​ចុះ​កម្មសិក្សា​នៅ​រោងចក្រ​ផលិត​ទឹកដោះគោ​អង្គរ​ និពន្ធដោយ : ថ្មីៗ       October-19-2016, 11:08 am         99

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108​សាលារៀន អន្តរទ្វីប អាមេរិកាំង ដឹកនាំ​លោកគ្រូ អ្នកគ្រូ​ចំនួន​១០០​នាក់​ ​ចុះ​កម្មសិក្សា​នៅ​រោងចក្រ​ផលិត​ទឹកដោះគោ​អង្គរ​​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​ដឹកនាំ​លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​ចំនួន​១០០​នាក់ ចុះ​កម្មសិក្សា​រោងចក្រ​ផលិត​ទឹកដោះគោ​អង្គរ ឌែ​រី ប្រូ​ដាក ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ផ្លូវជាតិ​លេខ​៤ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​លោក​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន អង្គរ ឌែ​រី ប្រូ​ដាក ខូ​អិ​ល​ធី​ឌី Mr. Doan Quoc Kanh បានឱ្យដឹងថា រោងចក្រ​ផលិត​ទឹកដោះគោ​អង្គរ មាន​ដៃគូ​សហការ​ចំនួន​២​គឺ ក្រុមហ៊ុន BPC Trading ដែលមាន​ភាគហ៊ុន​៤៩% និង Vinamilk ដែលមាន​ភាគហ៊ុន​៥១% ដែលជា​រោងចក្រ​ផលិត​ទឹកដោះគោ​ដំបូង​គេ​បង្អស់​នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​គុណភាព​ខ្ពស់ ជំនួយ​ដល់​សុខភាព និង​ប្រាជ្ញា​ស្មារតី​ដល់​អ្នក​ទទួលទាន​។

​លោក ជា សម្បត្តិ ប្រធាន​ចាងហ្វាង​សាលា​សាខា​ចាក់អង្រែ បានឱ្យ​អ្នកយកព័ត៌មាន​ដឹង​ពី​គោលបំណង​ក្នុង​ការចុះ​កម្មសិក្សា​នេះ​ថា នេះ​ជា​វិធីសាស្ត្រ​មួយ​ដើម្បី​ជំរុញ​លើកកម្ពស់​ចំណេះដឹង​របស់លោក​គ្រូ អ្នកគ្រូ និង​បុគ្គលិក​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​ទៅលើ​បច្ចេកទេស​ឧស្សាហកម្ម និង​ជំរុញ​ឱ្យ​ការបង្ហាត់បង្រៀន​របស់​ពួកគាត់​កាន់តែ​ប្រសើរ​ថែមទៀត​ទៅឱ្យ​សិស្សានុសិស្ស​។ លោក​បាន​បន្តទៀតថា បទពិសោធន៍ និង​ចំណេះដឹង​កើន​ឡើងជា​លំដាប់​ចេញពី​ការសិក្សា​ស្វែងយល់​អំពី​មជ្ឈដ្ឋាន​ជុំវិញ និង​តថភាព​សង្គម​ជាក់ស្តែង​។ ពិតណាស់​ការផ្ទេរ​នូវ​បទពិសោធន៍ និង​ចំណេះដឹង​របស់ខ្លួន​ទៅឱ្យ​មនុស្ស​ក្នុងសង្គម​នោះ​មិន​ងាយស្រួល​ឡើយ ពោលគឺ​ទាមទារ​ឱ្យមាន​ការសិក្សា​ស្រាវជ្រាវ និង​ស្វែងយល់​ពីអ្វីៗ​ជុំវិញខ្លួន​យើង​ជា​ទម្លាប់​។ តាមរយៈ​កម្មសិក្សា​នេះ លោកគ្រូ អ្នកគ្រូ​បាន​យល់ដឹង​ពី​បច្ចេកទេស​ផលិត ដំណើរ​ការផលិត ប្រភព​ធាតុ​ផ្សំ ការរក្សា​ទុក និង​ការ​វេច​ខ្ចប់​ផលិតផល​ទឹកដោះគោ ហើយ​លោកគ្រូ អ្នកគ្រូ​មានចំណេះដឹង​កាន់តែ​ស៊ីជម្រៅ​លើ​វិស័យ​ឧស្សាហកម្ម ដែលមាន​លក្ខណៈ​បច្ចេកទេស​ទំនើប​មានការ​ទទួលស្គាល់​ជា​សាកល​៕

​សាលារៀន អន្តរទ្វីប អាមេរិកាំង ដឹកនាំ​លោកគ្រូ អ្នកគ្រូ​ចំនួន​១០០​នាក់​ ​ចុះ​កម្មសិក្សា​នៅ​រោងចក្រ​ផលិត​ទឹកដោះគោ​អង្គរ​ និពន្ធដោយ : ថ្មីៗ       October-19-2016,  11:08 am         99

​សាលារៀន អន្តរទ្វីប អាមេរិកាំង ដឹកនាំ​លោកគ្រូ អ្នកគ្រូ​ចំនួន​១០០​នាក់​ ​ចុះ​កម្មសិក្សា​នៅ​រោងចក្រ​ផលិត​ទឹកដោះគោ​អង្គរ​ និពន្ធដោយ : ថ្មីៗ       October-19-2016,  11:08 am         99

(​អត្ថបទសាលា​)