គ្រូបង្វឹក​ក្រុមទី​ម័​រ​ខាងកើត​៖ ទោះបី​បាត់​ឱកាស ប៉ុន្តែ​មិន​បន្ធូរដៃ​ឲ្យ​កម្ពុជា​ឡើយ​ និពន្ធដោយ : សឿន វណ្ណឌេត       October-19-2016, 11:26 am         335

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108គ្រូបង្វឹក​ក្រុមទី​ម័​រ​ខាងកើត​៖ ទោះបី​បាត់​ឱកាស ប៉ុន្តែ​មិន​បន្ធូរដៃ​ឲ្យ​កម្ពុជា​ឡើយ​លោក Fernando Rogério de Alcântara គ្រូបង្វឹកក្រុមជម្រើសជាតិទីម័រខាងកើត​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត​ក្រោយពី​បាន​ចាញ់​ពីរ​ប្រកួត​ជាប់​គ្នា​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup 2016 បានធ្វើ​ឲ្យ​ក្រុម​នេះ​បាត់បង់​ឱកាស​ឈានទៅ​កាន់​វគ្គ​បន្ត​។ ទោះបីជា​យ៉ាងនេះ​ក្តី គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត​បាន​ប្តេជ្ញា​ថា មិន​បន្ធូរដៃ​នោះឡើយ​ក្នុងជំនួប​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ចុងក្រោយ​។​

​លោក Fernando Rogério de Alcântara គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត​បាន​ប្តេជ្ញា​ថា មិន​បន្ធូរ​ឲ្យ​កម្ពុជា​នោះឡើយ​ក្នុងជំនួប​ចុងក្រោយ​នា​ថ្ងៃទី​២១ ខែតុលា ទោះបី​ក្រុម​លោក​បាន​បាត់បង់​ឱកាស​ក្នុង​ការឈាន​ទៅកាន់​វគ្គ​បន្ត​នៃ​ពានរង្វាន់ AFF Suzuki Cup ប្រចាំឆ្នាំ​២០១៦​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​នឹងធ្វើ​ឲ្យ​ជំនួប​មួយ​នេះ​ក្លាយជា​ការប្រកួត​ដ៏​អស្ចារ្យ និង​មាន​លក្ខណៈ​ស្វិតស្វាញ​បំផុត ព្រោះ​វា​ជាការ​ប្រកួត​តំណាង​ឲ្យ​ប្រទេសជាតិ​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចាញ់​ក្រុម​ឡាវ ២-១ កាលពី​យប់មិញ​គ្រូបង្វឹក​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា ទោះបី​ក្រុមទី​ម័​រ​អស់​ឱកាស​ក្នុងការ​ឈានទៅ​វគ្គ​បន្ត តែ​អ្វីដែល​សំខាន់​ក្នុងជំនួប​ចុងក្រោយ​ជាមួយ​កម្ពុជា​ក្នុងនាម​យើង​មក​តំណាង​ជាតិ​ដូច្នេះ​យើង​ត្រូវ​លេង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ជាតិ​របស់​យើង​។ ខ្ញុំ​ដឹងថា កម្ពុជា​ជា​ក្រុម​មួយ​ដ៏​ល្អ ប៉ុន្តែ​ខ្ញុំ​រំពឹងថា​ការប្រកួត​ចុងក្រោយ​នឹង​ក្លាយជា​ជំនួប​មួយ​ដ៏​ល្អ និង​ទាក់ទាញ​បំផុត​»​។​

​ជាមួយគ្នានេះ លោក Lee Tae Hoon គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​មិន​ខុសគ្នា​ពី​គ្រូបង្វឹក​ក្រុមទី​ម័​រ​ខាងកើត​នោះទេ​លោក​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​យកឈ្នះ​ក្រុមទី​ម័​រ​ខាងកើត ដើម្បី​ឈានទៅ​កាន់​វគ្គ​បន្ត​។ លើសពីនេះ លោក​នឹង​ចម្រាញ់​ជ្រើសរើស​កីឡាករ​ល្អៗ​សម្រាប់​ជម្រើស​១១​នាក់​ដំបូង​ក្នុងការ​តទល់​ជាមួយ​ទី​ម័​រ​ក្នុងជំនួប​ចុងក្រោយ ព្រោះ​វា​ជាការ​ប្រកួត​មួយ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​។

គ្រូបង្វឹក​ក្រុមទី​ម័​រ​ខាងកើត​៖ ទោះបី​បាត់​ឱកាស ប៉ុន្តែ​មិន​បន្ធូរដៃ​ឲ្យ​កម្ពុជា​ឡើយ​ និពន្ធដោយ : សឿន វណ្ណឌេត       October-19-2016,  11:26 am         335

​យ៉ាងណាមិញ លោក Valakone Phomphady គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ឡាវ​ទោះបី​បាន​យកឈ្នះ​ក្រុមទី​ម័​រ​ខាងកើត ២-១ កាលពី​យប់មិញ តែ​លោក​ទទួលស្គាល់ថា ក្រុមទី​ម័​រ​ខាងកើត​មិនជា​ក្រុម​ខ្សោយ​នោះទេ​ព្រោះ​ក្រុម​នេះ​មានការ​រៀបចំ​បានល្អ​ទាំង​តំបន់​ការពារ​រហូតដល់​តំបន់​ប្រយុទ្ធ​។ លើសពីនេះ​លោក​គិតថា ក្នុងជំនួប​ចុងក្រោយ​ប្រសិនបើ​ក្រុមទី​ម័​រ​ខាងកើត​អាច​រក្សា​ទម្រង់​លេង​ដូច​ជួប​ជា​ក្រុម​ឡាវ នោះ​កម្ពុជា​នឹង​ជួប​ការលំបាក​។

គ្រូបង្វឹក​ក្រុមទី​ម័​រ​ខាងកើត​៖ ទោះបី​បាត់​ឱកាស ប៉ុន្តែ​មិន​បន្ធូរដៃ​ឲ្យ​កម្ពុជា​ឡើយ​ និពន្ធដោយ : សឿន វណ្ណឌេត       October-19-2016,  11:26 am         335

​គួរ​បញ្ជាក់ថា ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត​ដែល​ត្រូវ​ជួប​កម្ពុជា​ក្នុងជំនួប​ចុងក្រោយ​បាន​រង​បរាជ័យ​សម្រាប់​ពីរ​ប្រកួត​របស់ខ្លួន​ក្នុងនោះ​លើក​ទី​១​ក្រុម​នេះ​បាន​ចាញ់​ព្រុយ​ណេ ២-១ ខណៈ​លើក​ទី​២​បាន​ចាញ់​ក្រុម​ឡាវ​ក្នុង​លទ្ធផល ២-១ ដូចគ្នា​។ ចំណែក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ធ្វើបាន​យ៉ាង​ល្អ​សម្រាប់​ទាំងពីរ​ប្រកួត​របស់ខ្លួន ដោយ​ក្នុង​ថ្ងៃ​បើកឆាក​បាន​យកឈ្នះ​ក្រុម​ឡាវ ២-១ និង​លើក​ទី​២​បាន​លត់​ព្រុយ​ណេ​ក្នុង​លទ្ធផល ៣-០៕